សូមអភ័យទោសទុកជាមុនបើមានពាក្យមិនគប្បី។
ហេតុអ្វីបានថាឆ្កែគួរអោយស្រលាញ់ជាងមនុស្សប្រុស?
- ឆ្កែនឹកដល់អ្នកពេលអ្នកមិននៅផ្ទះ
- ឆ្កែដឹងកំហុសវាពេលវាធ្វើខុស
- ឆ្កែមិននិយាយដើមមិត្តភក្តិរបស់អ្នក
- អ្នកអាចបង្គាប់បញ្ជាឆ្កែបាន
- ឆ្កែវាដឹងថាមិត្តភក្តិរបស់វា គ្មានសិទ្ធិចូលមកក្នុងផ្ទះទេ
- ពេលអ្នកចាស់ទៅ វាមិនបោះបង់អ្នកទៅរកម្ចាស់ថ្មី
ហេតុអ្វីបានថា ឆ្កែគួរអោយស្រលាញ់ជាងមនុស្សស្រី?
- ឆ្កែមិនចេះនិយាយច្រើន
- ឆ្កែមិនចេះដើរទិញរបស់ផ្តេសផ្តាស
- ឆ្កែមិនចេះងរង៉ក់ដាក់អ្នក
- ឆ្កែមិនដែលចង់បានកាដូក្នុងថ្ងៃបុណ្យផ្សេងៗ
- ឆ្កែអត់ទោសអោយអ្នក ពេលអ្នកលួចទៅលេង និងឆ្កែផ្សេង
- ឆ្កែសប្បាយចិត្តពេលទិញត្រឹមបាយឆាមកផ្ញើវាដោយមិនទាមទាររហូតដល់ទៅហេមបឺហ្គឹ ឬភីសា
- ឆ្កែនៅតែរីករាយស្វាគមន៍អ្នកទោះជាអ្នកចូលផ្ទះយប់ជ្រៅ ឬដាច់យប់
ខ្ញុំមិនបានចាំថាតើខ្ញុំយកអត្ថបទនេះមកពីណាទេ។



