រំឭកដល់រឿងចាស់គួរឱ្យចង់សើចម្យ៉ាងដែរ។ កាលខ្ញុំទើបមករៀននៅភ្នំពេញដំបូង នោះគឺឆ្នាំ ២០០១មានថ្ងៃមួយនោះម៉ោងប្រហែល៤ល្ងាច ខ្ញុំជិះទៅទិញទឹកកក ស្រាប់តែខ្ញុំបានឃើញព្រឹត្តការណ៍មួយ ដែលខ្ញុំមិនធ្លាប់ជួប ទាល់តែសោះពីមុនមក ខ្ញុំពិតជាមាន ការងឺងឆ្ងល់ខ្លាំងណាស់ដោយបានឃើញ យុវជនម្នាក់ក្នុងដៃមានកាន់ផ្កាកូលាបមួយទង ដើរតាមយុវតីដែលមានទឹកមុខយ៉ាងមាំបង្ហាញពីការបដិសេធ។ យុវជននោះចេះតែហុចផ្កាដែលនៅក្នុងដៃរបស់គេ ឱ្យយុវតី ម្ដងហើយម្ដងទៀតៗ ទោះជាយុវតីនោះមិនព្រមទទួលយកយ៉ាងណាក៏ដោយ។ ខ្ញុំតាមមើលទិដ្ឋភាពនេះរហូតដល់ពួកគេទៅឆ្ងាយ ផុតកន្ទុយភ្នែក។ មកដល់ផ្ទះខ្ញុំអង្គុយឆ្ងល់ម្នាក់ឯងថា យុវជនម្នាក់នោះចំជាមុខក្រាស់មែនទែន ដល់ថ្នាក់គេមិនព្រមទទួលយកហើយ នៅដើរតាមអង្វរគេទៀត ហើយរឿងដែលចម្លែកនោះគឺថាគេដើរកាន់ផ្កាកូលាបហុចឱ្យនារី តាមផ្លូវសាធារណ៍បែបនេះមិនចេះខ្មាស់គេទេឬអី?ដល់ម៉ោង៥ល្ងាចខ្ញុំត្រូវទៅរៀនភាសាបារាំងនៅក្បែរវិទ្យាល័យបាក់ទូកស្រាប់តែ ព្រះអើយ ! ពេញតែថ្នល់ យុវជន មានស្រីមានប្រុស ក្នុងដៃមានកាន់ផ្កាកូលាបដ៏ស្រស់ស្អាត ទឹកមុខស្រស់ញញឹម ឯអ្នកខ្លះវិញកំពុងហុចផ្កាឱ្យគ្នាទៅវិញទៅមក ពិតជាទស្សនីយភាពដ៏ល្អមិនធ្លាប់បានឃើញមែន។ លុះដល់ខ្ញុំចូលរៀនទើបមិត្តភក្ដ្រខ្ញុំគេប្រាប់ថា ថ្ងៃ ១៤ ខែកុម្ភៈ ហ្នឹងជាថ្ងៃ បុណ្យនៃសេចក្ដីស្រលាញ់ ហើយគ្រប់យុវជននៅក្នុងក្រុងភ្នំពេញនេះ គេចូលចិត្តយកផ្កាឱ្យគ្នាអញ្ចឹង៕
ឱខ្ញុំអើយពិតជាអ្នកស្រែចូលក្រុងមែន គ្មានដឹងអីទាល់តែសោះ !
Soksabay, Sakal.
Translation please?
Ha ha, welcome to blog world. Hope to see more post!!!