ធ្វើដូចម្ដេចទើបបាត់ត្អើក?
ប្រសិនបើលោកអ្នកត្អើកមិនព្រមបាត់សោះសូមសាកល្បងអនុវត្តដូចខាងក្រោម៖
- ដកដង្ហើមមួយៗ ហើយវែងៗ មួយសន្ទុះសិន
- ផឹកទឹក៩ (ប្រាំបួន) ក្អឹកជាប់ៗគ្នា មិនឱ្យលើស មិនឱ្យខ្វះ
ក្រោយពីអនុវត្តហើយ លោកអ្នកនឹងបាត់ត្អើកភ្លាមមួយរំពេច។
ប្រភពមកពីលោក សេង-វ៉ាន់ណារ៉ា
ប្រសិនបើលោកអ្នកមិនជឿរ៉េ សាកមើលសិនរ៉ូវ
ទឹម បឿន បាននិយាយ,
ខែ កុម្ភៈ 11, 2009 ម៉ោង 4:59 ព្រឹក
ផឹកឲ្យច្រើនក៏កាន់តែល្អដែរ មិនចាំបាច់កំណត់ថាប្រាំបួនក្អឹកទេ ព្រោះបើតាមខ្ញុំស្មាន វាកើតដោយសារសួតស្ងួតជាតិទឹក ឬពេលញ៉ាំម្ទេសហឹរពេក មិនបានញ៉ាំទឹកជាមុនជាដើម។
ពិសិដ្ឋ បាននិយាយ,
ខែ កុម្ភៈ 12, 2009 ម៉ោង 2:50 ព្រឹក
ម៉ាក់ខ្ញុំប្រាប់ថា ពេលនរណាម្នាក់ត្អើក យើងទៅបំភ័យគេពីរឿងអីមួយឲ្យគេភ័យទៅ គេនឹងបាត់ត្អើកហើយ។
អគ្គលីបុត្រ បាននិយាយ,
ខែ កុម្ភៈ 12, 2009 ម៉ោង 3:30 ព្រឹក
៩ក្អឹក ប្រាកដជាបែបពោះហើយ! តែអត់អីទេចាំសាកមើល!
រដ្ឋា បាននិយាយ,
ខែ កុម្ភៈ 12, 2009 ម៉ោង 3:58 ព្រឹក
៩ក្អឹកគឺត្រូវរាប់ 1,2,3,4,5,6,7,8,9 ។ ប៉ុន្តែបើយើងនៅតែនឹករឿងត្អើក គឺមិនបានលទ្ធផលទេ។ ជាទូទៅពេលផឹកទឹកមិនត្រូវដកដង្ហើមទេ គឺផឹកទាំងអត់ដង្ហើម។ (ឯកសារយោងទស្សនាវដ្តីប្រជាប្រិយ)
អគ្គលីបុត្រ បាននិយាយ,
ខែ កុម្ភៈ 12, 2009 ម៉ោង 9:31 ព្រឹក
ទស្សនាវដ្តីភាគច្រើនចេះតែថាគ្មានការពិតអីទេ!
ដូចគេដាក់ថា ចៀនពងទាឲ្យឡើងល្អ ត្រូវច្របាច់ក្រូចឆ្មាចូលបន្តិច!
សាករួចហើយ ឡើងមែនពេលកំពុងចៀន តែដាក់ចូលចាន ស្វិតជាងអត់ដាក់ក្រូចឆ្មាទៀត!
សុភា បាននិយាយ,
ខែ កុម្ភៈ 12, 2009 ម៉ោង 12:12 ល្ងាច
ហាហា រឿងពងទាចៀនណឹងអត់ធ្លាប់សាកទេ តែបើអារឿងត្អើកផឹកទឹកណឹង ប្រយ័ត្នឈ្លក់ទៅ គ្រាន់តែប្រាប់ទេ
ទឹម បឿន បាននិយាយ,
ខែ កុម្ភៈ 12, 2009 ម៉ោង 5:29 ល្ងាច
ឈ្លក់មែនហ្នឹង! បើត្អើក គួរតែក្រេបទឹកសន្សឹមៗតិចៗសិន បង្ខំលេប៩ក្អឹកហ្នឹង ប្រយ័ត្នឈ្លក់ពិបាក។ បើត្រឹមឈ្លក់មិនអីទេ ប្រយ័ត្នតែអួលទឹកវិញ ចេតរយប៉ាដោយ!
ចំរើន បាននិយាយ,
ខែ កុម្ភៈ 22, 2009 ម៉ោង 3:38 ព្រឹក
ខ្ញុំនឹងសាកល្បងមើលថាតើវាមានប្រសិទ្ធិភាពមែនឬក៏អត់
sophea បាននិយាយ,
ខែ កុម្ភៈ 26, 2009 ម៉ោង 12:07 ល្ងាច
ខ្ញុំធ្លាប់ផឹកទឺកតែពីរទៅបីក្អឹកទេ ក៏បាត់ហើយ បងសាកលអើយមិនចាំបាច់ដល់ទៅប្រាំបួនក្ធឹកទេ៕ ខ្ញុំគិតថាមានគំនិតអាក្រក់អីហើយបានជាប្រាប់គេអោយផឹកទឹកអោយច្រើន បែបចង់គេងប្រវ័ញ្ចយកអាហារញាំតែឯងហើយមើលទៅ។
4cambodia បាននិយាយ,
ខែ កុម្ភៈ 27, 2009 ម៉ោង 8:32 ព្រឹក
នៅមានវិធីមួយទៀត គឺ លេបបាយក្តៅៗ តែមួយដុំឬពីរដុំ បាត់ដូចគេបេះ បាយត្រូវពូតជាដុំៗ តូចល្មម នៅពេលលេបឲ្យតឹងបំពង់ក ហើយឆ្លាក់ឆ្អឹងត្រីក៏តាមវិធីនេះដែរ
សុភា បាននិយាយ,
ខែ មីនា 4, 2009 ម៉ោង 1:57 ល្ងាច
ប្រយត្នឆ្លាក់លើសដើម
Pro បាននិយាយ,
ខែ មីនា 6, 2009 ម៉ោង 8:11 ព្រឹក
Vea Loy tae pek teok 9 dong,
sakal បាននិយាយ,
ខែ មីនា 6, 2009 ម៉ោង 9:19 ព្រឹក
ខ្ញុំមិនមែនចេះតែថាទេណា៎ ! គឺថាគេប្រាប់ខ្ញុំនឹងត្រចៀកឱ្យច្បាស់ចែសតែម្ដង !
ហេស ហេស !!!
កែវ ឧត្តម បាននិយាយ,
ខែ កក្កដា 13, 2009 ម៉ោង 5:39 ព្រឹក
របៀបធ្វើឱ្យបាត់ត្អើករបស់បងរ៉ាពិតជាមានប្រសិទ្ធភាព ព្រោះញុំសាកល្បងដោយផ្ទាល់ hehehe:D