ទិត-សកល

បាត់ដំបង ទឹកដីកំណើត

យប់នេះអញទៅផ្ទះឯង ខែ មិថុនា 21, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 8:16 ព្រឹក

យុវជនម្នាក់ផ្ញើសារតាមប្រព័ន្ធ SMS ឱ្យនារីដែលខ្លួនចាប់អារម្មណ៍ “អូនសំឡាញ់ ! ពេលអូនអានសារនេះ គឺអូនជំពាក់បងការណាត់ជួបមួយ។ បើអូនលុបសារនេះ គឺអូនជំពាក់បងស្នេហាមួយ តែបើរក្សាសារនេះទុក គឺជំពាក់បងស្នាមថើបមួយ។ បើអូនឆ្លើយតបវិញ គឺអូនជំពាក់បងសព្វយ៉ាង តែបើអូនមិនឆ្លើយតបទេ បានសេចក្ដីថាអូនស្រឡាញ់បង !” ។ មួយសន្ទុះក្រោយស្រាប់តែយុវជនទទួលបានសារឆ្លើយតប តែ ផ្ញើតាមទូរស័ព្ទផ្សេង “អញជាមិត្ដប្រុសរបស់នាង, ឯងឃើញសាររបស់យើងហើយ យប់នេះត្រូវតែជួប យើង។ បើឯងលុបសារនេះ ឯងទទួល១០ដៃ តែបើរក្សាសារនេះទុក ឯងត្រូវទទួល២០ជើង ។ បើឯង ឆ្លើយតបវិញ ឯងជំពាក់យើងសព្វបែបយ៉ាង រាប់ទាំងព្រនង់ផង តែបើឯងមិនឆ្លើយតបទេ យប់នេះអញ ទៅផ្ទះឯងទូទាត់បញ្ជីឱ្យដាច់ស្រេច !”។

ដកស្រង់ពីកាសែតកោះសន្តិភាព

 

ហោរា ខែ មិថុនា 15, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 4:39 ព្រឹក

នារីរូបស្រស់ម្នាក់បម្រើការនៅក្រុមហ៊ុនមួយក្នុងឋានៈជាលេខា នាងមិនមែននៅលីវទេគឺមានគ្រួសាររួចហើយ។ លុះដល់ពេលនាងមានទំងន់ នាងបានទៅជួបហោរាដើម្បី ទាយពីវាសនាកូននាង។ ពេលនោះហោរាបានប្រាប់ដល់នាងនិងស្វាមីថា ‹ពេលកូននេះចេះនិយាយថាប៉ា នោះប៉ារបស់វានឹងស្លាប់ភ្លាម› ឮដូច្នេះនាងនិងប្ដីនាងមានក្ដីបារម្ភខ្លាំងណាស់។ លុះដល់កូននាងចម្រើនវ័យ វាក៏រៀននិយាយហើយ ហៅឳពុកវាថា ‹ប៉ាៗ› ពេលនោះប្ដីរបស់នាងនិងនាងបានសើច ហើយនិយាយថា ហោរានេះគ្មានបានការអីមែន ទាយគ្មានឆុតអីបន្តិចសោះ។ លុះស្អែកឡើង នាងបានទៅបម្រើការងារនៅក្រុមហ៊ុនដូចធម្មតា ពេលនោះនាងបានទទួលព័ត៌មានអកុសលមួយគឺ ប្រធានក្រុមហ៊ុនដែលជាចៅហ្វាយរបស់នាងបានទទួលអនិច្ចកម្មកាលពីម្សិលមិញបាត់ទៅហើយ៕

រឿងនេះបានមកពី បងរ៉ា ខុសឬត្រូវអីទៅរករឿងគាត់ចុះ ខ្ញុំអត់ដឹងអីទេ ! ហេស ហេស

 

អាហារពិសេស ខែ មិថុនា 11, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 7:21 ព្រឹក

នៅខាងមុខហាងទើបបើកថ្មីមួយមានដាក់ស្លាកថា ‹មានលក់អាហារពិសេស›។ ដោយចង់ភ្លក់រសជាតិម្ហូបនៅក្នុងហាងថ្មីនេះ ស្រីស្អាតម្នាក់បានដើរចូលក្នុងហាង គ្រាន់តែអង្គុយចុះភ្លាម អ្នកបំរើបានមកសួរ ៖
អ្នកបំរើ ៖ អ្នកនាងត្រូវការអ្វីដែរ?
ស្រីស្អាត   ខ្ញុំឃើញនៅខាងមុខហាងសរសេរថា មានអាហារពិសេស។ តើវាជាស្អីដែរទៅ ?
អ្នកបំរើ ៖ បាទ គឺស៊ុបអណ្ដាតមាន់
ស្រីស្អាត ៖ យី ! គួរឱ្យខ្ពើមណាស់ ! តាំងពីកើតមកខ្ញុំមិនដែលញ៉ាំរបស់អ្វីដែលចេញពីមាត់មាន់ទេ !
អ្នកបំរើ ៖ បើអីចឹងអ្នកនាងត្រូវការអ្វីដែរ ?
ស្រីស្អាត ៖ យកពងមាន់ចៀនពីរមកបានហើយ !

ខ្ញុំភ្លេចប្រភពរឿងនេះហើយ បើមានការលើសខ្វះពាក្យសម្ដីសូមកុំប្រកាន់

 

ព.ណ.ខ. ខែ មិថុនា 1, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 8:49 ព្រឹក

កាលប្រទេសកម្ពុជាយើងនៅកាន់របបកុំម្មុនីស្ត មន្ទីរពាណិជ្ជកម្មខេត្តមានឡានសម្រាប់ប្រើប្រាស់។ ហើយ ឡាននោះមានសរសេរពាក្យកាត់នៅលើជញ្ជាំងថា ព.ណ.ខ. ដែលមានន័យថា ពាណិជ្ជកម្មខេត្ត។ ពូសុខគាត់ជាមនុស្សរស់នៅក្នុងភូមិជាមួយកុមារចយដែលជាក្មេងរប៉ិលរប៉ូច។ មានថ្ងៃមួយនោះគាត់បានឃើញឡានរបស់ ពាណិជ្ជកម្មខេត្តបើកកាត់ភូមិគាត់ ពេលនោះគាត់គិតថា អញនឹងកាច់អាចយ ឱ្យវាខ្មាស់គេម្ដងថ្ងៃនេះ កុំឱ្យវាពូកែក្អេងក្អាងទៀត។ គិតហើយគាត់ហៅកុមារចយដែល ដើរមុខគាត់ ‹នែអាចយ បើឯងអាចអានអក្សរនៅលើជញ្ជាំងឡាននោះជាពាក្យពេញបានអញឱ្យលុយចាយ›។ កុមារចយឮដូច្នោះអរណាស់ ក៏និយាយថា ‹មានស្អីទៅពិបាក ព.ណ.ខ. មានន័យថា ពង ណែន ខោ ចប់ហើយអ៊ំ សុំលុយ !› ។ ពូសុខ ‹ចុម ! អានេះគ្រាន់បើផស់វាមែន ! អស់លុយទាំងព្រឹកតែម្ដងខ្ញុំ !›៕