ម្ចាស់ទំព័រ
និយាយមិនអួត កាលធ្វើជាទាហាន
នៅបន្ទាយមានតែញុំទេដែលស្អាតជាងគេ
គ្មានគូរប្រៀប
==========

==========
អតីតសិស្សមកពីខេត្តបាត់ដំបង។ មានស្រុកកំណើតនៅ ភូមិព្រែកតាតន់ ឃុំស្វាយប៉ោ២ ស្រុកទីរួមខេត្ត ខេត្តបាត់ដំបង។ ឳពុកជាអតីតមន្ត្រីសុរិយោដីបម្រើការនៅខេត្តបន្ទាយមានជ័យ។ ម្ដាយជាអតីតមន្ត្រីសាធារណការណ៍បម្រើការនៅខេត្តបាត់ដំបង។ បងប្រុសជាបុគ្គលិកមន្ទីរ សាធារណការណ៍ខេត្តបាត់ដំបង។ បងស្រីជាបុគ្គលិកបម្រើការនៅធនាគារ កាណាឌីយ៉ាសាខារបាត់ដំបង។
កុំច្រឡំខ្ញុំថាជាអ្នកកាចសាហាវអី ! ខ្ញុំស្លូតណាស់ ! ឱ្យតែជាមួយនារីៗ ស្លូតផុតលេខតែម្ដង !
អូ ! ភ្លេចប្រាប់រឿងមួយទៀត គឺថាខ្ញុំហ្នឹងនៅលីវទេ ! បើចង់ទាក់ទងសូមផ្ញើប្រវត្តិរូបសង្ខេបនិងប្រវត្តិការងារផង។
ហើយ ល័ក្ខខ័ណ្ឌ នោះគឺមានដូចខាងក្រោម ៖
១- បេក្ខជនត្រូវតែជាកូនចិន
២- បេក្ខជនត្រូវមានអាយុចាប់ពី ១៦ ដល់ ២០ ឆ្នាំ
៣- បេក្ខជនត្រូវមានសញ្ញាប័ត្រ បរិញ្ញាបត្រលើជំនាញណាមួយ
៤- បេក្ខជនត្រូវមាននិទ្ទេស ល្អបង្គួរឡើងទៅ
សេចក្ដីបញ្ជាក់ ៖ បេក្ខជនដែលមានកម្ពស់ចាប់ពី ១.៧ ម៉ែត្រ ដល់ ១.៨៥ ម៉ែត្រ នឹងមានអាទិភាពជាងគេ
បេក្ខជនដែលជាបុរសមិនអនុញ្ញាតិជាដាច់ខាត។
សូមចប់
អូ ! សូមទោស ! មិនទាន់ចប់ទេ ! ភ្លេចប្រាប់ថ្ងៃខែឆ្នាំកំណើត។ ៣០-សីហា-១៩៨៣ ជាថ្ងៃខែប្រើក្នុងប្រវត្តិរូបនិងអត្តសញ្ញាណប័ណ្ឌ តែការពិត ខ្ញុំកើតនៅថ្ងៃទី ១៥-សីហា-១៩៨៣ ទេ។ ម្តងនេះទើបចប់មែនទែន៕
សូមអរគុណ !
kunthea
ខែមិថុនា 4, 2007 at 4:26 ព្រឹក
បើមិនប្រាប់ ប្រហែលជាច្រលំដែរនឹងណា!!
អ្នកចម្បាំង
ខែមិថុនា 4, 2007 at 4:55 ព្រឹក
កោតតែមុខខ្ញុំអ៊ែមប៉ុណ្ណឹងដែរ ចេះច្រឡំទៅកើត ! គួរឱ្យហួសចិត្តតែម្ដង !
ដោយសារតែអ្នកយល់ច្រឡំជាស្រីស្អាតអីចឹង ខ្ញុំមិនប្រកាន់ទោសពៃរ៍អ្វីទេ។
ហេស ហេ
naraths
ខែកក្កដា 12, 2007 at 3:29 ព្រឹក
ហាហា! ចូលមកប្លក់របស់ សកល ខ្ញុំចង់តែសើចទេ !!! កុំភ័យចាំខ្ញុំជួយផ្សាយដំណឹងរើសបុគ្គលិកអោយ…!
sakal
ខែកក្កដា 12, 2007 at 3:34 ព្រឹក
ខ្ញុំដាក់ផ្សាយច្រើនថ្ងៃហើយ អត់ទាន់មានគេមកដាក់ពាក្យសោះ ! សង្ស័យតែ តម្រូវការ ខ្ពស់ពេកទេដឹង !
hortsroeu
ខែកក្កដា 12, 2007 at 4:07 ព្រឹក
សូមទោស លោក សកល!
