ទិត-សកល

បាត់ដំបង ទឹកដីកំណើត

ខ្មោច ខែ ឧសភា 23, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 6:01 ព្រឹក

ម៉ោង១១យប់ យុវជនម្នាក់ឈរនៅកន្លែងស្ងាត់ចាំហៅឡានតាក់ស៊ីត្រឡប់ទៅទីក្រុងវិញ ។ គេឈរចាំ រហូតដល់ម៉ោង១២យប់ទើបឃើញរថយន្ដតូចមួយគ្រឿងបរកាត់ ក៏បក់ដៃសុំដោយសារ ។ ដោយហេតុអស់ កម្លាំងពេក យុវជនយើងឡើងអង្គុយលើរថយន្ដមួយសន្ទុះហើយក៏លង់លក់ក្បែរអ្នកបើកបរ ។ ពេលនោះ ស្រាប់តែមានភ្ញៀងមួយមេធំបង្អុរចុះ រួចមានរន្ទះបាញ់ផង! មិនឆ្ងាយប៉ុន្មានពីរថយន្ដ ។ ស្នូររន្ទះធ្វើឱ្យ យុវជនយើងភ្ញាក់ស្ទុះងើបអង្គុយត្រង់ខ្លួន, តែជាមួយគ្នានេះដែរ គេភ័យស្ទើរលស់ព្រលឹងដោយមិនឃើញ អ្នកបើកបរនៅត្រង់ដៃចង្កូត តែរថយន្ដចេះតែទៅមុខគើមៗយ៉ាងស្ងៀមស្ងាត់ ។ ភ័យពេកគេស្រែក ស្លន់ស្លោម្នាក់ឯង ៖
-ខ្មោច! ខ្មោច! ជួយផង! ខ្មោចលង!…
ស្រាប់តែឮសម្លេងមួយនិយាយនៅខាងក្រោយ ៖
-ខ្មោចអារំបល់យក៍អី, ឡានរលត់ម៉ាស៊ីន អញរុញស្ទើរដាច់ខ្យល់ទៅហើយ, ចុះជួយរុញឱ្យឆាប់ឡើង!

ដកស្រង់ពីកាសែតកោះសន្តិភាព

 

ទស្សនវិជ្ជមានចំពោះខ្លួនឯង ខែ ឧសភា 22, 2007

រៀបជា សំណុំឯកសារ ក្នុង៖ អត្ថបទដកស្រង់ — BaaBoo @ 1:39 ព្រឹក

ទស្សនវិជ្ជមានចំពោះខ្លួនឯងគឺការយល់ឃើញ ហើយទុកចិត្តនិងជឿជាក់លើសមត្ថភាពខ្លួនឯងថា ខ្លួនអាចធ្វើអ្វីមួយបាន ហើយតែងមានសេចក្ដីសង្ឃឹមជានិច្ច ចំពោះការងារណាមួយដែលខ្លួនកំពុងធ្វើ។ ទោះបីការងារនោះតូច រឺធំ ធ្ងន់ រឺស្រាល ស្រួល រឺលំបាក ប៉ុនណាក៏ដោយ ក៏គេនៅតែប្រកាន់ស្មារតី យ៉ាងមុតមាំ អង់អាចក្លាហាន ហ៊ានធានាទទួលខុសត្រូវទៀតផង​។
តើអ្នកមានទំនុកចិត្ត និងជំនឿលើខ្លួនឯងថា អាចធ្វើអ្វីបានខ្លះ?

ដកស្រង់ពីសៀភៅភាសាខ្មែរថ្នាក់ទី ៩

 

ទស្សនៈអំពីជីវិត ខែ ឧសភា 21, 2007

រៀបជា សំណុំឯកសារ ក្នុង៖ អត្ថបទដកស្រង់ — BaaBoo @ 3:48 ព្រឹក

ពេលខ្លះមនុស្សយើងម្នាក់ៗសួរខ្លួនឯងថាតើអ្វីទៅជាជីវិត តើខ្ញុំរស់នៅដើម្បីអ្វី។ បើយើងយកសំនួរនេះទៅសួរមនុស្សផ្សេងទៀតយើងនឹងបានចម្លើយផ្សេងៗគ្នា។ ទស្សនៈអំពីជីវិតដែលយើងម្នាក់ៗប្រកាន់យក គឺជាមាគ៌ាដឹកនាំនិងដោះស្រាយជីវិតរបស់យើង។ តើយើងត្រូវរស់នៅនិងដោះស្រាយបញ្ហាជីវិតដោយរបៀបណាខ្លះ? ទស្សនៈល្អៗត្រឹមត្រូវអំពីជីវិត តែងនាំឱ្យមានសុភមង្គលនិងសេចក្ដីថ្លៃថ្នូរ៕

