មន្ដ្រីពន្ធដារ

ist2_2462703_penguin.jpg

បុរសម្នាក់ធ្វើដំណើរទៅផ្សារដោយនាំកូនប្រុសអាយុ១០ឆ្នាំទៅជាមួយផង។ កុមារនោះដើរបណ្ដើរ លេងល្បែងបោះសេនឡើងលើ ហើយហាមាត់ត្រងនិងខាំជាប់ប្រឡោះធ្មេញបណ្ដើរ សេនមិនដែល ធ្លាក់ហួសធ្មេញចុះដល់បំពង់កម្ដងណាឡើយ ។ ភាពប៉ិនប្រសប់នេះធ្វើឱ្យវាមានមោទនភាព គិតតែ លេងដដែលៗ នៅពេលឃើញអ្នកផងសរសើរវា ។
ប៉ុន្ដែលុះចូលក្នុងផ្សារមនុស្សច្រើន ស្រាប់តែមានគេប៉ះខ្លួនវា ធ្វើឱ្យវាបាត់ជំហរសេនក៏ធ្លាក់ចុះជាប់ បំពង់ក ប្រកាច់បញ្ឈរភ្នែក។ បុរសជាឪពុកភ័យស្ទើរលែងសល់ព្រលឹងក្នុងខ្លួន ស្រែកហៅគេឯងឱ្យ ជួយសង្គ្រោះកូនប្រុសខ្លួន ។
នៅក្នុងផ្ទះលក់កាហ្វេខាងណោះផ្លូវ បុរសចំណាស់ម្នាក់កំពុងផឹកកាហ្វេបណ្ដើរមើលកាសែតបណ្ដើរ។ ពេលឮសម្រែកភ័យស្លន់ គាត់យកកាសែតគ្របលើកែវកាហ្វេ ហើយរត់ឆ្លងថ្នល់មក ។
ភ្លាមនោះគាត់លូកដៃច្របាច់យ៉ាងខ្លាំងត្រង់ពោះកុមារ។ តែប៉ុន្មានវិនាទីប៉ុណ្ណោះ កុមាររងគ្រោះ ក្អួតធ្លាក់សេនចេញតាមមាត់វិញ។ គាត់លូកដៃយកសេន ហុចឱ្យឪពុកវា ហើយដើរឆ្លងថ្នល់ទៅបន្ដ ផឹកកាហ្វេអានកាសែតធ្វើព្រងើយ។
បុរសជាឪពុកបន្ទាប់ពីបាត់តក់ស្លុត ម្នីម្នារត់ឆ្លងថ្នល់ទៅថ្លែងអំណរគុណអ្នកជួយសង្គ្រោះជីវិតកូនរបស់ ខ្លួន ៖
-លោកពិតជាអស្ចារ្យណាស់ ! អម្បាញ់មិញបើគ្មានលោកទេកូនប្រុសខ្ញុំប្រហែលស្លាប់ហើយ ។
សូមលោកទទួលនូវការអរគុណពីខ្ញុំ…
-ម៉េចចាំបាច់ធ្វើអ៊ីចឹង? រឿងតូចតាចតើ!
-អនុញ្ញាតឱ្យខ្ញុំសុំសួរបន្ដិច លោកជាវេជ្ជបណ្ឌិតឯកទេសវះកាត់មែនទេ?
-វេជ្ជបណ្ឌិតឯកទេសអី ខ្ញុំគ្រាន់តែជាមន្ដ្រីពន្ធដារកំប៉ិកកំប៉ុកប្រចាំផ្សារនេះប៉ុណ្ណោះ ។
-មន្ដ្រីពន្ធដារ?
-ត្រូវហើយ! បើមិនចេះរបៀបច្របាច់ឱ្យចេញក្អួតដូចអម្បាញ់មិញទេ ធ្វើមន្ដ្រីពន្ធដារ ម៉េចកើត ?

ដកស្រង់ចេញពីកាសែតកោះសន្តិភាព

One thought on “មន្ដ្រីពន្ធដារ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s