នេះមកពីខ្ញុំមិនបានដឹងថា លោក អាយុប៉ុន្មានហ្នឹងណា។
អីចឹង ខ្ញុំគួរហៅថាម៉េចចុះ????????
sakal
ខែកក្កដា 12, 2007 at 4:12 ព្រឹក
ហៅថាម៉េចក៏បានដែស ឱ្យតែខ្មែរចូលចិត្តៗ
hortsroeu
ខែកក្កដា 12, 2007 at 6:48 ព្រឹក
អីចឹងហៅថា Mr. ទៅចុះ!!!!!!!!
ព្រមទេ????
hortsroeu
ខែកក្កដា 12, 2007 at 6:53 ព្រឹក
និយាយអីចឹង លោក អ្នកចម្បាំង រកបុគ្គលិក ភេទស្រីបានហើយឫនៅចុះ?
ស្អាតប៉ិន គន្ធា បានទេប៉ុណ្ណឹង?
hortsroeu
ខែកក្កដា 12, 2007 at 6:56 ព្រឹក
ខ្ញុំប៊ិះតែភេ្លចណែនាំ នារីម្នាក់អោយបាត់ទៅហើយ
មើលអានេះទៅអីចឹង
អ្នកចម្បាំង
ខែកក្កដា 12, 2007 at 9:37 ព្រឹក
អរគុណបងស្រ៊ី ច្រើនណាស់ដែលបានជួយណែនាំបុគ្គលិកស្រីៗដល់ខ្ញុំ។
ហេស ហេស
sakal
ខែកក្កដា 12, 2007 at 9:57 ព្រឹក
បុគ្គលិកដែលបងស្រ៊ីណែនាំ មិនអាចធ្វើការជាមួយខ្ញុំបានទេ ព្រោះអន់ចរិតបន្តិច។
ហេស ហេស
hortsroeu
ខែកក្កដា 12, 2007 at 10:49 ព្រឹក
សម្រស់ស្អាតៗណាស់ សួមធានា ថាម៉ាពេញចិត្តតាម៉ង!!!!!!!!!!!!
រើសយកទៅមួយណាក័បានដែរ!!!!!!!!!!
ពេញចិត្តទេ?????????????????
sakal
ខែកក្កដា 13, 2007 at 1:15 ព្រឹក
ឱ្យតែបុគ្គលិកស្អាតៗបែបហ្នឹង មិនបាច់ធ្វើការអីទេ គ្រាន់តែអង្គុយឱ្យខ្ញុំមើលមុខ និងឆុងកាហ្វេឱ្យខ្ញុំទៅបានហើយ។
ហេស ហេស !
duongchan
ខែកក្កដា 14, 2007 at 4:54 ព្រឹក
ហ៊ឺម…ចង់ដាក់ពាកនឺងគេដែរ តែធ្វើម៉េចហ្អកបើយើង out of date ទៅហើយនោះ។
ខ្ញុំ២២… តែមិនអីទេ ចូលមកអានក៏បានដែរ សខខ
khmerbird - ខេមរបក្សី
ខែកក្កដា 14, 2007 at 5:24 ព្រឹក
a bit wild but it’s good to try this way i hope you will recieve many application form
good luck
sakal
ខែកក្កដា 16, 2007 at 1:22 ព្រឹក
យី ! នរណាថាដួងចន្ទមិនអាចដាក់ពាក្យបាន ! ខុសអាយុបន្តិចបន្ទួចប៉ុណ្ណឹង យ៉ាងហោចណាស់ក៏ជាប់ បម្រុង ដែរ !
ហេស ហេស
sakal
ខែកក្កដា 16, 2007 at 1:30 ព្រឹក
ជូន ខេមរបក្សី
អរគុណសម្បាប់ការគាំទ្រ
kunthy
ខែសីហា 5, 2007 at 8:20 ព្រឹក
nice blog heh!! ur photo looks like people during Pol pot regime..
sakal
ខែសីហា 6, 2007 at 1:46 ព្រឹក
Yeah! You’re right Kunthy.
