RSS

បណ្ណសារ ប្រចាំខែ៖ ខែ​មេសា 2011

បាត់មួយយប់

ក​: ម្សិលមិញ​អ្ហែង​ទៅ​បាត់​មួយ​យប់​?
​ខ​: អឺ​….​នែ​ក​….. អា​ប្រេវ ប៉ា​ម៉ា​ក់វា​ទៅ​អាមេរិក វា​ថា​អផ្សុក ហើយ​ហៅ​ញុំ​ទៅ​ដេក​ជាមួយ​។​
​ក​: អ្ហែង​កុំមក ភ អញ​! យប់​ម៉េញ​អ្ហែង​ចូល​ខារ៉ាអូខេ​!
​ខ​: ម៉េច​ប៉ា​ឯង​ដឹង​? មានតែ​ប៉ា​ឯង​ទៅ​ដែរ​?
​ក​: អឺ​….​នែ​ក​…. អញ​… អញ​មើល​តាម​ទូរទស្សន៍​!
​ខ​: គ្មាន​ទូរទស្សន៍​ឯ​ណា​គេ​ទៅ​ថត​ក្នុង​កន្លែង​ខារ៉ាអូខេ​ទេ​! យប់​ម៉េញ​ញុំ​ឃើញ​ប៉ាឯង​ច្បាស់ចែស ពាក់អាវ​ឆ្នូត​ស ហើយ​ប្រឡេះ​ឡេវ បើក​ក​ទៀតផង​។ ប៉ា​ឯង​ស្រវឹង​ខ្លាំង​ណាស់ ហើយ​កៀកក នាង​មួយ​ពាក់​រ៉ូប​ព័ណ៌​ក្រហម​។​
​ក​: យី​អានេះ​! អ្ហែង​កុំ​មាត់​ខ្លាំងៗ​ពេក​មើល៎ ម៉ាក់​អ្ហែង​នៅក្នុង​បន្ទប់​ប្រយ័ត្ន​គាត់​ឮ​។ ឥឡូវ​អីចេះ​ទៅ​ចុះ អញ​ឱ្យ ២០$ ឈប់​និយាយ​រឿង​ហ្នឹង​ទៀត​។​
​ខ​: ២០ ចាយ​ម៉េច​គ្រាន់​ប៉ា​!
​ក​: ចឹង​យក​៥០​ទៅ ហើយ​ទៅ​ស៊ី​បាយ​ចុះ ម៉ាក់​អ្ហែង​គ្រប​ម្ហូប​ទុក​លើ​តុ​។​
​ខ​: ប៉ា​គួរឱ្យ​ស្រលាញ់​ដល់​ហើយ​នៀក សុំ Kiss មួយ “Jib Jib”

បោកទាំងស្រុងដោយ ស្អែកស្លាប់

 
7 Comments

Posted by ​នៅ ខែ​មេសា 24, 2011 in កំប្លែង

 

ខ្ញុំមិនយល់

មាន​រឿង​មួយ​ដែល​ដក់​ក្នុង​អារម្មណ៍​ខ្ញុំ​មិន​អាច​លុប​បាន​រហូតមក​ទល់​បច្ចុប្បន្ន​។ កាល​ពី​កុមារភាព​ម្ដាយខ្ញុំគាត់​ដឹក​ដៃ​ខ្ញុំ​ចូលក្នុង​ផ្សារ​ធំ​(​ផ្សារណាត់​នៅ​បាត់ដំបង​) អ្វីដែល​ធ្វើឱ្យ​ភ្នែក​ខ្ញុំ​សម្លឹង​មិន​ដាក់​គឺ​បុរស​ម្នាក់​ដែល​ស្ថិតក្នុង​ភាព​ពិការ ជើង​គាត់​ទាំង​សងខាង​គឺ​ស្វិត​ទាំងអស់ រី​ឯ​ដៃ​របស់​គាត់​ក៏​ដូចគ្នា​តែ​៦០%​អាច​ប្រើ​ការ​បាន​។ គាត់​អាច​ផ្លាស់​ទី​បាន​ដោយ​មានកូន​កៅអី​តូច​ពីរ​សម្រាប់​គាត់​ច្រត់​ហើយ​រំកិល​ខ្លួន នៅ​ពីមុខ​គាត់​មាន​ផ្តឹល​មួយ​ធ្វើ​ពី​ដឺ​រ៉ា សម្រាប់​ឱ្យ​អ្នកដំណើរ​ឆ្លងកាត់​ដាក់​ទាន​ឱ្យ​គាត់​។ គាត់​អង្គុយ​នៅ​ចំ​កណ្ដាល​ផ្លូវ​ដើរ​ត្រង់​កន្លែង​បំបែក​ក្នុង​ផ្សារ​ដែល​ម្ខាង​ផ្លូវ​សម្រាប់​លក់​ម្ហូប និង​ម្ខាង​ផ្លូវ​សម្រាប់​លក់​សម្លៀកបំពាក់​។ រាល់ពេល​ដែល​ខ្ញុំ​ចូល​ផ្សារ​ខ្ញុំ​តែង​ឃើញ​គាត់​អង្គុយ​សុំ​នៅ​កន្លែង​ដដែល គិត​ទៅ​ជិត​២០​ឆ្នាំ​ហើយ​។ អ្វី​ដែល​ខ្ញុំ​ចម្លែក​ក្នុង​ចិត្ត​គឺ​គាត់​អាច​រស់​បាន​ដោយសារ​ការ​ដាក់​ទាន​ពី​អ្នក​ដែល​មានចិត្ត​អាណិតអាសូរ​ដល់​គាត់​។ ខ្ញុំ​ឆ្ងល់​ណាស់​ថា​តើ​គាត់​មាន​ក្ដីសង្ឃឹម​ដូចជា​មនុស្ស​ដ៏​ទៃ​ដែរ​ឬ​អត់? ព្រោះ​រាល់​ថ្ងៃ​គាត់​អាច​ត្រឹមតែ​រស់​ដោយសារ​ប្រាក់​របស់​សប្បុរសជន​ប៉ុណ្ណោះ​។ ឬ​ក៏​គាត់​មិន​ពេញចិត្ត​នឹង​ជីវិត​គាត់​ដែរ​តែ​គាត់​គ្មាន​វិធី​នឹង​ស្លាប់​? តើ​ជីវិត​របស់​គាត់​រាល់ថ្ងៃ​មានការ​រីករាយ​ដែ​ឬទេ​?

