RSS

ខ្ញុំមិនយល់

24 មេសា

មាន​រឿង​មួយ​ដែល​ដក់​ក្នុង​អារម្មណ៍​ខ្ញុំ​មិន​អាច​លុប​បាន​រហូតមក​ទល់​បច្ចុប្បន្ន​។ កាល​ពី​កុមារភាព​ម្ដាយខ្ញុំគាត់​ដឹក​ដៃ​ខ្ញុំ​ចូលក្នុង​ផ្សារ​ធំ​(​ផ្សារណាត់​នៅ​បាត់ដំបង​) អ្វីដែល​ធ្វើឱ្យ​ភ្នែក​ខ្ញុំ​សម្លឹង​មិន​ដាក់​គឺ​បុរស​ម្នាក់​ដែល​ស្ថិតក្នុង​ភាព​ពិការ ជើង​គាត់​ទាំង​សងខាង​គឺ​ស្វិត​ទាំងអស់ រី​ឯ​ដៃ​របស់​គាត់​ក៏​ដូចគ្នា​តែ​៦០%​អាច​ប្រើ​ការ​បាន​។ គាត់​អាច​ផ្លាស់​ទី​បាន​ដោយ​មានកូន​កៅអី​តូច​ពីរ​សម្រាប់​គាត់​ច្រត់​ហើយ​រំកិល​ខ្លួន នៅ​ពីមុខ​គាត់​មាន​ផ្តឹល​មួយ​ធ្វើ​ពី​ដឺ​រ៉ា សម្រាប់​ឱ្យ​អ្នកដំណើរ​ឆ្លងកាត់​ដាក់​ទាន​ឱ្យ​គាត់​។ គាត់​អង្គុយ​នៅ​ចំ​កណ្ដាល​ផ្លូវ​ដើរ​ត្រង់​កន្លែង​បំបែក​ក្នុង​ផ្សារ​ដែល​ម្ខាង​ផ្លូវ​សម្រាប់​លក់​ម្ហូប និង​ម្ខាង​ផ្លូវ​សម្រាប់​លក់​សម្លៀកបំពាក់​។ រាល់ពេល​ដែល​ខ្ញុំ​ចូល​ផ្សារ​ខ្ញុំ​តែង​ឃើញ​គាត់​អង្គុយ​សុំ​នៅ​កន្លែង​ដដែល គិត​ទៅ​ជិត​២០​ឆ្នាំ​ហើយ​។ អ្វី​ដែល​ខ្ញុំ​ចម្លែក​ក្នុង​ចិត្ត​គឺ​គាត់​អាច​រស់​បាន​ដោយសារ​ការ​ដាក់​ទាន​ពី​អ្នក​ដែល​មានចិត្ត​អាណិតអាសូរ​ដល់​គាត់​។ ខ្ញុំ​ឆ្ងល់​ណាស់​ថា​តើ​គាត់​មាន​ក្ដីសង្ឃឹម​ដូចជា​មនុស្ស​ដ៏​ទៃ​ដែរ​ឬ​អត់? ព្រោះ​រាល់​ថ្ងៃ​គាត់​អាច​ត្រឹមតែ​រស់​ដោយសារ​ប្រាក់​របស់​សប្បុរសជន​ប៉ុណ្ណោះ​។ ឬ​ក៏​គាត់​មិន​ពេញចិត្ត​នឹង​ជីវិត​គាត់​ដែរ​តែ​គាត់​គ្មាន​វិធី​នឹង​ស្លាប់​? តើ​ជីវិត​របស់​គាត់​រាល់ថ្ងៃ​មានការ​រីករាយ​ដែ​ឬទេ​?

​គាត់​មាន​ជីវិត​ផ្ទុយស្រឡះ​ពី​ខ្ញុំ​ដែល​ខ្ញុំ​មាន​គ្រួសារ​ដែល​ផ្ដល់​ការ​ទំនុកបម្រុង​រហូត​ខ្ញុំ​បាន​រៀន​ចប់​ចុង​ចប់​ដើម ខ្ញុំ​មាន​កាយសម្បទា​គ្រប់គ្រាន់ ខួរក្បាល​មិនជា​ឆ្លាត​ប៉ុន្មាន​តែ​អាច​ចាត់ទុក​ថា​មិនមែន​ខួរ​បង្កង រូបរាង​មិន​ជា​សង្ហារ​តែ​អាច​ចាត់ទុក​ថា​កាលី​ប​គួរសម មានចំណេះដឹង​សមល្មម​អាច​ប្រកប​ការងា​រទិញ​អង្ករ​ច្រក​ឆ្នាំ​ង​បាន​។ ចុះ​ហេតុអ្វី​ក៏​ខ្ញុំ​ចេះ​តែ​ខ្ជិល​រស់​? ឬ​ក៏​ខ្ញុំ​មិន​ទាន់​ជួប​នឹង​សេចក្ដីស្លាប់​នៅ​ចំពោះមុខ​ដែល​អាច​ធ្វើឱ្យ​ខ្ញុំ​ញញើត​ខ្លាច ហើយ​ប្ដូរ​ចិត្ត​ចង់​រស់​វិញ​?

​សង្ឃឹម​ថា​ថ្ងៃ​ណាមួយ​ប្ដូរ​ចិត្ត​លែង​ចង់​ងាប់​វិញ​ទៅ​ចុះ​! :D

 

អំពី ស្អែកស្លាប់

បរិយាយនៅពេលក្រោយ។
Leave a comment

Posted by ​នៅ ខែ​មេសា 24, 2011 in រឿងរ៉ាវជីវិត

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.