មនុស្សឈ្លក់វង្វេងនឹងសម្ភារៈ

លោកមេធាវី​ទទួលជោគជ័យ​ក្នុង​មុខរបរ​ម្នាក់​បាន​ទិញ​រថយន្ត​ម៉ែកសឺដែសមួយ​គ្រឿង​ថ្មីស្រឡាង ហើយ​បើក​មក​ចត​ខាងមុខ​ការិយាល័យ​ត្រៀម​បង្អួត​មិត្តភ័ក្ដិ។ គាត់ទើបនឹងបើកទ្វាររថយន្ដចេញបានបន្តិច ស្រាប់តែ ​លេច​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយ​គ្រឿង ជ្រុល​ចង្កូត​បុក​លាន់​ដូច​រន្ទះ បណ្ដាល​អោយ​រតនវត្ថុ​ថ្មីស្រឡាង​ដែល​គាត់​ទើប​ទិញ​នោះ​កំពិត​រាប​ដល់​ដី ។ ខឹងស្ទើរឆ្កួត គាត់ក៏លូកដៃស្ដាំរបស់គាត់ទា
ញយកទូរស័ព្ទពីក្នុងហោប៉ៅ ទាក់ទងទៅប៉ូលីសភ្លាម។ ប៉ុន្តែ ​មុន​ពេល​អាច​សួរ​អ្វី​បាន​ខ្លះ ប៉ូលិស​រូប​នោះ​បានត្រឹមតែឈរស្ងៀម ស្ដាប់ លោក​មេធាវី​និយាយ​ឡូឡា​ដូច​ឆ្កួត ។ មួយសន្ទុះ​គាត់ ហាក់​ដូច​ស្វាង​បន្តិច ទើប​ប៉ូលិស​មានឱកាស​បាន​និយាយ “​ខ្ញុំ ​មិន​នឹកស្មាន​សោះ​ថា​លោក​ជាមនុស្សឈ្លក់វង្វេងនឹង​សម្ភារៈ​ដល់​ម្ល៉ឹង សោះ ! ឈឺចាប់​នឹង​របស់​ត្រូវ​ខូច រហូតដល់​ភ្លេច​ប្រការ​ផ្សេងៗ​ទៀត​” ។ លោក​មេធាវី​បើក​ភ្នែក​ក្រឡោត “​លោក​ចង់និយាយ​ថា​ម៉េច​ហ្នឹង ?​” ។ ប៉ូលិស សើច​ញឹមៗ ‹លោកពិតជាមិនមានការឈឺចាប់អ្វីបន្តិចក្នុងខ្លួនទេឬ ដែលដៃឆ្វេងរបស់លោកបានដាច់បាត់ពាក់កណ្ដាល ខណៈពេលគ្រោះថ្នាក់មុននេះ?›។ លោក​មេធាវី​ភ្ញាក់ព្រើត​លើក​ដៃ​ឆ្វេង​មើល ៖ “​យី​ឯណា​នាឡិកា​រ៉ូឡិច​របស់ខ្ញុំ ?​” ។

ដោយឃើញថារឿងដើមមានឃ្លាឃ្លោងមិនសូវល្អ ខ្ញុំក៏បានកែរប្រែខ្លះទៅ តែរក្សាអត្ថន័យដដែល។

3 thoughts on “មនុស្សឈ្លក់វង្វេងនឹងសម្ភារៈ

  1. នៅក្នុងសង្គមខ្មែរបច្ចុប្បន្នមានមនុស្សបែបនេះច្រើនណាស់។​ មនុស្សជាច្រើន​បានក្លាយជាទាសកររបស់លុយ ឬសំភារះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s