ក: ម្សិលមិញអ្ហែងទៅបាត់មួយយប់?
ខ: អឺ….នែក….. អាប្រេវ ប៉ាម៉ាក់វាទៅអាមេរិក វាថាអផ្សុក ហើយហៅញុំទៅដេកជាមួយ។
ក: អ្ហែងកុំមក ភ អញ! យប់ម៉េញអ្ហែងចូលខារ៉ាអូខេ!
ខ: ម៉េចប៉ាឯងដឹង? មានតែប៉ាឯងទៅដែរ?
ក: អឺ….នែក…. អញ… អញមើលតាមទូរទស្សន៍!
ខ: គ្មានទូរទស្សន៍ឯណាគេទៅថតក្នុងកន្លែងខារ៉ាអូខេទេ! យប់ម៉េញញុំឃើញប៉ាឯងច្បាស់ចែស ពាក់អាវឆ្នូតស ហើយប្រឡេះឡេវ បើកកទៀតផង។ ប៉ាឯងស្រវឹងខ្លាំងណាស់ ហើយកៀកក នាងមួយពាក់រ៉ូបព័ណ៌ក្រហម។
ក: យីអានេះ! អ្ហែងកុំមាត់ខ្លាំងៗពេកមើល៎ ម៉ាក់អ្ហែងនៅក្នុងបន្ទប់ប្រយ័ត្នគាត់ឮ។ ឥឡូវអីចេះទៅចុះ អញឱ្យ ២០$ ឈប់និយាយរឿងហ្នឹងទៀត។
ខ: ២០ ចាយម៉េចគ្រាន់ប៉ា!
ក: ចឹងយក៥០ទៅ ហើយទៅស៊ីបាយចុះ ម៉ាក់អ្ហែងគ្របម្ហូបទុកលើតុ។
ខ: ប៉ាគួរឱ្យស្រលាញ់ដល់ហើយនៀក សុំ Kiss មួយ “Jib Jib”
បោកទាំងស្រុងដោយ ស្អែកស្លាប់
Lundi Lay
ខែមេសា 25, 2011 at 12:07 ព្រឹក
អត់ការងារធ្វើចង់ដេញជើងកូន កូនដេញជើងវិញ អស់ ៥០ដុល្លារលេង
ពត៌មានទូរស័ព្ទ
ខែមេសា 25, 2011 at 11:22 ព្រឹក
ចេះតែមានម៉ង
My Sovann
ខែមេសា 29, 2011 at 12:08 ល្ងាច
I used to use this template before. it’s so nice: http://meetkhmer.blogspot.com/
តារាវុឌ្ឍិ
ខែមេសា 29, 2011 at 10:11 ល្ងាច
ហាស់ហាស់ហា!!!គួរអោយចង់សើច
ស្អែកស្លាប់
ខែមេសា 29, 2011 at 10:12 ល្ងាច
$_$
somada
ខែឧសភា 3, 2011 at 11:05 ព្រឹក
ឪពុក និង កូនដូចគ្នាបេះបិទតែម្តងហ្ន៎ ! ឆ្នាំងណាំគ្របហ្នឹង ។
ស្អែកស្លាប់
ខែឧសភា 3, 2011 at 12:40 ល្ងាច
^_^