ទិត-សកល

បាត់ដំបង ទឹកដីកំណើត

ពិព័រណ៍គំនូរ ខែ កញ្ញា 17, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 4:52 ព្រឹក
ប្ដីប្រពន្ធពីរនាក់ចូលទស្សនាពិព័រណ៍គំនូរជាលក្ខណៈអន្តរជាតិមួយ។ ពួកគាត់បានជួបរូបស្រីស្អាតមួយផ្ទាំងស្រាតននលគក ហើយកន្លែងសំខាន់បីត្រូវគ្របដោយស្លឹកឈើពណ៌បៃតងខ្ចី។ នាងប្រពន្ធមិនចូលចិត្តក៏ដើរហួសទៅ។ បុរសជាប្ដីចាប់អារម្មណ៍ខ្លាំង ឈរសម្លឹងមិនដាក់ភ្នែក។ នាងប្រពន្ធក្រឡេកក្រោយមិនឃើញប្ដីដើរតាម ‹តាប៉ិឯងម្ដេចមិនមក! នៅចាំស្អី?›‹រដូវស្លឹកឈើជ្រុះ!› joke.jpg

ប្រភពរឿង
http://naryphing.wordpress.com/2007/07/13/enjoy/

 

ដឹកទៅវត្តតែម្ដងទៅ ! ខែ កញ្ញា 12, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 1:49 ព្រឹក

យុវជនម្នាក់ទទួលរងគ្រោះថ្នាក់ចរាចរ។ យុវជននោះត្រូវបានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ជួយរកម៉ូតូឌុបឱ្យ ហើយក៏បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រជាបន្ទាន់។ ពេលទៅដល់មន្ទីរពេទ្យ មិត្តភក្ត្ររបស់គេចំនួនបីនាក់ក៏បានមកដល់ព្រមពេលជាមួយគ្នា។ ដោយមន្ទីរពេទ្យត្រូវតម្រូវឱ្យអ្នកជំងឺបង់ប្រាក់ មិត្តភក្ត្ររបស់គេម្នាក់ក្នុងចំណោមបីនាក់នោះក៏និយាយដោយសម្លេងខ្លាំងៗថា ៖  ណ្ហើយ ! ពួកយើងជាសិស្សមកពីខេត្តទាំងអស់គ្នា យើងគ្មានលុយឯណាបង់ថ្លៃមន្ទីរពេទ្យទេ ! យកវាទៅវត្តតែម្ដងទៅកុំឱ្យវែងឆ្ងាយ ! ភ្លាមនោះលោកគ្រូពេទ្យនៅក្បែរនោះបានឮ ក៏ស្ទុះមកឃាត់ ហើយមានប្រសាសន៍ថា ៖ ទេ ទេ !!! ប្អូន ! របួសអ្នកជំងឺមិនធ្ងន់ធ្ងរដល់ថ្នាក់យកគ្នាទៅដាក់នៅវត្តទេ ! របួសពិតជាអាចព្យាបាលបាន ! ហេតុអីក៏ចាំបាច់យកគ្នាទៅវត្ត ! ក្រោយពីគ្រូពេទ្យមានប្រសាសន៍ចប់ មិត្តរបស់គេម្នាក់ទៀតក៏តបទៅវិញ ថា ៖ មិនមែនក្នុងន័យអាក្រក់ទេលោកគ្រូ ! គឺថា ពួកខ្ញុំទាំងអស់គ្នាជានិស្សិតពេទ្យឆ្នាំទីបួន ហើយពួកយើងស្នាក់នៅវត្ត ដល់ពួកខ្ញុំឃើញរបួសវាមិនជាធ្ងន់ធ្ងរដូច្នេះ ពួកខ្ញុំចង់យកវាទៅព្យាបាលនៅវត្តវិញដើម្បីកុំឱ្យអស់លុយ។ រឿងហ្នឹងគឺវាអីចឹងទេណាលោកគ្រូ !

រឿងនេះទទួលបានមកពីលោកគ្រូ សោម-មុនី