ដកស្រង់ពីសៀវភៅភាសាខ្មែរថ្នាក់ទី១០

 

កំនត់គោលដៅ ខែ ឧសភា 21, 2007

រៀបជា សំណុំឯកសារ ក្នុង៖ អត្ថបទដកស្រង់ — BaaBoo @ 3:47 ព្រឹក

គោលដៅជាទិស ឬចំនុចដែលកំនត់ទុកជាមុនថាត្រូវទៅឱ្យដល់។ កំនត់គោលដៅគឺរៀបចំផែនការ សម្រាប់អនុវត្តក្នុងដំនើរជីវិតរបស់ខ្លួន។ ចេះកំនត់ទិសដៅ ជាកត្តាអាចនាំឱ្យកេរ្ដិ៍ឈ្មោះល្បីល្បាញ ឬនាំឱ្យសម្រេចបំណងប្រាថ្នា។ ប៉ុន្តែចេះកំនត់គោលដៅតែមួយមុខក៏មិនអាចគ្រប់គ្រាន់ដែរ។ គេត្រូវមានការតស៊ូ ការប្ដេជ្ញា និងមានមោទនភាព ចំពោះការងាររបស់គេផងដែរ។ បើមិនមានគោលដៅនេះទេ មនុស្សម្នាក់ៗនឹងគ្រាន់តែរស់នៅរសាត់អណ្ដែតតាមយថាកម្មប៉ុណ្ណោះ៕

ដកស្រង់ចេញពីសៀវភៅភាសាខ្មែរថ្នាក់ទី៩

 

មហាគ្រោះ ខែ ឧសភា 11, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 9:37 ព្រឹក

អ្នកជំនួញធំម្នាក់ចេញទៅបរទេស២សបា្ដហ៍ ។ លុះទៅបានមួយសបា្ដហ៍ គាត់ទូរស័ព្ទមកសួរដំណឹង នៅផ្ទះម្ដង ។មេការផ្ទះគាត់និយាយរបៀបជ្រួលច្របល់ក្នុងចិត្ដ, យូរណាស់ទម្រាំចេញសម្លេង ៖
-សូមទោសលោកម្ចាស់, ឆ្កែលោកម្ចាស់ស្លាប់ហើយ ។
-យី, ម៉េចមានរឿងបែបហ្នឹង?
-បាទ, ពេទ្យសត្វប្រាប់ថាវាស្លាប់ដោយសារហល់ ព្រោះស៊ីច្រើនពេក ។
-ស៊ីច្រើន? ក្រែងលោកឱ្យវាស៊ីតាមចំនួនកំណត់ពីដើមមកតើ?
-បាទ, ខ្ញុំតែងឱ្យវាស៊ីតាមចំនួនកំណត់មែន ។ ប៉ុន្ដែដោយហេតុសេះរបស់លោកម្ចាស់បានស្លាប់ដោយ ចៃដន្យ, វាទៅលួចស៊ីចំណីក្នុងស្នូករបស់សេះទាល់តែអស់រលីង ។
-ស្អី? សេះល្អរបស់ខ្ញុំស្លាប់ដែរ? ម៉េចវាស្លាប់?
-បាទ, វាស្លាប់ពេលក្រោលរបស់វាត្រូវភ្លើងឆេះ ។
-ពុទ្ធោ! ហេតុម៉េចក្រោលត្រូវភ្លើងឆេះ ទៅកើត?
-បាទ, មកពីភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោកម្ចាស់ផ្ទុះឆេះខ្លាំងពេក, ភ្លើងជះលើក្រោលសេះក្រហមច្រាល មិនអាចពន្លត់បាន។
អ្នកជំនួញធំស្ទើរមិនជឿត្រចៀកខ្លួនឯងៈ
-ថាម៉េច? លោកថាម៉េច? ភូមិគ្រឹះខ្ញុំ ហេតុម៉េចផ្ទុះ? ហេតុម៉េចឆេះ?
-បាទ, គេនិយាយគ្រប់គ្នាថា មកពីធុងហ្គាសក្នុងផ្ទះ ។ ធុងហ្គាសនោះធ្លាយហ្គាសអត់អ្នកណាដឹង ហើយ ទៀនដែលដោតលើគម្របមឈូសតម្កល់សពមាតាលោកម្ចាស់ រលំប៉ះវាំងនននៅក្បែរ ធ្វើឱ្យវាំងននឆេះ សន្ធោសន្ធៅឆ្លងដល់ធុងហ្គាស់…
-និយាយម្ដងទៀតមើល! អ្នកម្ដាយខ្ញុំ… អ្នកម្ដាយខ្ញុំ… ទៀនដោតលើគម្របមឈូសយ៉ាងម៉េច?
-បាទ! មាតារបស់លោកម្ចាស់អនិច្ចកម្មហើយ ដោយសារគាំងបេះដូងធ្ងន់ធ្ងរ។ គាត់ទ្រាំទ្រលែងរួច គាំង បេះដូងដួលប្រូសភ្លាមៗ ពេលដឹងថា លោកស្រីប្រពន្ធរបស់លោកម្ចាស់រត់តាមប្រុស ។