វីរៈ
ខែកញ្ញា 10, 2007 at 1:59 ល្ងាច
សូមជំរាបសួរពីចំងាយ,
ខ្ញុំអាន Blog គេច្រើនយូរណាស់មកហើយ តែមិនដឹងថាគ្នាឯងនៅទីនេះសោះ។
ខ្ញុំគឺ វីរៈ ដៃគូរាំត្រលោកជាមួយបងស្រី។
អ្នកចម្បាំង
ខែកញ្ញា 11, 2007 at 2:11 ព្រឹក
បាទ ! អរគុណបង វីរៈ ច្រើនណាស់ ដែលបាន ចូលមកលេងផ្ទះខ្ញុំ៕
វីរៈ
ខែកញ្ញា 12, 2007 at 6:13 ព្រឹក
កុំហៅបង បាបខ្ញុំអស់ហើយ។ ខ្ញុំប្អូនទេ។
sakal
ខែកញ្ញា 12, 2007 at 6:26 ព្រឹក
ស្រេចប៉ាដោយ ! ធ្មេចបើកៗចាស់ដោយមិនដឹងខ្លួនសោះ !
Poor student
ខែកញ្ញា 20, 2007 at 4:14 ព្រឹក
hey… mech neng? reus proporn reu reus bovor kangna?
អ្នកចម្បាំង
ខែកញ្ញា 20, 2007 at 5:08 ព្រឹក
យី ! ចុះនរណាគេ Poor student ហ្នឹង ! ហ៊ានមកថាឱ្យខ្ញុំផង ! កុំតែអត់មានដាក់ អ៊ីម៉ែល និង ប្លុក ភ្ជាប់មកជាមួយ កុំអីតាមទៅរករឿងដល់ផ្ទះតែម្ដង ! ជាមួយខ្ញុំស្មោះ !!!
អូ ! ច្រឡំ ! ខ្ញុំស្លូតសោះ បែរជាមកបញ្ចេញអាកប្បកិរិយាជាកាចឯណាឯណីទៅវិញ ! សុំធ្វើពុតជាស្លូតបន្តទៀតសិន …
ហេស ហេស !!!
ឈរ រ៉ាណ
ខែតុលា 25, 2007 at 11:42 ល្ងាច
ដាក់រូប ដូចមានអំណាចដល់ហ្មង បែបកុំអោយតែទើសចិត្ត ដកដាវកាប់ឆ្វាច់ភ្លាមហ្នុងមើលទៅ
sakal
ខែតុលា 26, 2007 at 2:14 ព្រឹក
បាទ ! មិនអីចឹងទេ ! ឱនមកខ្ញុំខ្សឹបប្រាប់ … ដាវហ្នឹងមានតែដងទេ អត់មានផ្លែឡើយ ដូច្វេះចេះតែដាក់បំភ័យគេទៅ មិនដែលហ៊ានដកវាចេញពីស្រោមទេ ព្រោះថាវាអត់ផ្លែ ! ហេស ហេ !!!
rainnamail
ខែតុលា 31, 2007 at 11:03 ព្រឹក
គ្រាន់តែមើលរូបរួចចង់ចេញទៅវិញ, បើកុំតែប្រាប់ទាន់ កុំអីដាក់មេផាយបាត់! រ៉េនណាព្រលឹងតិចណាស់ល្បងអើយ… ថ្ងៃក្រោយកុំដាក់លោកសាហាវចឹងមកទៀត, គួរឱ្យខ្លាចៗៗៗៗៗៗ!
អ្នកចម្បាំង
ខែវិច្ឆិកា 1, 2007 at 1:09 ព្រឹក
មានទៅកាចស្អីខ្ញុំ ! ស្លូតសឹងអីហ្នឹង ! ហេស ហេ !!!
rainnamail
ខែវិច្ឆិកា 3, 2007 at 8:01 ព្រឹក
ដឹងអីថា…
អ្នកចម្បាំង
ខែវិច្ឆិកា 5, 2007 at 1:20 ព្រឹក
បើមិនជឿទេ សាកល្បងនៅជិតខ្ញុំមួយឆ្នាំ លមើល ! ប្រាកដជាដឹងថាពិតឬមិនពិតហើយ ! ហេស ហេស !!!
រជ្ជនី
ខែធ្នូ 17, 2007 at 12:09 ល្ងាច
ពិតជាដឹងថារាល់ង៉ៃញ៉ាំសាច់គោហ្នឹង! តិចដល់គេទៅនៅជិតឆីគេទៅធ្វើម៉ិច?
