មហាគ្រោះ

អ្នកជំនួញធំម្នាក់ចេញទៅបរទេស២សបា្ដហ៍ ។ លុះទៅបានមួយសបា្ដហ៍ គាត់ទូរស័ព្ទមកសួរដំណឹង នៅផ្ទះម្ដង ។មេការផ្ទះគាត់និយាយរបៀបជ្រួលច្របល់ក្នុងចិត្ដ, យូរណាស់ទម្រាំចេញសម្លេង ៖
-សូមទោសលោកម្ចាស់, ឆ្កែលោកម្ចាស់ស្លាប់ហើយ ។
-យី, ម៉េចមានរឿងបែបហ្នឹង?
-បាទ, ពេទ្យសត្វប្រាប់ថាវាស្លាប់ដោយសារហល់ ព្រោះស៊ីច្រើនពេក ។
-ស៊ីច្រើន? ក្រែងលោកឱ្យវាស៊ីតាមចំនួនកំណត់ពីដើមមកតើ?
-បាទ, ខ្ញុំតែងឱ្យវាស៊ីតាមចំនួនកំណត់មែន ។ ប៉ុន្ដែដោយហេតុសេះរបស់លោកម្ចាស់បានស្លាប់ដោយ ចៃដន្យ, វាទៅលួចស៊ីចំណីក្នុងស្នូករបស់សេះទាល់តែអស់រលីង ។
-ស្អី? សេះល្អរបស់ខ្ញុំស្លាប់ដែរ? ម៉េចវាស្លាប់?
-បាទ, វាស្លាប់ពេលក្រោលរបស់វាត្រូវភ្លើងឆេះ ។
-ពុទ្ធោ! ហេតុម៉េចក្រោលត្រូវភ្លើងឆេះ ទៅកើត?
-បាទ, មកពីភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោកម្ចាស់ផ្ទុះឆេះខ្លាំងពេក, ភ្លើងជះលើក្រោលសេះក្រហមច្រាល មិនអាចពន្លត់បាន។
អ្នកជំនួញធំស្ទើរមិនជឿត្រចៀកខ្លួនឯងៈ
-ថាម៉េច? លោកថាម៉េច? ភូមិគ្រឹះខ្ញុំ ហេតុម៉េចផ្ទុះ? ហេតុម៉េចឆេះ?
-បាទ, គេនិយាយគ្រប់គ្នាថា មកពីធុងហ្គាសក្នុងផ្ទះ ។ ធុងហ្គាសនោះធ្លាយហ្គាសអត់អ្នកណាដឹង ហើយ ទៀនដែលដោតលើគម្របមឈូសតម្កល់សពមាតាលោកម្ចាស់ រលំប៉ះវាំងនននៅក្បែរ ធ្វើឱ្យវាំងននឆេះ សន្ធោសន្ធៅឆ្លងដល់ធុងហ្គាស់…
-និយាយម្ដងទៀតមើល! អ្នកម្ដាយខ្ញុំ… អ្នកម្ដាយខ្ញុំ… ទៀនដោតលើគម្របមឈូសយ៉ាងម៉េច?
-បាទ! មាតារបស់លោកម្ចាស់អនិច្ចកម្មហើយ ដោយសារគាំងបេះដូងធ្ងន់ធ្ងរ។ គាត់ទ្រាំទ្រលែងរួច គាំង បេះដូងដួលប្រូសភ្លាមៗ ពេលដឹងថា លោកស្រីប្រពន្ធរបស់លោកម្ចាស់រត់តាមប្រុស ។

ដកស្រង់ពីកោះសន្តិភាព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s