ដកស្រង់ពីកោះសន្តិភាព

 

វិភាគឡូហ្ស៊ិក ខែ ឧសភា 9, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 1:24 ព្រឹក

លោកសាស្ដ្រាចារ្យវិជ្ជាឡូហ្ស៊ិក បាត់វ៉ែនតាមីញ៉ូប ។ គាត់ធ្វើការវិភាគតាមបែបឡូហ្សិកអ្នកណាលួច? រឿងនេះមិនបាច់ឆ្ងល់ទេ គឺពិតជាចោរ។ វាលួចវ៉ែនតាមីញ៉ូបប្រហែលវាក៏មីញ៉ូបដែរ តែក៏ប្រហែល មិនមែនមីញ៉ូប។ មុននឹងលួចវ៉ែនតាយើង វាអាចមានវ៉ែនតាផ្ទាល់ខ្លួនរួចហើយ តែក៏អាចមិនទាន់មាន ដែរ។ ប៉ុន្ដែបើវាអត់មានវ៉ែនតាមីញ៉ូប វាធ្វើម៉េចមើលឃើញវ៉ែនតារបស់យើង? ប្រការនេះបញ្ជាក់ថា វាមិនមែនភ្នែកមីញ៉ូបទេ។ ប៉ុន្ដែបើអត់មីញ៉ូប វាត្រូវការលួចវ៉ែនតាយើងធ្វើអី ? ពីការគណនាខាងលើ អាចសន្និដ្ឋានបានថា អត់មានអ្នកណាលួចវ៉ែនតាមីញ៉ូបរបស់យើងទេ ។ វាពិតជានៅកន្លែងណាមួយ ក្បែរៗនេះ។ ប៉ុន្ដែយើងរកមើលគ្រប់កន្លែងអស់ហើយ អត់មានឃើញឯណា។ បើយើងអាចរកមើល គ្រប់ទីកន្លែងបាន គឺទាល់តែយើងកំពុងពាក់វ៉ែនតា ។ អូ, មែន ! វ៉ែនតា ពុងនៅលើខ្ទង់ច្រមុះ យើងមែន….

ដកស្រង់ពីកាសែតកោះសន្តិភាព

 

សុំទោស ខែ ឧសភា 9, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 1:21 ព្រឹក

គ្រួសារពីររស់នៅក្បែរគ្នា។ គ្រួសារទាំងពីរនោះមិនចុះសម្រុងគ្នាទេ តែបើមើលពីសំបកក្រៅហាក់ដូចជាពួកគេត្រូវរ៉ូវគ្នាសម្បើមណាស់។
មានថ្ងៃមួយនោះ ៖
 
គ្រួសារទី១ ៖ ជំរាបសួរអ្នក!
 