អ្នកចម្បាំង
ខែធ្នូ 18, 2007 at 1:17 ព្រឹក
អូយ ! ខ្ញុំមិនហ៊ានទេ ! ដូចខ្ញុំធ្លាប់ប្រាប់អីចឹង ! ខ្ញុំចំជាកំពូលមនុស្សស្លូតរកលេខដាក់គ្មានទេ ! ហេស ហេស !!!
Bora
ខែធ្នូ 29, 2007 at 8:30 ព្រឹក
ណឹង!!!!
សកល ខ្ញុំស្គាល់នារីម្នាក់ជាកូនកាត់ចឹន អាយុ១៩ឆ្នាំ ខ្ចីញិញ!!!
គ្នារៀនចប់បរិញ្ញាបត្រ័ឆ្នាំក្រោយ ហើយម្នាក់នឹងគេរៀនពូកែទៀត។
ម៉េច! គ្រប់លក្ខ័ណតិកៈអីនៅ?
ម៉េចម៉េចប្រាប់មក ចាំគ្នាជួយណែនាំ។
PS: ភ្លេចប្រាប់ថាម្នាក់នឹង nickname គេគឺ កែវណាម៉ា ហើយគេរៀនខាងបរិញ្ញាបត្រ័ ចោលកាំបឹត!!!!!
ហាហាហាហា
អ្នកចម្បាំង
ខែធ្នូ 29, 2007 at 11:38 ព្រឹក
និយាយមិនលាក់បាំងស្អីទេ ! គ្រាន់តែលឹឈ្មោះមិនបាច់ក៏បានដែស ! ហេស ហេស !!!
K
ខែមេសា 24, 2008 at 1:58 ល្ងាច
Any advise why I can’t view your profile???
blue
ខែឧសភា 5, 2008 at 3:56 ព្រឹក
!!!
sokthy
ខែមិថុនា 10, 2008 at 4:46 ព្រឹក
Your condition is very high, but any time, you will find a qualified girl/candidate. If you are finding a Chinese girl, it is hard to find one in Cambodia. Chinese girls are half blood.
ស្រីភា
ខែមិថុនា 19, 2008 at 3:19 ល្ងាច
ចឹងបងប្រុស!រកតែស្រី ណាស្អាត
ចុះ ស្រី អាក្រក់វាមិនសល់អស់ហើយទេហ្អេបង?
បានឃើញភក្រ្ត័ ភ្លាម!រកកន្លែងថាចុះនរណា
គេអីក៏ អាក្រក់ម្ល៉េះ? ទើបស្រាយចេញ
នៅ ពេលបានឃើញឈ្មោះ បងប្រុសហ្នឹងណា។
ស្លូតរកលេខដាក់គ្មាន។
អារកលេខដាក់គ្មានហ្នឹងហើយបានជា
លេចទៅ ជាកាចវិញ នោះ បង។
និយាយលេងទេ!
sakal
ខែមិថុនា 20, 2008 at 12:55 ព្រឹក
អ្នកប្រយុទ្ធដូចជាខ្ញុំមិនចាំបាច់មុខស្អាតទេ តែបើស្រីស្នេហ៍វិញបើមិនបានកូនចិនសុខចិត្តអត់វិញ។
STARFiSH
ខែមិថុនា 26, 2008 at 12:46 ព្រឹក
មិនដែលបានមើលប្រវត្តិ តាមពិតអ្នកស្រុកជាមួយគ្នាសោះ! រីករាយដែលបានស្គាល់!
STARFiSH
ខែមិថុនា 26, 2008 at 12:53 ព្រឹក
អូ!នៅភ្លេចរឿងមួយ, ប្រសិនបើ សកល មិនយល់ទាស់ទេ សូមផ្ញើរប្រវត្តិរូប បេក្ខនារីដែលមិនជាប់ shortlist មកឲ្យខ្ញុំមក, ទុកឲ្យខ្ញុំឆែកមួយសារទៀត, ខ្ញុំមិនបាច់ខាតថ្លៃពាណិជ្ជកម្ម។
sakal
ខែមិថុនា 26, 2008 at 1:13 ព្រឹក
បើជ្រុលជាយើងមកពីខេត្តជាមួយគ្នាអីចឹងទៅហើយ ឱ្យខ្ញុំសុំស្គាល់មួយមក៎ ! ម៉ោះលើកដាច់តែម្ដងទៅ !
