ក្អែក និងកូនវា (កំណាព្យ)

ក្អែកកាច់សំបុកពងនៅកោះ លុះដល់កូនញាស់អស់កាលណា
ក៏តាំងជញ្ជូនកូនជីវ៉ា កាត់ជលសាទៅត្រើយនាយ។
ជើងក្តាប់កូនជាប់ស្លាបទទះ ហិចហើររូតរះចេញជជាយ
ឆ្លងសមុទ្ទធំធេងទូលាយ នឹងធ្វើពាយងាយឯណាបាន ។
ប៉ុន្តែមកដល់ពាក់កណ្តាលផ្លូវ កំលាំងហេវទៅអស់ពីប្រាណ
ស្លាបទន់កូនធ្ងន់ពន់ប្រមាណ កើតក្តីរំខានសួរកូនថា ។
កូនអើយឥឡូវឪស្វាហាប់ ដល់ចាស់ឪងាប់អង្គអាត្មា
ចូលវ័យជរាឪពិការ តើកូនរក្សាឪវិញទេ? ។
កូនក្អែកខ្លាចឪទំលាក់ខ្លួន លែងបានពឹងពួនគិតរិះរេ
ឆ្លើយថារឿងហ្នឹងមិនអីទេ កូនគ្នេរចិញ្ចឹមវិញកុំព្រួយ ។
បាបានស្តាប់កូននិយាយចប់ លាសព្វក្រញាំចោលកូនមួយ
ធ្លាក់ចូលក្នុងទឹកដូចបោះពួយ លិចលង់រលួយក្នុងជលធី ។
រួចក្អែកត្រឡប់ទៅសំបុក ចូលផ្លុកយកកូនវាទីពីរ
នាំហើរមកដល់កណ្តាលទី ក្អែកក៏សំភីសួរកូនទៀត ។
កូនបងកូនប្អូនឆ្លើយដូចគ្នា ព្រោះគំនិតវាសុទ្ធមានស្នៀត
ក្អែកទំលាក់កូនស្លាប់បង់សៀត ហើយឆ្លៀតទៅយកកូនទីបី ។
លុះនាំមកដល់កណ្តាលផ្លូវ ក្អែកសួរកូនពៅសាជាថ្មី
កូនឆ្លើយទៅបាធ្វើវាហី តាមដោយសេចក្តី​ពិចារណា​ ។
កាលណាកូនធំមានគូគាប់ នេះតាមទំលាប់ក្នុងលោកា
កូនកបង្កើតជាគ្រួសារ មានកូនរក្សាដូចឪដែរ ។
ក្អែកយល់ថាកូននិយាយត្រង់ ផុសផុលចំណង់តាំងរេកែ
ផ្សែផ្សំកំលាំងដែលបែកបែរ ហើយប្រែប្រាណប្រឹងហើរដល់ត្រើយ ។
នឹកថាទុកកូនមួយតពូជ បានដូចជាវាពុំលង់ឡើយ
ធ្វើម្តេចសត្វលោកយ៉ាងហ្នឹងហើយ ចម្លើយវាត្រង់ត្រូវចិញ្ចឹម ៕

គាំទ្រភាសាជាតិ

Advertisements

One thought on “ក្អែក និងកូនវា (កំណាព្យ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s