ទិត-សកល

បាត់ដំបង ទឹកដីកំណើត

គន្លឹះពិសេសធ្វើឱ្យបន្លែល្អ ខែ កុម្ភៈ 15, 2008

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 6:24 ព្រឹក
c3dlzo1k0r27jpadbivjjm.jpgស្រីស្អាតម្នាក់នាងចូលចិត្តដាំបន្លែបង្ការនៅចម្ការក្រោយផ្ទះជាប្រចាំ។
ថ្ងៃមួយនាងឃើញចម្ការអ្នកកំលោះក្បែរផ្ទះម្នាក់ដុះលូតលាស់ល្អខុសប្លែកពីធម្មតា
ពិសេសប៉េងប៉ោះផ្លែធំៗនិងទុំក្រហមពេញដើម។
-នាងក្រមុំ ៖ បងមានវិធីអ្វីបានជាដាំដើមប៉េងប៉ោះល្អៗខ្លាំងម្លេះ ប្រាប់ខ្ញុំបន្តិចបានទេ?
-កំលោះ ៖ វិធីដាំគ្មានអ្វីច្រើនទេ គឺគ្រាន់តែរៀងរាល់ព្រឹកខ្ញុំដើរស្រាតសម្លៀកបំពាក់ដើរកាត់ក្នុងចម្ការ
ពួកផ្លែប៉េងប៉ោះវាខ្មាសអៀនក៏នាំគ្នារីកធំៗគ្រប់ដើមតែម្ដង។
មួយសប្ដាហ៍ក្រោយមក អ្នកកម្លោះក៏បានចូលមកដើរមើលចម្ការនាងក្រមុំវិញម្ដង។
-កំលោះ ៖ ឥឡូវនេះផ្លែប៉េងប៉ោះនាងរីកធំៗល្អទេ?
-នាងក្រមុំ ៖ អត់ទេ នៅតែដដែលហ្នឹង ! ប៉ុន្តែបងឯងមកមើលផ្លែតាសក់ផ្អរវិញ
ក្រោយពីខ្ញុំអនុវត្តដូចបងមកស្រាប់តែរីកធំនិងវែងៗខុសប្លែកធម្មតាតែម្ដង៕

ដកស្រង់ចេញពីកាសែតកោះសន្តិភាព