ខ្មោច

ម៉ោង១១យប់ យុវជនម្នាក់ឈរនៅកន្លែងស្ងាត់ចាំហៅឡានតាក់ស៊ីត្រឡប់ទៅទីក្រុងវិញ ។ គេឈរចាំ រហូតដល់ម៉ោង១២យប់ទើបឃើញរថយន្ដតូចមួយគ្រឿងបរកាត់ ក៏បក់ដៃសុំដោយសារ ។ ដោយហេតុអស់ កម្លាំងពេក យុវជនយើងឡើងអង្គុយលើរថយន្ដមួយសន្ទុះហើយក៏លង់លក់ក្បែរអ្នកបើកបរ ។ ពេលនោះ ស្រាប់តែមានភ្ញៀងមួយមេធំបង្អុរចុះ រួចមានរន្ទះបាញ់ផង! មិនឆ្ងាយប៉ុន្មានពីរថយន្ដ ។ ស្នូររន្ទះធ្វើឱ្យ យុវជនយើងភ្ញាក់ស្ទុះងើបអង្គុយត្រង់ខ្លួន, តែជាមួយគ្នានេះដែរ គេភ័យស្ទើរលស់ព្រលឹងដោយមិនឃើញ អ្នកបើកបរនៅត្រង់ដៃចង្កូត តែរថយន្ដចេះតែទៅមុខគើមៗយ៉ាងស្ងៀមស្ងាត់ ។ ភ័យពេកគេស្រែក ស្លន់ស្លោម្នាក់ឯង ៖
-ខ្មោច! ខ្មោច! ជួយផង! ខ្មោចលង!…
ស្រាប់តែឮសម្លេងមួយនិយាយនៅខាងក្រោយ ៖
-ខ្មោចអារំបល់យក៍អី, ឡានរលត់ម៉ាស៊ីន អញរុញស្ទើរដាច់ខ្យល់ទៅហើយ, ចុះជួយរុញឱ្យឆាប់ឡើង!

ដកស្រង់ពីកាសែតកោះសន្តិភាព

15 thoughts on “ខ្មោច

  1. សើចចង់ចុកពោះហើយ!!!!!!!!
    គួរអោយអស់សំណើចណាស់!!!!!!!!!!!!ហា​ហា ហា
    ល្អណាស់ បង សកល

  2. កុំថាតែ បង ស្រ៊ី ឯង សូម្បីតែខ្ញុំអ្នកសរសេរហ្នឹង ក៏ចង់សើចដែរ។
    ហេស ហេស !

  3. សូមទោស លោក សកល!
    នេះមកពីខ្ញុំមិនបានដឹងថា លោក អាយុប៉ុន្មានហ្នឹងណា។
    អីចឹង ខ្ញុំគួរហៅថាម៉េចចុះ????????

  4. ខ្ញុំក៏ចង់ដូរដែរ តែមិនដឹងជាទៅដូរនៅកន្លែងណា !
    បើបងដឹងជួយប្រាប់ខ្ញុំផង !

  5. ដូរ​ ស៊្ទីល comment​​ បានល្អហើយ តែ Blog​ នៅមើលមិនច្បាស់ទេ!!!!!!!!!
    អញ្ចឹង ដូរ ស៊្ទីល Blog ទៀតទៅ!!!!!!!!!!

  6. បងឯងកុំភ័យ ! របស់ដែលគេឱ្យប្រើអត់អស់លុយអីចឹង ឱ្យតែអាចដូរបានដូរតែរហូតហ្នឹងជាមួយខ្ញុំ !

  7. ខ្ញុំសើចឡើងមុខជ្រួញហើយ
    ចង់សួរបងសកលថា បងមានរឿងអីទៀតទេ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s