កុំព្យូទ័រ

កុំព្យូទ័រក្នុងក្រុមហ៊ុនមួយមានបញ្ហា។ ម្ចាស់ក្រុមហ៊ុនបានទូរស័ព្ទទៅជាងជួសជុលកុំព្យូទ័រមកជាបន្ទាន់។
ជាងជួសជុលពេលមកដល់ សួរមូលហេតុផ្សេងៗរបស់កុំព្យូទ័រដែលខូចនោះ។ ក្រោយពីសួរនាំដឹងរឿងហើយ ជាងជួសជុលបានយកញញួរចេញពីក្នុងកាបូបហើយគោះពីរបីផាំង ស្រាប់តែកុំព្យូទ័រដំណើរការជាធម្មតា។
ម្ចាស់ក្រុមហ៊ុនបានសួរពីថ្លៃសម្រាប់ការជួសជុលនេះ
ម្ចាស់ក្រុមហ៊ុន ៖ ការងារប៉ុណ្ណឹងអស់ថ្លៃប៉ុន្មានដែរ?
ជាង ៖ ៥០០ ដុល្លារ
ម្ចាស់ក្រុមហ៊ុន ៖ ស្អី ! គ្រាន់តែគោះពីរបីផាំងហ្នឹង ទារ៥០០ដុល្លា ! មើលឆាប់ធ្វើវិក្កយបត្រភ្លាមមក តើផ្លាស់ប្តូរគ្រឿងបន្លាស់អីខ្លះ ! បើរៀបរាប់មិនត្រូវទេ មួយរៀលក៏មិនឱ្យដែរ !
ជាង ៖ បាទ ! ១ដុល្លារសម្រាប់ថ្លៃឈ្នួលគោះ ចំណែកឯ ៤៩៩ដុល្លារទៀតគឺថ្លៃឈ្នួលដែលដឹងកន្លែងគោះ

6 thoughts on “កុំព្យូទ័រ

  1. មែនណា សាកល ចន្ទក៏អានអត់ដាច់ដែរ…ចង់អានរឿងហ្នឹងដល់ហើយ។

  2. ពុទ្ធោ ! តើអានមិនដាច់មែនក៏អី? ខ្ញុំមិនបានដឹងថាវាពិបាកអានទេ ! ជួយប្រាប់ខ្ញុំផងតើពិបាកអានយ៉ាងម៉េចទៅ ?

  3. ចន្ទចាំបាច់ទៅអាននាំតែខូចភ្នែកធ្វើអី ! ប៉ាវបាយខ្ញុំតែមួយពេលមក ខ្ញុំនិយាយឱ្យស្ដាប់ដោយផ្ទាល់ក៏បានដែស !

    ហេស ហេស

  4. អូសាកល​ អានបានវិញហើយ អរគុណណាស់ចា…
    ហាហា​ កំប្លែងមែនទែន!!!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s