ឆ្កួតបីយ៉ាង
ព្រលឹងបុរសបីនាក់ក្រោយពីបានស្លាប់ទៅក៏ត្រូវបានបញ្ជូនទៅឋាននរក។ បុរសទីមួយជាមនុស្សល្មោភស្រី បុរសទីពីរជាមនុស្សឆ្កួតនឹងស្រា ឯបុរសទីបីជាមនុស្សឆ្កួតនឹងបារី។ ក្រោយពីពិនិត្យសំណំឯកសាររួចមក លោកយមរាជបានសម្រេចដូចតទៅ ៖
បុរសទីមួយ ត្រូវយកទៅដាក់ក្នុងបន្ទប់មួយដែលមានសុទ្ធតែស្រីស្អាតៗ
បុរសទីពីរ ត្រូវយកទៅដាក់ក្នុងបន្ទប់មួយដែលមានសុទ្ធតែស្រាថ្លៃៗ
បុរសទីបី ត្រូវយកទៅដាក់ក្នុងបន្ទប់មួយដែលមានសុទ្ធតែប្រភេទបារីថ្លៃៗ
មួយរយឆ្នាំក្រោយមកបុរសទាំងបីត្រូវបានយកមកសួរចម្លើយ។ យមរាជក៏ផ្ដើមសំនួរ ‹យ៉ាងម៉េចហើយពួកឯងទាំងបី?› បុរសទីមួយឆ្លើយប្រាប់យមរាជថា ‹ឱលោកម្ចាស់……ជាតិក្រោយខ្ញុំលែងល្មោភស្រីទៀតហើយ……..› យមរាជក៏បន្លឺសម្ដី ‹យមបាល ! យកវាឱ្យទៅចាប់ជាតិទៅ›។ បុរសទីពីរ ‹ឱលោកម្ចាស់…..ជាតិក្រោយខ្ញុំលែងផឹកស្រាហើយ…….› យមរាជក៏បញ្ជាឱ្យយកទៅចាប់ជាតិថ្មី។ ដល់វេនបុរសទីបីគ្មាននិយាយអ្វីទាំងអស់គិតតែពីអង្គុយយំ ឃើញដូច្នោះយមរាជក៏សួរ ‹ម៉េច ? ឯងរាងចាល លែងជក់បារីទៀតហើយមែនទេ?› បុរសទីបីក៏តប ‹លោកម្ចាស់យកខ្ញុំទៅឃុំក្នុងបន្ទប់ចំនួនមួយរយឆ្នាំដែលមានបារីល្អៗ តែលោកម្ចាស់មិនដាក់ដែកកេះឬឈើគូសឱ្យខ្ញុំផង តើខ្ញុំជក់យ៉ាងម៉េចកើតទៅ?›។ យមរាជ៖ ‹អើមែន ! អញភ្លេចទៅ !› ៕
មិនចាំប្រភពរឿង
សុភា បាននិយាយ,
ខែ កុម្ភៈ 5, 2009 ម៉ោង 8:57 ព្រឹក
ឆ្កួតទីបីគឺសាកលត្មង ហេហេ និយាយលេងទេ តិចខឹងឆេះសក់ទៅណា
4cambodia បាននិយាយ,
ខែ កុម្ភៈ 6, 2009 ម៉ោង 9:44 ព្រឹក
ដឹងយមរាជថាម៉េចទៀតទេ គឺលោកយមរាជនិយាយថា៖ អើបើដូច្នេះ ឯងត្រូវនៅ១០០ឆ្នាំទៀត ១០០ឆ្នាំមុន អញមានកំហុសបច្ចេកទេស អញសង១០០ឆ្នាំបន្ថែមទៀត ដើម្បីឲ្យគ្រប់២០០ឆ្នាំ ហាសហា៎ កុំភ្លេច ឲ្យចង្ក្រានគះវាមួយទៅ ហាហាហាស! បាទ! បាទ! បាទ អគុណលោកយមរាជណាស់ បានបន្ថែម ឲ្យខ្ញុំ
sophea បាននិយាយ,
ខែ កុម្ភៈ 26, 2009 ម៉ោង 11:57 ព្រឹក