ខ្វះអ្នកមើលទៅមុខ ខែ តុលា 17, 2007
បងប្អូនពីរនាក់បើកឡានលឿនដូចហោះ ដើម្បីឱ្យទាន់ចូលរួមពិធីខួបកំណើតឪពុករបស់ខ្លួន។
ពេលទៅជិតដល់កន្លែងឆ្លងកាត់ផ្លូវរថភ្លើងបុរសប្អូនប្រាប់បង ៖
-យើងជិតមកដល់ផ្លូវដែកហើយ បងឯងមើលខាងឆ្វេងទៅទុកខ្ញុំមើលខាងស្ដាំ ។
ពួកគេធ្វើដូច្នោះមែន ម្នាក់មើលទៅខាងឆ្វេងម្នាក់មើលទៅខាងស្ដាំ។ មួយសន្ទុះឮស្នូរផាំង ស្ទើរបែក ក្រដាសត្រចៀក ស្រាប់តែពួកគេចេញពីរថយន្ដក្រពឹតក្រពៀវរួចម្នាក់និយាយៈ
-ប្រសិនបើមានម្នាក់ទៀតសម្រាប់មើលទៅមុខ ម្ល៉េះអត់បុកដងបារ៉ាស់អ៊ីចឹងទេ ។
ដកស្រង់ចេញពីកាសែតកោះសន្តិភាព
ព្រោះតែស្រឡាញ់ ខែ តុលា 3, 2007
យុវជនមាក់ត្អូញតែ្អររឿងសេហាប្រាប់មិត្តរបស់ខ្លួន
-ឯងដឹងទេ, កាលរៀនថាក់ទី១១ គ្នាស្រឡាញ់នារីមាក់រៀនថាក់ទី៩ ។
-លទ្ធផលយ៉ាងម៉េច ?
-បានត្រឹមតែខកចិត្តហឹងណា៎ ។
-ម៉េចអ៊ីចឹង ?
-ដោយស្រឡាញ់នាងពេក គ្នាសម្រេចចិត្តរៀនថាក់ទី១១ដល់ទៅ២ឆ្នាំដើម្បីរង់ចាំនាងឡើងដល់ថាក់ទី ១១ដែរ នឹងអាលបានរៀនថ្នាក់ជាមួយគ្នា, ដឹងអី…
-ដឹងអីយ៉ាងម៉េច ?
-គឺ២ឆ្នាំក្រោយនាងនៅថ្នាក់ទី៩ដដែល។
-ស្អី, ស្រីដែលឯងស្រឡាញ់នោះល្ងង់ដល់មឹ្លងផង ?
-បើនាងល្ងង់មែនមិនថាអីទេ តែនាងរៀនត្រួតថាក់ទី៩ដល់ទៅ២ឆាំទៀត ព្រោះដើម្បីរង់ចាំអាមួយនៅ ថ្នាក់ទី៧ទៅវិញ ។ ឯងថាទៅមើល, ល្មមក្អួតឈាមទេ ?
ដកស្រង់ចេញពីកាសែតកោះសន្តិភាព

