ពេលនៅក្នុង Lab ពួកខ្ញុំចង់និយាយដើមក្រុមសិស្សច្បងគឺថាងាយស្រួលណាស់ មិនចាំបាច់ដើរទៅណាទេ និយាយនៅនឹងមុខពួកគាត់តែម្ដង ត្បិតអីពួកគាត់ហ្នឹងមិនចេះស្ដាប់ភាសាខ្មែរឯណា។ ស្រាប់តែម្សិលមិញ មិត្តខ្ញុំម្នាក់ឈ្មោះ គីម មីនស៊ូន គាត់កេះ ប៊ុនសៀង ហើយសួរថា ស្អីគេ ‹សិស្សច្បង› ហ្នឹង? គាត់សួរព្រោះគាត់ឮពួកខ្ញុំនិយាយរាល់ថ្ងៃ។ ដល់អីចឹង ប៊ុនសៀង ដែលត្រូវគាត់សួរក៏ឆ្លើយវិញថា ‹សិស្សច្បង› មានន័យថា <선배> ដែលមានន័យថា សិស្សច្បងជាភាសាខ្មែរ។ ឥឡូវត្រូវប្ដូរពាក្យសិស្សច្បងទៅជាពាក្យផ្សេងទៀត ដើម្បីកុំឱ្យពួកគាត់ចាប់អារម្មណ៍៕
ក្រុមខ្ញុំគឺអីចឹង