ទិត-សកល

បាត់ដំបង ទឹកដីកំណើត

ភ្លេចចំណងជើងបាត់ទៅហើយ ! ខែ មករា 30, 2009

រៀបជា សំណុំឯកសារ ក្នុង៖ កំប្លែង — BaaBoo @ 6:50 ព្រឹក

យុវជន​បីនាក់​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបូរី។ ពួកគេ​ត្រូវ​ស្នាក់នៅ​សណ្ឋាគារ​ដែលមាន​កំពស់​រហូតដល់​ទៅ១០០ជាន់ បន្ទប់​ស្នាក់នៅ​របស់​ពួកគេ​គឺ​ស្ថិតនៅ​ជាន់​ទី១០០។ ថ្ងៃ​ទីមួយ​ពួកគេ​នាំគ្នា​ដើរលេង​កំសាន្ដ​រហូតដល់​ម៉ោង១១:០០យប់​ទើប​ត្រឡប់មកវិញ។ គាប់​ជួន​យប់នោះ​ជណ្ដើរយោង (Escalator) មិន​ដំណើរការ ដូច្នេះ​ពួកគេ​ត្រូវ​ឡើងជណ្ដើរ​ជើង។ ដើម្បី​កុំឱ្យ​ហត់​ពួកគេ​ក៏​ស្រុះស្រួល​គំនិត​គ្នា​ថា ម្នាក់​ត្រូវ​និយាយ​រឿង​កំប្លែង​មួយ​តាម​លេខ​រៀង។ ឡើង​បាន៣០ជាន់​ស្រាប់តែ​បុរស ‹ក› ​នឹកឃើញ​រឿង​មួយ ហើយ​និយាយថា អញ​មានរឿង​មួយ​ចង់​ប្រាប់! ពីរ​នាក់​ទៀត​និយាយថា ម៉េច​មិន​និយាយ​មក! គាត់​ថា ចាំ​ទៅដល់​មុខ​បន្ទប់​ចាំ​អញ​ប្រាប់ រួចហើយ​ពួកគេ​ក៏​ឡើង​រហូតដល់​ជាន់​ទី ១០០។ ឆាប់​និយាយ​រឿង​អ្ហែង​មក ! យុវជន ‹ខ› និង ‹គ› និយាយ​ព្រម​គ្នា។ អញ​ភ្លេច​សោរ​នៅ​កន្លែង​ទទួលភ្ញៀវ​បាត់​ហើយ ! គេ​និយាយ​ហើយ​សើច​ធ្វើ​គ្រ​ហ៊ាញ។ បុរស ‹ខ› និង ‹គ› ខឹង​ស្ទើរ​ឆេះ​សក់​ក្បាល។ ហើយ​ពួកគេ​ក៏​នាំគ្នា​ចុះមក​វិញ។ ចុះ​បាន៣០ជាន់ ស្រាប់តែ​បុរស ‹ខ› បន្លឺឡើង អញ​មានរឿង​មួយ​ចង់​ប្រាប់ ! បុរស ‹ក› និង ‹គ› ក៏​និយាយថា ម៉េច​មិន​និយាយ​មក! បុរស ‹ខ› និយាយថា ចាំ​ដល់​ក្រោម​ចាំ​អញ​ប្រាប់។ លុះ​ទៅដល់​ក្រោម ‹ក› និង ‹គ› ក៏៎​ស្រែកដាក់បុរស ‹ខ› ទាំងមួរម៉ៅ ឆាប់​និយាយ​រឿង​អ្ហែង​មក ! បុរស ‹ខ› សើច​ហើយ​និយាយថា កូនសោរ​បន្ទប់​គឺ​នៅក្នុង​ហោប៉ៅ​របស់​អញ​ទេ ! ‹ក› និង ‹គ› ក្ដៅ​ឆេវ។ ហើយ​ពួកគេ​ក៏​នាំគ្នា​ឡើង​ទៅលើ​វិញ។ ឡើង​បាន៣០ជាន់​បុរស ‹គ› និយាយថា អញ​មានរឿង​មួយ​ដែរ​ចង់​ប្រាប់ ! ‹ក› និង ‹ខ› ស្រែកថា មិនបាច់​និយាយ​ស្អី​ទេ ចាំ​ដល់​មុខ​បន្ទប់​តែម្ដងទៅ ! លុះ​ទៅដល់​មុខ​បន្ទប់ បុរស ‹គ› និយាយថា ការពិត​សណ្ឋាគារ​ដែល​យើង​កំពុង​ឡើងមក​នេះ មិនមែនជា​សណ្ឋាគា​រដែ​ល​យើង​ស្នាក់​នៅទេ ! សណ្ឋាគារ​ដែល​យើង​ស្នាក់នៅ​គឺ​នៅ​ទល់មុខ​នេះ​ឯង!

ទាំងបីនាក់ក៏សើចព្រមគ្នា ហាស៎ ហាស៎ ហាស៎ !!! ហេ ហេ ហេ !!! ហ៊ូ ហ៊ូ ហ៊ូ !!!

