យុវជនទីក្រុងគេធ្វើអ្វីចម្លែកម្លេះ?

រំឭក​ដល់​រឿង​ចាស់​គួរឱ្យ​ចង់​សើច​ម្យ៉ាង​ដែរ​។ កាល​ខ្ញុំ​ទើប​មក​រៀន​នៅ​ភ្នំពេញ​ដំបូង នោះ​គឺ​ឆ្នាំ ២០០១​មាន​ថ្ងៃមួយ​នោះ​ម៉ោង​ប្រហែល​៤​ល្ងាច ខ្ញុំ​ជិះ​ទៅ​ទិញ​ទឹកកក ស្រាប់តែ​ខ្ញុំ​បាន​ឃើញ​ព្រឹត្តការណ៍​មួយ ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប ទាល់តែ​សោះ​ពីមុនមក ខ្ញុំ​ពិតជា​មាន ការងឺងឆ្ងល់​ខ្លាំង​ណាស់​ដោយ​បាន​ឃើញ យុវជន​ម្នាក់​ក្នុង​ដៃ​មាន​កាន់​ផ្កាកូលាប​មួយទង ដើរ​តាម​យុវតី​ដែល​មាន​ទឹកមុខ​យ៉ាង​មាំ​បង្ហាញ​ពី​ការបដិសេធ​។ យុវជន​នោះ​ចេះ​តែ​ហុច​ផ្កា​ដែល​នៅក្នុង​ដៃ​របស់​គេ ឱ្យ​យុវតី ម្ដង​ហើយ​ម្ដងទៀតៗ ទោះជា​យុវតី​នោះ​មិន​ព្រម​ទទួលយក​យ៉ាងណាក៏ដោយ​។ ខ្ញុំ​តាមមើល​ទិដ្ឋភាព​នេះ​រហូតដល់​ពួកគេ​ទៅ​ឆ្ងាយ ផុត​កន្ទុយភ្នែក​។ មកដល់​ផ្ទះ​ខ្ញុំ​អង្គុយ​ឆ្ងល់​ម្នាក់ឯង​ថា យុវជន​ម្នាក់​នោះ​ចំ​ជា​មុខ​ក្រាស់​មែនទែន ដល់​ថ្នាក់​គេ​មិន​ព្រម​ទទួលយក​ហើយ នៅ​ដើរ​តាម​អង្វរ​គេ​ទៀត ហើយ​រឿង​ដែល​ចម្លែក​នោះ​គឺថា​គេ​ដើរ​កាន់​ផ្កាកូលាប​ហុច​ឱ្យ​នារី តាមផ្លូវ​សាធារណ៍​បែបនេះ​មិនចេះ​ខ្មាស់​គេ​ទេ​ឬអី​?​ដល់​ម៉ោង​៥​ល្ងាច​ខ្ញុំ​ត្រូវ​ទៅ​រៀន​ភាសា​បារាំង​នៅក្បែរ​វិទ្យាល័យ​បាក់​ទូក​ស្រាប់តែ ព្រះ​អើយ ! ពេញ​តែ​ថ្នល់ យុវជន មាន​ស្រី​មាន​ប្រុស ក្នុង​ដៃ​មាន​កាន់​ផ្កាកូលាប​ដ៏​ស្រស់ស្អាត ទឹកមុខ​ស្រស់ញញឹម ឯ​អ្នកខ្លះ​វិញ​កំពុង​ហុច​ផ្កា​ឱ្យ​គ្នា​ទៅវិញទៅមក ពិតជា​ទស្សនីយភាព​ដ៏​ល្អ​មិន​ធ្លាប់​បាន​ឃើញ​មែន​។ លុះ​ដល់​ខ្ញុំ​ចូល​រៀន​ទើប​មិត្ត​ភក្ដ្រ​ខ្ញុំ​គេ​ប្រាប់ថា ថ្ងៃ ១៤ ខែ​កុម្ភៈ ហ្នឹង​ជា​ថ្ងៃ បុណ្យ​នៃ​សេចក្ដីស្រលាញ់ ហើយ​គ្រប់​យុវជន​នៅក្នុង​ក្រុងភ្នំពេញ​នេះ គេ​ចូលចិត្ត​យក​ផ្កា​ឱ្យ​គ្នា​អញ្ចឹង​៕​

ឱខ្ញុំអើយពិតជាអ្នកស្រែចូលក្រុងមែន គ្មានដឹងអីទាល់តែសោះ !

2 thoughts on “យុវជនទីក្រុងគេធ្វើអ្វីចម្លែកម្លេះ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s