ទិត-សកល

បាត់ដំបង ទឹកដីកំណើត

បញ្ហាមួយចំនួនជាមួយ Khmer Unicode ខែ វិច្ឆិកា 27, 2009

រៀបជា សំណុំឯកសារ ក្នុង៖ រំលែកចំណេះដឹង — BaaBoo @ 2:42 ល្ងាច

ការប្រើប្រាស់ Khmer Unicode លោកអ្នកអាចនឹងជួបប្រទះបញ្ហាមួយចំនួនដូចជា៖

  1. ជើងរបស់ព្យញ្ជនៈមិនស្ថិតនៅក្រោមព្យញ្ជនៈ (រូបទី១)
  2. សម្រាប់ Microsoft Word XP, 2003 ពេលកំពុងប្រើស្រាប់តែទាមទារឱ្យបិទ និងបើកសារជាថ្មីវិញ (រូបទី២)
  3. នៅក្នុង Microsoft Word មិនអាចធ្វើការផ្លាស់ប្ដូរ Format បាន ដូចជា ប្ដូរពុម្ពអក្សរខ្មែរ Unicode ទៅជាម៉ូដផ្សេងៗដែលយើងត្រូវការ, មិនអាចឱ្យអក្សរទៅជាទ្រេត (Italic) ឬដុតច្បាស់ (Bold) ជាដើម។

បញ្ហាទាំងនេះប្រហែលជានឹងអាចដោះស្រាយបាន ប្រសិនបើលោកអ្នកអនុវត្តតាមការណែនាំមួយចំនួនដូចក្នុង ឯកសារនេះ

សំគាល់៖ ឆាប់មានប្រតិកម្មជាមតិយោបល់ភ្លាមៗ ក្នុងករណី Link ‹ឯកសារនេះ› មិនដំណើរការ។

 

ធ្វើដូចម្ដេចទើបបាត់ត្អើក? ខែ កុម្ភៈ 11, 2009

រៀបជា សំណុំឯកសារ ក្នុង៖ រំលែកចំណេះដឹង — BaaBoo @ 4:45 ព្រឹក

ប្រសិនបើលោកអ្នកត្អើកមិនព្រមបាត់សោះសូមសាកល្បងអនុវត្តដូចខាងក្រោម៖

  1. ដកដង្ហើមមួយៗ ហើយវែងៗ មួយសន្ទុះសិន
  2. ផឹកទឹក៩ (ប្រាំបួន) ក្អឹកជាប់ៗគ្នា មិនឱ្យលើស មិនឱ្យខ្វះ

ក្រោយពីអនុវត្តហើយ លោកអ្នកនឹងបាត់ត្អើកភ្លាមមួយរំពេច។

 

ប្រភពមកពីលោក សេង-វ៉ាន់ណារ៉ា

ប្រសិនបើលោកអ្នកមិនជឿរ៉េ សាកមើលសិនរ៉ូវ

 

ភាពកាចសាហាវឃោរឃៅមានពីរកំណើត ? ខែ សីហា 7, 2007

រៀបជា សំណុំឯកសារ ក្នុង៖ រំលែកចំណេះដឹង — BaaBoo @ 8:47 ព្រឹក

ឪពុកខ្ញុំបានធ្វើការបកស្រាយអំពីការយល់ឃើញរបស់គាត់នៅចំពោះមុខខ្ញុំថា ‹ភាពកាចសាហាវឃោរឃៅមានពីកំណើត›។គាត់បានលើកយកឧទាហរណ៍យកមកអះអាង សម្រាប់ការពារគំនិតរបស់គាត់។ គាត់បាននិយាយថា ៖ កាលនោះ គាត់ជាទាហានរបស់សាធារណរដ្ឋខ្មែរក្នុងកំឡុងទស្សវត្សឆ្នាំ១៩៧០ ក្រុមរបស់គាត់ត្រូវបានគេចាត់តាំងឱ្យយាមនៅក្នុងភូមិមួយ។ នាយប់នោះ  ជ្រូករបស់គ្រួសារប្ដីប្រពន្ធចំណាស់ពីរនាក់បានកើតកូនបានចំនួន១២ក្បាល(ខ្ញុំចាំមិនច្បាស់)។ ឪពុកខ្ញុំគាត់បានទៅចងអង្រឹងនៅក្បែរនោះ ហើយសម្លឹងទៅកូនជ្រូកទាំងអស់ដែលទើបនឹងកើត គាត់សម្គាល់ឃើញថា ក្នុងចំណោមកូនជ្រូកទាំងអស់ដែលកំពុងបៅដោះមេរបស់វា មានអាមួយក្បាលនោះវាបៅដោះមួយហើយមិនអស់ចិត្ត វាទៅជល់គេចេញដណ្ដើមដោះផ្សេងទៀតបៅ វារត់ចុះរត់ឡើងមិនឱ្យអាផ្សេងបានបៅឡើយ។ ដោយឡែកមានអាមួយក្បាលទៀតគិតតែពីឈរស្រែកយំដោយមិនហ៊ានចូលទៅបៅនឹងគេទេ ព្រោះត្រូវអាមួយកាចនោះវាជល់ច្រើនដង។ ដូច្នេះគាត់ក៏សន្និដ្ឋានថា ‹ភាពកាចសាហាវឃោរឃៅ មិនថាមនុស្សឬសត្វនោះទេ គឺវាមានតាំងពីកំណើត›។

រៀបចំអត្ថបទដោយ ទិត-សកល