ភាពកាចសាហាវឃោរឃៅមានពីរកំណើត ?

ឪពុកខ្ញុំបានធ្វើការបកស្រាយអំពីការយល់ឃើញរបស់គាត់នៅចំពោះមុខខ្ញុំថា ‹ភាពកាចសាហាវឃោរឃៅមានពីកំណើត›។គាត់បានលើកយកឧទាហរណ៍យកមកអះអាង សម្រាប់ការពារគំនិតរបស់គាត់។ គាត់បាននិយាយថា ៖ កាលនោះ គាត់ជាទាហានរបស់សាធារណរដ្ឋខ្មែរក្នុងកំឡុងទស្សវត្សឆ្នាំ១៩៧០ ក្រុមរបស់គាត់ត្រូវបានគេចាត់តាំងឱ្យយាមនៅក្នុងភូមិមួយ។ នាយប់នោះ  ជ្រូករបស់គ្រួសារប្ដីប្រពន្ធចំណាស់ពីរនាក់បានកើតកូនបានចំនួន១២ក្បាល(ខ្ញុំចាំមិនច្បាស់)។ ឪពុកខ្ញុំគាត់បានទៅចងអង្រឹងនៅក្បែរនោះ ហើយសម្លឹងទៅកូនជ្រូកទាំងអស់ដែលទើបនឹងកើត គាត់សម្គាល់ឃើញថា ក្នុងចំណោមកូនជ្រូកទាំងអស់ដែលកំពុងបៅដោះមេរបស់វា មានអាមួយក្បាលនោះវាបៅដោះមួយហើយមិនអស់ចិត្ត វាទៅជល់គេចេញដណ្ដើមដោះផ្សេងទៀតបៅ វារត់ចុះរត់ឡើងមិនឱ្យអាផ្សេងបានបៅឡើយ។ ដោយឡែកមានអាមួយក្បាលទៀតគិតតែពីឈរស្រែកយំដោយមិនហ៊ានចូលទៅបៅនឹងគេទេ ព្រោះត្រូវអាមួយកាចនោះវាជល់ច្រើនដង។ ដូច្នេះគាត់ក៏សន្និដ្ឋានថា ‹ភាពកាចសាហាវឃោរឃៅ មិនថាមនុស្សឬសត្វនោះទេ គឺវាមានតាំងពីកំណើត›។

រៀបចំអត្ថបទដោយ ទិត-សកល

3 thoughts on “ភាពកាចសាហាវឃោរឃៅមានពីរកំណើត ?

  1. ខ្ញុំគំទ្រគំនិតដែលថា “ភាពកាចសាហាវឃោរឃៅមានពីកំណើត”។ ប៉ុន្តែមិនប្រាកដថាមនុស្សភាគច្រើន មានភាពកាចសាហាវនេះទេ, សំអាងថាក្នុងចំណោមកូនជ្រូនជាង១០ក្បាល ដែលបានកើតពីផ្ទៃមេតែមួយរួមគ្នា គឺមានតែមួយក្បាលប៉ុណ្ណុះដែលមានភាពកាចសាហាវខុសគេ, ហើយក៏មានតែមួយក្បាលប៉ុណ្ណុះដែលមានភាពខ្លាចជាងគេ។
    សរុបមកខ្ញុំគិតថាមនុស្សឬសត្វ មានអតចរិតខុសៗគ្នាពីធម្មជាតិ, ហើយយើងកំណត់ថាអតចរិតទាំងនោះ ល្អឬ អាក្រក់ ដោយផ្អែកទៅលើមូលដ្ឋានរៀងៗខ្លួន។

    បើនិយាយអីចឹង ភាពល្អឬ អាក្រក់, យើងមិនអាចចែកដាច់ពីគ្នាបានទេ មែនទេ? ព្រោះមនុស្សមានកាគិតផ្អែកទៅលើមូលដ្ឋានខុសៗគ្នា។ សំនួរនេះខ្ញុំពិបាកឆ្លើយណាស់, តែខ្ញុំគ្រាន់តែអាចនិយាយបានថា ការបែងចែកភាពល្អឬ អាក្រក់ ជាធម្មតាត្រូវបានកំណត់ដោយសង្គម ឬក្រុមមនុស្សភាគច្រើន។

  2. ភាព​កាចសាហាវ​ពីកំណើត៖
    តាម​អ្នកប្រាជ្ញ​សូក្រាត៖ មនុស្ស​ទាំងអស់​ដែល​កើត​ចេញមក​ពី​ផ្ទៃ​ម្ដាយ​គឺ​សុទ្ធតែ​ស្លូតបូត​ដូចៗគ្នា​ទាំងអស់។ តែ​អាស្រ័យ​ដោយ​មនុស្ស​គ្រប់រូប​ត្រូវ​ឆ្លងកាត់​ឆាក​ជីវិត​ប្លែក​ពី​គ្នា​មាន ប្រៃ ល្វីង ជូរ ចត់ ទើប​ធ្វើ​ឱ្យ​មនុស្ស​ប្រែក្លាយ​ពី​ភាព​ស្លូតបូត​ទៅជា​កោងកាច​បាន គឺ​មជ្ឍដ្ឋាន​ជុំវិញ​ខ្លួន​ជា​អ្នក​អូសទាញ​ចរិត​មនុស្ស​នោះ​ឱ្យ​កាចសាហាវ​ទៅ​តាម​អ្វី​ដែល​គេ​បាន​ជួប​សម្រាប់​ជីវិត​។ តែ​បើ​តាម​អ្នកប្រាជ្ញ​ផ្លាតុង ដែល​ជា​សិស្ស​របស់​សូក្រាត បាន​បដិសេធ​ទស្សនៈ​គ្រូ​គាត់​ គឺ​​គាត់​បាន​​យល់​ឃើញ​ខុស​ពី​នេះ​ថា​៖ មនុស្ស​គ្រប់​រូប​កើត​ចេញ​មក​អំពី​ផ្ទៃ​ម្ដាយ​គឺ​បាន​ជាប់​មក​ជាមួយ​នូវ​ភាព​ស្លូតបូត ឬ ភាព​កាចសាហាវ តាំងពី​កំណើត​ម្ល៉េះ បើទោះ​ត្រូវ​ប្រឈម​នឹង​មជ្ឈដ្ឋាន​បែបណា​ក៏ដោយ ក៏​មិន​អាច​ផ្លាស់ប្ដូរ​ចរិត​មនុស្ស​ពី​កំណើត​បាន​ឡើយ​។
    នេះ​គឺ​គ្រាន់តែ​ជា​ទស្សនៈ​របស់​មនុស្ស​សម័យ​ក្រិច​បុរាណ​ពីរ​នាក់​ប៉ុណ្ណោះ ចំពោះ​វិភាគ​ខុសត្រូវ​យ៉ាងណា​សូម​ធ្វើការ​ពិចារណា​ដោយ​ខ្លួន​ឯង​ចុះ​។

  3. ខ្ញុំក៏មិនហ៊ានអះអាងថាគំនិតមួយណាត្រឹមត្រូវដែរ ព្រោះថាគំនិតរបស់មនុស្សម្នាក់ៗសុទ្ធតែអាចត្រឹមត្រូរ ឱ្យតែមានការអះអាងដើម្បីការពារគំនិតខ្លួន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s