ទិត-សកល

បាត់ដំបង ទឹកដីកំណើត

តូចមែនពិត តែក៏មាន… ខែ ធ្នូ 20, 2007

រៀបជា សំណុំឯកសារ ក្នុង៖ ពិតឥតប្រឌិត — BaaBoo @ 4:39 ព្រឹក
how.jpgកាលខ្ញុំនៅរៀនវិទ្យាល័យលោកគ្រូគីមីវិទ្យាខ្ញុំគាត់និយាយរឿងប្រាប់ពួកថ្នាក់ខ្ញុំថា ៖
មានថ្ងៃមួយនោះគាត់កំពុងបង្រៀន ស្រាប់តែមានសិស្សម្នាក់លើកដៃឡើង ហើយក្រោកឈរភ្លែត។
គាត់គិតថាសិស្សនោះវាឆ្ងល់អ្វីដែលគាត់កំពុងបង្រៀនហើយ គាត់ក៏ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយនូវសំនួររបស់វា។ ភ្លាមនោះវាក៏ផ្ដើមនិយាយថា
-លោកគ្រូៗ មើលអាមួយនេះ តូចសោះវាចេះស្រលាញ់ស្រី !
សិស្សគ្រប់គ្នាសើចគឹល ក្មេងប្រុសម្នាក់នោះដោយខ្មាស់គេពេក វាក៏ឱនមុខចុះ ហើយមុខវាឡើងក្រហម។
ឃើញសភាពការណ៍ដូច្នេះគ្រូខ្ញុំក៏តបសម្ដីទៅវាវិញ
- អើ ! ត្បិតតែវាតូចមែនពិត តែវាក៏មាន បេះដូង ដែរ !
 

ងាប់ទៅល្អជាង ! ខែ ធ្នូ 13, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 3:49 ព្រឹក
c3dlzo1k0r27jpadbivjjm.jpg

បុរសម្នាក់មានជំងឺ គាត់ក៏ទៅពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត។ លោកវេជ្ជបណ្ឌិតសួរគាត់នូវសំនួរមួយចំនួន
-លោកមានប្រពន្ធហើយឬនៅ?
-បាទ ! នៅទេ !
-ចុះលោកមានទៅខូចខិលនៅខាងក្រៅឬអត់?
-បាទ ! អត់ទេ !
-ចុះលោកមានផឹកស្រាឬអត់?
-បាទ ! ស្រាខ្ញុំមិនដែលផឹកទាល់តែសោះ !
-ចុះ បារីវិញ មានជក់ឬអត់?
-បាទ ! បារីហ្នឹង មិនដែលទេ សូម្បីមួយដើម !
-យី ! លោកឯងអីក៏ចម្លែកម្លេះ ! ស្រាមិនផឹក ស្រីមិនបៀត បារីមិនជក់ ! មិនដឹងជាកើតមករកស្អីទេ ! ងាប់ទៅវិញទៅល្អជាង !

សម្បត្តិមនុស្ស មានស្រីនិងស្រា សម្បត្តិទេព្ដា មានធូបនិងទៀន ឯសម្បត្តិព្រះនិព្វាន មានតែក្ដាមឈូសនិងចេតិយប៉ុណ្ណោះ ! ហេស ហេស !!!
ខ្ញុំនិយាយលេងទេ ខុសត្រូវអីកុំប្រកែរប្រកាន់ ! ហេស ហេស !!!

 

ភ្នាក់ងារឯកជន ខែ ធ្នូ 5, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 4:42 ព្រឹក
007.jpgមានអ្នកជំនួញម្នាក់មានបំណងរៀបការជាមួយលេខាស្រីរបស់គាត់ ដែលមានអាយុតិចជាងគាត់ដល់ទៅ២០ឆ្នាំ។
ដោយមិនច្បាស់ក្នុងចិត្តថានាងជាស្រីមានប្រវត្តិល្អឬអត់ គាត់ក៏ជួលភ្នាក់ងារឯកជនម្នាក់ឱ្យស៊ើបប្រវត្តិរបស់នាង។ បីថ្ងៃក្រោយមក ភ្នាក់ងារស៊ើបការមកជួបគាត់ដល់ផ្ទះ ខណៈពេលដែលគាត់រង់ចាំដោយអន្ទះសារ។
-យ៉ាងម៉េចហើយការងារខ្ញុំ ?
-បាទ ! គឺថា នាងមានប្រវត្តិល្អណាស់ មិនដែលមានទំនាក់ទំនងជាមួយបុរសណាទេពីមុនមក ! តែឥឡូវនេះនាងចាប់ផ្ដើម មិនសូវស្រូលហើយ !
-មិនស្រួលយ៉ាងម៉េច ?
-នាងចាប់ផ្ដើមមានទំនាក់ទំនង ជាមួយបុរសម្នាក់ដែលមានអាយុច្រើនជាងនាងរាប់សិបឆ្នាំឯណោះ ! មិនតែប៉ុណ្ណឹងទេ អាបុរសម្នាក់ហ្នឹងថែមទាំងជាអ្នកជំនួញពូកែរបោកប្រាស់ទៀតផង !

នេះបានចំជាកំពូលអ្នកស៊ើបការមែន ! ហេស ហេស !!!

 

ពងមាន់អាំង ខែ ធ្នូ 4, 2007

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 1:12 ព្រឹក
images.jpg

សព្វថ្ងៃនៅទីក្រុងភ្នំពេញមានគេលក់ ពងមាន់អាំងជាហូរហែរតាមដងផ្លូវដោយ ពពាយនាយថា ‹ពង…មាន់…អាំង…ផ្សំគ្រឿង…ពិសេស…មានរសជាតិ…ឈ្ងុយឆ្ងាញ់…›។ គាប់ជួនថ្ងៃមួយមានរទេះសេះបរកាត់។ សេះឮគេពពាយនាយបែបនោះ ស្មានថាគេឌឺដងដាក់ខ្លួន ព្រោះស្ដាប់ច្រឡំ ‹…ផ្សំគ្រឿង… ពិសេស…› ទៅជា ‹…ផ្សំគ្រឿង… ពីសេះ…›។ សេះគិតថា ‹យី ! អានេះ ! ពងរបស់វាសោះ បែរជា យកឯងមកផ្សំគ្រឿង ! មិនអីទេអ្ហែង !›។ គិតហើយ សេះក៏ស្រែកទៅវិញ ‹ពងសេះអាំង…ផ្សំគ្រឿង…ពីមាន់…មានរសជាតិ…ឈ្ងុយឆ្ងាញ់…›៕

ឱ្យស្រឡះអីចឹងទៅ អាពូកែរឌឺដងឱ្យគេ !