គ្រួសារទី២ ៖ អូ! ជំរាបសួរ! អ្នកអញ្ជើញមកផ្ទះខ្ញុំមានការអ្វីដែរ?
 
គ្រួសារទី១ ៖ បាទគ្មានកិច្ចការអ្វីធំដុំនោះទេ។ ខ្ញុំមកនេះគឺមានបំណងមកសុំទោសអ្នករឿងដែលថា មាន់ខ្ញុំវាចេះតែចូលមកកាយសួនបន្លែអ្នកបណ្ដាលឱ្យ ខូចខាតអស់។ ខ្ញុំមើលវាដែរតែមើលមិនឈ្នះសោះ។
 
គ្រួសារទី២ ៖ បាទមិនជាធ្ងន់ធ្ងរអ្វីទេ! និយាយដល់រឿងមាន់នេះខ្ញុំក៏ចង់សុំទោសអ្នកដែរ គឺថា កាលពីល្ងាចមិញនេះពេលដែលវាចូលមកកាយសួនបន្លែខ្ញុំដូចសព្វមួយដងនោះ គាប់ជួនឆ្កែខ្ញុំឃើញវាក៏ស្ទុះទៅខាំ បណ្ដាលឱ្យងាប់ភ្លាមមួយរំពេច ខ្ញុំឃាត់ដែរតែឃាត់វាមិនឈ្នះសោះ។

គ្រួសារទី១ ៖ ឱអ្នកអើយ! និយាយដល់រឿងឆ្កែអីចឹង ខ្ញុំក៏ចង់សុំទោសអ្នកវិញដែរ គឺថា កាលពីព្រឹកមិញខ្ញុំ ចេញឡានទៅធ្វើការមិនបានជាមើលក៏កិនវាស្លាប់បាត់ទៅហើយ។

 

មេរៀនដំបូងបំផុត ខែ ឧសភា 9, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 1:18 ព្រឹក

លោកសាស្ដ្រាចារ្យមួយរូបណែនាំនិស្សិតពេទ្យអនុវត្ដមេរៀនដំបូងបំផុត ស្ដីពីការវះកាត់សាកសព ៖
មុនពេលក្លាយជាអ្នកវះកាត់ល្បីល្បាញ ប្អូនៗត្រូវមានសមត្ថភាពធ្វើបានកិច្ចការពីរយ៉ាងសិន គឺទីមួយទប់ ចិត្ដទប់អារម្មណ៍កុំឱ្យខ្ពើម កុំឱ្យឆ្អើមសាកសព ។
ដើម្បីបញ្ជាក់ចំពោះការអះអាងនេះ លោកសាស្ដ្រាចារ្យរុកម្រាមដៃចូលក្នុងរន្ធគូទសាកសព ហើយលើកដៃ ឡើងលិទ្ធ។ បន្ទាប់មកគាត់ប្រាប់និស្សិតពេទ្យទាំងអស់ឱ្យធ្វើអ៊ីចឹងដែរ នៅចំពោះមុខគាត់។ ក្រោយពី អេះអុញបន្ដិច ពួកនិស្សិតក៏បង្ខំចិត្ដធ្វើតាមគាត់ជាបន្ដបន្ទាប់ ។ ចាំឱ្យធ្វើចប់គ្រប់គ្នា លោកសាស្ដ្រាចារ្យ និយាយទៀត ៖
-កិច្ចការទីពីរដែលជាកិច្ចការសំខាន់ គឺត្រូវហាត់ភ្នែកឱ្យវៃ ហើយចេះសន្និដ្ឋានឱ្យច្បាស់ ។ អប្បាញ់មិញ ខ្ញុំប្រើម្រាមកណ្ដាលរុកចូលរន្ធគូទសាកសព ហើយលិទ្ធម្រាមចង្អុលដៃ តែប្អូនៗរាល់គ្នាបែរជាប្រើម្រាម ចង្អុលដៃ សំរាប់រុកចូល ហើយលិទ្ធម្រាមនោះទៀត, មានរសជាតិយ៉ាងម៉េចដែរ?