អ្នកណាបញ្ជា?

23300185.jpg

ប្រុសៗដែលបានទៅកើតនៅឋានសួគ៌ ថ្ងៃមួយព្រះឥន្ទហៅមកជួបជុំគ្នា រួចទ្រង់មានបន្ទូល ៖
-យើងដឹងថា នៅឋានកណ្ដាល ប្រុសខ្លះខ្លាចប្រពន្ធ ត្រូវប្រពន្ធបញ្ជា, ប្រុសខ្លះត្រួតប្រពន្ធ និងបញ្ជា ប្រពន្ធ។ យើងចង់ដឹងចំនួនពិតប្រាកដ តើចំណោមអ្នករាល់គ្នាដែលឡើងឋានសួគ?នេះ មានប៉ុន្មាននាក់ ខ្លាចប្រពន្ធ? ហើយប៉ុន្មាននាក់ត្រួតប្រពន្ធ? ចេញទៅធ្លាខាងមុខឈរជាពីរជួរឱ្យយើងមើលបន្ដិច អ្នក ខ្លាចប្រពន្ធឈរខាងឆ្វេង ឯអ្នកត្រួតប្រពន្ធឈរខាងស្ដាំ ។ ឮបញ្ជានេះគ្រប់គ្នាក៏ប្រញាប់ធ្វើតាម ។ ប៉ុន្ដែជួរខាងឆ្វេង ដែលជាជួរប្រុសខ្លាចប្រពន្ធនោះវែងរាប់យោជន៍ ចំណែកជួរខាងស្ដាំ ដែលជាជួរ សំរាប់ប្រុសត្រួតប្រពន្ធមានតែម្នាក់គត់ ។ ឃើញដូច្នេះ ព្រះឥន្ទសួរបុរសដែលឈរជួរខាងស្ដាំតែម្នាក់ ឯង ៖
-នេះបានចំជាប្រុសទ្រូង៥ហត្ថមែន។ ប្រាប់យើងមកមើល, នៅឋានកណ្ដាលអ្នកឯងធ្វើម៉េចទើបអាចត្រួតប្រពន្ធបាន ខណៈប្រុសឯទៀត៩៩,៩៩ភាគរយសុទ្ធតែត្រូវប្រពន្ធត្រួត ?
-ទេ ! ទូលបង្គំក៏ត្រូវប្រពន្ធត្រួតដែរតើ។
-អ្ហ៎ា, បើអ៊ីចឹងហេតុម៉េចឈរជួរខាងស្ដាំ?
បុរសនោះចង្អុលស្ដ្រីម្នាក់កំពុងអង្គុយលឹបល
-ក្រាបទូលព្រះអង្គ ! នាងម្នាក់នោះជាប្រពន្ធទូលបង្គំ នាងបញ្ជាឱ្យទូលបង្គំត្រូវតែឈរនៅជួរខាងស្ដាំ៕

ដកស្រង់ចេញពីកាសែតកោះសន្តិភាព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s