ហោរា

នារីរូបស្រស់ម្នាក់បម្រើការនៅក្រុមហ៊ុនមួយក្នុងឋានៈជាលេខា នាងមិនមែននៅលីវទេគឺមានគ្រួសាររួចហើយ។ លុះដល់ពេលនាងមានទំងន់ នាងបានទៅជួបហោរាដើម្បី ទាយពីវាសនាកូននាង។ ពេលនោះហោរាបានប្រាប់ដល់នាងនិងស្វាមីថា ‹ពេលកូននេះចេះនិយាយថាប៉ា នោះប៉ារបស់វានឹងស្លាប់ភ្លាម› ឮដូច្នេះនាងនិងប្ដីនាងមានក្ដីបារម្ភខ្លាំងណាស់។ លុះដល់កូននាងចម្រើនវ័យ វាក៏រៀននិយាយហើយ ហៅឳពុកវាថា ‹ប៉ាៗ› ពេលនោះប្ដីរបស់នាងនិងនាងបានសើច ហើយនិយាយថា ហោរានេះគ្មានបានការអីមែន ទាយគ្មានឆុតអីបន្តិចសោះ។ លុះស្អែកឡើង នាងបានទៅបម្រើការងារនៅក្រុមហ៊ុនដូចធម្មតា ពេលនោះនាងបានទទួលព័ត៌មានអកុសលមួយគឺ ប្រធានក្រុមហ៊ុនដែលជាចៅហ្វាយរបស់នាងបានទទួលអនិច្ចកម្មកាលពីម្សិលមិញបាត់ទៅហើយ៕

រឿងនេះបានមកពី បងរ៉ា ខុសឬត្រូវអីទៅរករឿងគាត់ចុះ ខ្ញុំអត់ដឹងអីទេ ! ហេស ហេស

About these ads

2 thoughts on “ហោរា

  1. រឿងនេះម្យ៉ាងដែរ ទោះវាគ្រាន់តែជាសាច់រឿង បំរើការសប្បាយអារម្មណ៏ តែវាអាចមានករណីនេះមិនអាចប្រកែងបានឡើយ ។ រឿងប្រធាន លេខាវាតែងតែមានទំនាក់ទំនងស្នេហា ទោះក្នុងរឿង ឬភាពពិត វាតែងតែកើតឡើង។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s