ទិត-សកល

បាត់ដំបង ទឹកដីកំណើត

សន្តិសុខ ខែ កក្កដា 23, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 2:09 ព្រឹក

សៅជាបុគ្គលិកសន្តិសុខថ្មីប្រចាំសារមន្ទីរមួយ។ គេត្រូវទទួលបន្ទុកយាមនៅមុខទ្វារចូលក្នុងបន្ទប់សារមន្ទីរ។ ថ្ងៃចូលធ្វើការដំបូងសៅត្រូវបានគេនែរនាំការងារដែលត្រូវបំពេញ។
អ្នកនែរនាំ ៖ សៅឯងត្រូវយាមនៅមុខទ្វារមួយនេះ។ ហើយត្រូវចាំថា គ្រប់ភ្ញៀវទេសចរណ៍ទាំងអស់មិនអនុញ្ញាតិឱ្យយកឆ័ត្រចូលទៅខាងក្នុងបរិវេណបន្ទប់សារមន្ទីរទេ គឺត្រូវទុកឆ័ត្រនៅមុខទ្វារនោះទើបអាចឱ្យចូលទស្សនាខាងក្នុងបាន ឮហើយឬនៅ?
សៅ ៖ បាទ ! ខ្ញុំយល់ហើយ !
ដល់ពេលសារម្ទីរ ចាប់ផ្ដើមបើកទ្វារ មានភ្ញៀវទេសចរណ៍ជាច្រើនបានចូលមកទស្សនា ពេលនេះសៅបាននែរនាំដល់ភ្ញៀវ
សៅ ៖ សូមអស់លោកទុកឆ័ត្រនៅខាងមុខទ្វារនេះសិនទើបអាចចូលទៅខាងក្នុងបាន
ភ្ញៀវ ៖ តែពួកខ្ញុំមិនបានយកឆ័ត្រមកជាមួយឯណា !
សៅ ៖ អីចឹងពួកលោកត្រូវត្រឡប់ទៅផ្ទះវិញយកឆ័ត្រមក រួចទុកនៅមុខទ្វារនេះ ទើបអាចចូលក្នុងបាន

ដកស្រង់ពីទស្សនាវដ្តីប្រជាប្រិយ

 

ភាគហ៊ុន ខែ កក្កដា 18, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 2:17 ព្រឹក

សុខនិងសៅស្រុះស្រួលគ្នាទិញគោមួយមកចិញ្ចឹមដោយចូលលុយគ្នាម្នាក់ពាក់កណ្ដាល។ ក្រោយពីទិញគោបានហើយ សុខគេចាប់ផ្ដើមពិភាក្សាជាមួយសៅ ដែលពេលនោះសៅគេកំពុងធ្វើការងារផ្ទះ
សុខ ៖ ឥឡូវសៅឯងទទួលថែទាំគោយើងពីពាក់កណ្ដាលខ្លួនមកដល់កន្ទុយ ឬក៏ពីពាក់កណ្ដាលខ្លួនមកខាងមុខ?
សៅ ៖ គ្នារវល់ណាស់កុំសួរ !
ដោយសុខចេះតែដើរតាមហើយសួរសំនួរដដែលៗពេក សៅធុញទ្រាន់ក៏ឆ្លើយថា ‹ស្អីក៏បានដែរ !›។
ភ្លាមនោះសុខតបវិញ
សុខ ៖ គ្នាទទួលផ្នែកពាក់កណ្ដាលខ្លួនមកដល់កន្ទុយចុះ !
ថាហើយគេស្ទុះទៅបេះចៃពីពាក់កណ្តាលខ្លួនគោ និងបក់រុយចេញ រួចនិយាយទៅសៅ
សុខ ៖ ឥឡូវការងារគ្នាចប់ហើយ ដល់វេនឯងម្ដង
សៅ ៖ យ៉ាងម៉េច ?
សុខ ៖ គឺទៅរកស្មៅឱ្យវាស៊ីហ្នឹងហើយ !

ខ្ញុំភ្លេចប្រភពរឿងហើយ ខុសត្រូវពាក្យសម្ដីសូមកុំប្រកាន់

 

កុំព្យូទ័រ ខែ កក្កដា 11, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 9:55 ព្រឹក

កុំព្យូទ័រក្នុងក្រុមហ៊ុនមួយមានបញ្ហា។ ម្ចាស់ក្រុមហ៊ុនបានទូរស័ព្ទទៅជាងជួសជុលកុំព្យូទ័រមកជាបន្ទាន់។
ជាងជួសជុលពេលមកដល់ សួរមូលហេតុផ្សេងៗរបស់កុំព្យូទ័រដែលខូចនោះ។ ក្រោយពីសួរនាំដឹងរឿងហើយ ជាងជួសជុលបានយកញញួរចេញពីក្នុងកាបូបហើយគោះពីរបីផាំង ស្រាប់តែកុំព្យូទ័រដំណើរការជាធម្មតា។
ម្ចាស់ក្រុមហ៊ុនបានសួរពីថ្លៃសម្រាប់ការជួសជុលនេះ
ម្ចាស់ក្រុមហ៊ុន ៖ ការងារប៉ុណ្ណឹងអស់ថ្លៃប៉ុន្មានដែរ?
ជាង ៖ ៥០០ ដុល្លារ
ម្ចាស់ក្រុមហ៊ុន ៖ ស្អី ! គ្រាន់តែគោះពីរបីផាំងហ្នឹង ទារ៥០០ដុល្លា ! មើលឆាប់ធ្វើវិក្កយបត្រភ្លាមមក តើផ្លាស់ប្តូរគ្រឿងបន្លាស់អីខ្លះ ! បើរៀបរាប់មិនត្រូវទេ មួយរៀលក៏មិនឱ្យដែរ !
ជាង ៖ បាទ ! ១ដុល្លារសម្រាប់ថ្លៃឈ្នួលគោះ ចំណែកឯ ៤៩៩ដុល្លារទៀតគឺថ្លៃឈ្នួលដែលដឹងកន្លែងគោះ