​គាត់​មាន​ជីវិត​ផ្ទុយស្រឡះ​ពី​ខ្ញុំ​ដែល​ខ្ញុំ​មាន​គ្រួសារ​ដែល​ផ្ដល់​ការ​ទំនុកបម្រុង​រហូត​ខ្ញុំ​បាន​រៀន​ចប់​ចុង​ចប់​ដើម ខ្ញុំ​មាន​កាយសម្បទា​គ្រប់គ្រាន់ ខួរក្បាល​មិនជា​ឆ្លាត​ប៉ុន្មាន​តែ​អាច​ចាត់ទុក​ថា​មិនមែន​ខួរ​បង្កង រូបរាង​មិន​ជា​សង្ហារ​តែ​អាច​ចាត់ទុក​ថា​កាលី​ប​គួរសម មានចំណេះដឹង​សមល្មម​អាច​ប្រកប​ការងា​រទិញ​អង្ករ​ច្រក​ឆ្នាំ​ង​បាន​។ ចុះ​ហេតុអ្វី​ក៏​ខ្ញុំ​ចេះ​តែ​ខ្ជិល​រស់​? ឬ​ក៏​ខ្ញុំ​មិន​ទាន់​ជួប​នឹង​សេចក្ដីស្លាប់​នៅ​ចំពោះមុខ​ដែល​អាច​ធ្វើឱ្យ​ខ្ញុំ​ញញើត​ខ្លាច ហើយ​ប្ដូរ​ចិត្ត​ចង់​រស់​វិញ​?

​សង្ឃឹម​ថា​ថ្ងៃ​ណាមួយ​ប្ដូរ​ចិត្ត​លែង​ចង់​ងាប់​វិញ​ទៅ​ចុះ​! :D

 
Leave a comment

Posted by ​នៅ ខែ​មេសា 24, 2011 in រឿងរ៉ាវជីវិត

 

តើសិស្សច្បងមានន័យថាដូចម្ដេច?

ពេល​នៅក្នុង Lab ពួក​ខ្ញុំ​ចង់​និយាយដើម​ក្រុមសិស្ស​ច្បង​គឺថា​ងាយស្រួល​ណាស់ មិនចាំបាច់​ដើរទៅ​ណា​ទេ និយាយ​នៅ​នឹង​មុខ​ពួកគាត់​តែម្ដង ត្បិត​អី​ពួកគាត់​ហ្នឹង​មិនចេះ​ស្ដាប់​ភាសា​ខ្មែរ​ឯណា។ ស្រាប់តែ​ម្សិលមិញ មិត្ត​ខ្ញុំ​ម្នាក់​ឈ្មោះ គីម មីន​ស៊ូ​ន គាត់​កេះ ប៊ុន​សៀង ហើយ​សួរថា ស្អី​គេ ‹សិស្ស​ច្បង› ហ្នឹង? គាត់​សួរ​ព្រោះ​គាត់​ឮ​ពួក​ខ្ញុំ​និយាយ​រាល់ថ្ងៃ។ ដល់​អីចឹង ប៊ុន​សៀង ដែល​ត្រូវ​គាត់​សួរ​ក៏​ឆ្លើយ​វិញ​ថា ‹សិស្ស​ច្បង› មានន័យថា <선배> ដែល​មានន័យថា សិស្ស​ច្បង​ជា​ភាសា​ខ្មែរ។ ឥឡូវ​ត្រូវ​ប្ដូរ​ពាក្យ​សិស្ស​ច្បង​ទៅជា​ពាក្យ​ផ្សេងទៀត ដើម្បី​កុំឱ្យ​ពួកគាត់​ចាប់អារម្មណ៍៕

ក្រុមខ្ញុំគឺអីចឹង

 
4 Comments

Posted by ​នៅ ខែ​មេសា 23, 2011 in ពិតឥតប្រឌិត

 
 
តាមដាន

Get every new post delivered to your Inbox.