កាលនៅជាទាហានផឹកស្រាពេលល្ងាចគឺជាទម្លាប់យ៉ាងសាមញ្ញទៅហើយ។ នាល្ងាចមួយនោះ…….នែរ ! ល្ងាចនេះអត់មានលុយទេវ៉ើយ ! បានស្អីផឹកទៅ ? អ្ហែងទៅខ្វល់ស្អី ! ផឹកស្រាសតែម្ដងទៅ។ មើល៎ អ្ហែងទៅរកត្រីរ៉ស់ពីរបីក្បាលមកគ្រាន់ក្លែម។ អាសម្លាញ់ខ្ញុំល្ងាចហ្នុងស៊យណាស់ រកបានត្រីរ៉ស់បានតែមួយក្បាលគត់។ ពួកយើងនាំគ្នាផឹកផ្ទាល់ដី គ្រាន់តែមានកន្ទេលកញ្ចាស់មួយទ្រាប់ពីក្រោមប៉ុណ្ណោះ។ ដល់ម៉ោង៩:០០យប់ក្រុមខ្ញុំស្រវឹងស្រាស ជោគតែម្ដង គាប់ជួនអស់ត្រីអាំងក៏អស់ តែនៅសល់ស្រា។ អាសម្លាញ់ខ្ញុំវាឱ្យយោបល់ថា ជញ្ជប់ក្បាលត្រីលេងៗសិនទៅទំរាំស្រាអស់ ! ថាហើយវាថែមទាំងហុចក្បាលត្រីចែកគ្នាជញ្ជប់ម្នាក់ម្ដងៗ រហូតដល់ម៉ោងដប់យប់ទើបអស់ស្រា។ ក្រុមខ្ញុំនៅដេកកន្លែងផឹកតែម្ដង ស្រវឹងឡើងដាច់សសៃខួរ លែងដឹងថាមូសខាំស្អីអស់ហើយ ដេកដូចងាប់អីចឹង។ លុះព្រឹកឡើង ! ម៉ែ ! ខ្ញុំស្រែកឡើងភ្លាត់មាត់ ហើយស្ទុះទៅទាត់អាសម្លាញ់ខ្ញុំមួយជើង។ អារំបល់យក៍ ! អ្ហែងមើលទៅ ! អ្ហែងយកស្អីមកឱ្យពួកអញជញ្ជប់ហ្អា៎ ? របស់ដែលយើងជញ្ជប់កាលពីយប់ម៉េញគឺសត្វគីង្គក់ទេ មិនមែនក្បាលត្រីឯណា៎ ! អាប៉ុន្មាននាក់ទៀតក៏ភ្ញាក់ដោយសារសម្លេងឡូឡារបស់ខ្ញុំ។ អាពីរនាក់ទៀតវាសួរថា អ្ហែងច្រឡំទេដឹង? មិនមែនគីង្គក់ហ្នឹងទេមើលទៅនោះ ! មិនមែនយ៉ាងម៉េច ! ខ្ញុំតប, ត្បិតអីអញចាំបានថា ក្បាលត្រីអញកាច់បោះឱ្យ អាពពាល តាំងពីមុនយើងចាប់ផ្ដើមផឹកម្លេះ ! ពួកយើងទាំងបួននាក់អស់សំណើច ហើយនាំគ្នាមើលទៅសត្វគីង្គក់នៅក្នុងចានឡើងកំប្រឹងៗ ព្រោះថាត្រូវយើងយកមកជញ្ជប់ឡើងស្ទីក។
ពិតប្រឌិតផ្សំ
ហីទាហ៊ានអស់លោកអីក៏យ៉ាប់ម្លេះ ង៉ៃក្រោយបើអត់ខ្លាំង ក្លែមអំបិលក៏បានដែរ
គ្មាននរណាគេផឹកស្រាក្លែមអំបិលរ៉េ !
ចេះតែមានហ្មង!
អំបិលគ្រាន់បើជាងក្បាលគិង្គក់
អីគេ មែនក៏អីនឹង ហាហា កំប្លែងណាស់ សំណាងណាស់ក្រុមបងឯងដែលមិនបានជញ្ជក់មាត់ពស់វែក ហាហា បើបានបឺតមាត់វាមិនដឹងល្អយ៉ាងណាទេ ហាស ហាស ហាស
គង់មានង៉ៃរ៉េសុវុឌ្ឍីអើយ អោយតែពូកែស្រវឹងណឹងណឹង