របៀបតាមដានប្រពន្ធ

ecard_prev_148_19_17_36_45.jpgបុរសបីនាក់និយាយគ្នាពីរបៀបតាមដានប្រពន្ធនៅពេលខ្លួនត្រូវទៅឆ្ងាយពីផ្ទះយូរថ្ងៃ។ បុរសទីមួយនិយាយ ប្រាប់ពីរនាក់ទៀត ៖
-ទម្លាប់របស់ខ្ញុំគឺប្រើម៉ាស៊ីនថតសំឡេង។ ខ្ញុំលួចបង្កប់ម៉ាស៊ីនថតសម្លេងក្នុងបន្ទប់ដេក ។ ពេលត្រឡប់ មកពីបំពេញបេសកកម្មតាមខេត្ដវិញ យកម៉ាស៊ីននោះបើកស្ដាប់ដឹងខ្ទេចខ្ទី រឿងរ៉ាវដែលប្រពន្ធនៅផ្ទះ ធ្វើអីខ្លះ ។
បុរសទីពីរងក់ក្បាលតិចៗ ៖
-របៀបហ្នឹងក៏គ្រាន់បើម្យ៉ាងដែរ តែខ្ញុំចូលចិត្ដប្រើកាមេរ៉ាជាង។ ខ្ញុំលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ដេក ពេលមកវិញបើកមើលឃើញទាំងអស់ប្រុសណាខ្លះមកអីៗជាមួយប្រពន្ធខ្ញុំ ។
ដល់វេនបុរសទីបីម្ដង ៖
-ចំណែកខ្ញុំ ខ្ញុំមិនធ្វើដូចបងទាំងពីរទេ។ ធ្វើអ៊ីចឹងដឹងបានតែនៅក្នុងបន្ទប់, ចុះបើគេទៅអីៗនៅកន្លែង ផ្សេងធ្វើម៉េចដឹងទៅ?
វិធីរបស់ខ្ញុំគឺមកដល់ផ្ទះភ្លាមខ្ញុំធ្វើជាចោទប្រកាន់ស្ដ្រីម្នាក់នៅក្បែរផ្ទះថា ម៉េចអ្នកឯងក្បត់ចិត្ដប្ដីអញ្ចឹង? ស្ដ្រីនោះខឹងច្រឡោតឆ្លើយវិញ ខ្ញុំមិនមែនស្រីធុនប្រពន្ធលោកឯងទេ កុំចោទខ្ញុំផ្ដេសផ្ដាស។ រួចហើយ គាត់និយាយហែកកេរ្ដិ៍ប្រពន្ធខ្ញុំទាំងអស់។ ដូច្នេះប្រពន្ធខ្ញុំធ្វើអីនៅកន្លែងណាក៏ខ្ញុំដឹងគ្មានសល់ ៕

ដកស្រង់ចេញពីកាសែតកោះសន្តិភាព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s