STARFiSH
ខែមិថុនា 26, 2008 at 11:54 ល្ងាច
លើក ក៏ លើក! ចាំបានទៅផ្ទះចាំជួបគ្នាលើកមែនទែន។ តែខ្ញុំមិនពូកែទេអារឿងសុរាមេរៃយនោះ(អត់មានវចនានុក្រមមើល) បានតែម៉ាតិចម៉ាតិច។
sakal
ខែមិថុនា 27, 2008 at 1:34 ព្រឹក
ប្រើ Khmer Spell Checker ទៅវាងាយ មិនចាំបាច់បើកវចនានុក្រម។
naryphing
ខែកញ្ញា 16, 2008 at 2:10 ព្រឹក
sakal u find one yet? hmm too bad that i am married and a bit old lols
super
ខែមករា 6, 2009 at 9:13 ព្រឹក
សុំសូរតិចលោកសកល ចុះអាថ្ងៃខែខុសគ្នា ពីអាទិត្រណឹងដូរធ្វើអី ឆ្ងល់ណាស់
sakal
ខែមករា 6, 2009 at 9:18 ព្រឹក
ដូរចឹងហើយ កុំឱ្យគេដាក់ស្នេហ៍
ហេស ហេស
super
ខែមករា 6, 2009 at 10:48 ល្ងាច
អូ ភ័យអីក៏ភ័យដល់ថ្នាក់ណឹង
sakal
ខែមករា 12, 2009 at 4:42 ព្រឹក
ប្រាកដជាភ័យហើយ ! ទុកចិត្តមិនបានទេស្រីៗឥឡូវ។
sophea2csl
ខែមករា 12, 2009 at 6:22 ល្ងាច
Seem there are a lot of discussion about your requirement. One secrete question, did you find one already or not yet?
sakal
ខែមករា 13, 2009 at 1:22 ព្រឹក
ឱ្យខ្ញុំឆ្លើយថាយ៉ាងម៉េចទៅសុភា? បើប្រាប់ថាមាន គឺរកស៊ីលែងបានហើយ។ តែបើប្រាប់ថាអត់ គេប្រាកដជាថាខ្ញុំអន់ ដូច្នេះមានតែនិយាយថា នៅទទួលបានជានិច្ច (I’m still available). ហេស ហេស
sophea2csl
ខែមករា 13, 2009 at 5:26 ល្ងាច
Great reply
.
Marady
ខែឧសភា 5, 2009 at 4:11 ព្រឹក
Wow! You are too serious . Now find one yet ! Or having girl friend hey nov ber you choose high condition moeng moeng . I afraid you don’t have one te
que
ខែឧសភា 18, 2009 at 7:04 ព្រឹក
ស្តាយខ្្ំខ្មែរចំអតើកាត់ចិនម៉ាបៀកផង!
វណ្ណ
ខែឧសភា 19, 2009 at 8:11 ព្រឹក
សួស្តីសកល! ប្លុកសកលឯងមើលទៅកំប្លែងដល់ហើយ, ប៉ុន្តែទាស់តែម្យ៉ាង, ខ្ញុំស្គាល់អ្នកបាត់ដំបងប៉ុន្មាននាក់ហើយ សុទ្ធតែពូកែអួត, ចំណែកសកលឯង កំពូលអួតតែម្តង!
vichara
ខែមីនា 12, 2010 at 1:46 ល្ងាច
អានប្រវត្តិរូបសាកលទៅគួរឲ្យចង់សើចមែនទែន…ហេហេ…it sounds like you’re looking for a model, a chinese model. Anyway, I wish you good luck with that!
sotheavy
ខែឧសភា 18, 2010 at 3:21 ល្ងាច
You are so serious…..RACIST MAN!
somada
ខែឧសភា 3, 2011 at 11:09 ព្រឹក
សួស្តី ម្ចាស់ផ្ទះ! បើពូកែជក់បារីម្លឹង សួតហ្នឹងមិនដឹងយ៉ាងម៉េចទៅហើយទេហ្ន៎ ជក់ហើយសៀតត្រចៀកទៀត ។
ស្អែកស្លាប់
ខែឧសភា 3, 2011 at 12:40 ល្ងាច
អ្នកប្រយុទ្ធគេសាហាវចឹង
Phearin
ខែវិច្ឆិកា 18, 2011 at 12:52 ព្រឹក
រកឃើញហើយមេបក្សក្រុមពូថៅដៃ
ខ្ញុំកូនអ្នកកោះកុង
ខែឧសភា 31, 2012 at 11:06 ព្រឹក
អូ?ខ្ញុំអាចមានមតិនៅទីនេះដែរ?ហាហា