ចប់​ទៅ​ហោង


ប្រភព​រឿង​មកពី​កញ្ញា​វ៉ាន់​-​ណាវី​កាលពី​២​ឆ្នាំមុន​រឿង​ដើម​ជា​ភាសា​អង់គ្លេស ខ្ញុំ​ប្រែ​មក​ជា​ខ្មែរ​ដូច្នេះ​ក៏​ឆ្លៀត​ថែម​គ្រឿង​ខ្លះទៅ​ខុស​ត្រូវ​សូមកុំ​ប្រកាន់​៕

 

ហេតុអី ??????????????????????? ខែ មករា 16, 2009

រៀបជា សំណុំឯកសារ ក្នុង៖ រូបពិតៗ — BaaBoo @ 7:34 ព្រឹក

រាល់លើកឱ្យតែខ្ញុំលេងរ៉េម គេចាប់រូបភាពបានរហូត។ តែម្ដងនេះមិនមែនតែខ្ញុំរ៉េ គឺនៅមានដៃជើងខ្ញុំពីរនាក់ទៀត។ ព្រោះថាលើកនេះលេងជាក្រុម (Multiple player on LAN)

 

អភិវឌ្ឍខ្លួនទើបត្រឹមត្រូវ ខែ មករា 12, 2009

រៀបជា សំណុំឯកសារ ក្នុង៖ រឿងរ៉ាវជីវិត — BaaBoo @ 4:14 ព្រឹក

មិត្ត​ខ្ញុំ​ខ្លះ​កាលពី​ប្រាំ​ឆ្នាំ​មុន គេ​រៀន​ពូកែរ​ណាស់ ដល់​អី​ឡូ​វ​គេ​នៅតែ​រៀន​ពួកែរ​ដដែល ហើយ​នាំគ្នា​ទៅ​រៀន​ស្រុក​ក្រៅ​អស់​។ មិត្ត​ខ្ញុំ​ខ្លះទៀត ប្រាំ​ឆ្នាំ​មុន មិនចេះ​ដើរលេង​ខូចខិល​អី​ទេ ហៅ​មហា​សុភាព ដល់​ប្រាំ​ឆ្នាំ​ក្រោយ​ខ្ញុំ​ជួប​គឺ​នៅ​រក្សា​ភាព​ជា​សុភាពបុរស​ដដែល​។

ឥឡូវ​ក្រឡេកមើល​ខ្ញុំ​ម្ដង តើ​មាន​ស្អី​ខ្លះ​ដែល​ប្លែក​?

ប្រាំ​ឆ្នាំ​មុន​មួយថ្ងៃៗ​ដឹង​តែ​ពី​ផឹក​កាហ្វេ​ខំរៀន​ឡើង​ឈឺក្រពះ ព្រោះ​ថា​ខ្លាច​អត់​មាន​ការងារ​ធ្វើ អត់​មាន​លុយ​ចាយ រៀន​គ្មាន​ទៅ​ពូកែរ​ខ្មោច​សេះ​ស្អី​ទេ តែ​ចេះ​តែ​រៀនៗ​ទៅ​។ ដល់​អី​ឡូ​វ ខ្ញុំ​អភិវឌ្ឍ​ខ្លួន​ខ្លាំងណាស់ ចាំបាច់​រៀន​ស្អី​ទៀត យប់​ឡើង ម៉ោង​9:00 មិនទាន់​ទេ ក្រាល​កន្ទេល ចង​មុង​ដេក​បាត់​។ ប្រាំ​ឆ្នាំ​មុន ស្រា​ស្អី​មិនចេះ​ផឹក​ទេ ត្រឹមត្រូវ​ណាស់ ដល់​ឥឡូវ​វិញ កុំ​ថា​ស្រា ជក់​ទាំង​បារី​ទៀត ហេស ហេស ឡូយ​ណាស់​។ ប្រាំ​ឆ្នាំ​មុន​ពេលទំនេរ​មិន​ដែល​ចេញពីផ្ទះ​ទេ នៅផ្ទះ​បោស​ជូត នាយអាយ យក​សៀវភៅ​មក​អាន ដល់​បច្ចុប្បន្ន ឱ្យតែ​ទំនេរ ប្រុច​បាត់ស្រមោល ទៅ​ដើរលេង​ជាមួយ​អា​ពួកម៉ាក មើល​ក្មេងស្រីៗ​ស្លៀកពាក់​ស៊ិច​ស៊ីនៅ​មាត់ទន្លេ​ឯណោះ​ធ្វើ​ព្រងើយ​។ ឃើញ​រ៉េ ! ខ្ញុំ​អភិវឌ្ឍ​ខ្លួន​អីចឹង មិន​ដូច​មិត្ត​ខ្ញុំ​ខ្លះ​ដឹង​តែ​ពី​រៀន រៀន​ទាល់តែ​អស់​ស្អី​រៀន ទៅ​រៀន​ដល់​ស្រុក​គេ​ទៀត​។ គ្មាន​បានការ​អី​ទេ ! ដូច​ខ្ញុំ​ឯណេះ​បាន​វា​ឡូយ ចេះ​អភិវឌ្ឍ​ខ្លួន​ឆ្ពោះ​ទៅរក​មាគ៌ា​មួយ​ដ៏​ត្រឹមត្រូវ​៕

ខ្ញុំ​និយាយ​លេង​ទេ​ណា៎​! តិច​យក​គំរូ​តាម ខ្ញុំ​មិនដឹង​រ៉េ !