អភិវឌ្ឍខ្លួនទើបត្រឹមត្រូវ

មិត្ត​ខ្ញុំ​ខ្លះ​កាលពី​ប្រាំ​ឆ្នាំ​មុន គេ​រៀន​ពូកែរ​ណាស់ ដល់​អី​ឡូ​វ​គេ​នៅតែ​រៀន​ពួកែរ​ដដែល ហើយ​នាំគ្នា​ទៅ​រៀន​ស្រុក​ក្រៅ​អស់​។ មិត្ត​ខ្ញុំ​ខ្លះទៀត ប្រាំ​ឆ្នាំ​មុន មិនចេះ​ដើរលេង​ខូចខិល​អី​ទេ ហៅ​មហា​សុភាព ដល់​ប្រាំ​ឆ្នាំ​ក្រោយ​ខ្ញុំ​ជួប​គឺ​នៅ​រក្សា​ភាព​ជា​សុភាពបុរស​ដដែល​។

ឥឡូវ​ក្រឡេកមើល​ខ្ញុំ​ម្ដង តើ​មាន​ស្អី​ខ្លះ​ដែល​ប្លែក​?

ប្រាំ​ឆ្នាំ​មុន​មួយថ្ងៃៗ​ដឹង​តែ​ពី​ផឹក​កាហ្វេ​ខំរៀន​ឡើង​ឈឺក្រពះ ព្រោះ​ថា​ខ្លាច​អត់​មាន​ការងារ​ធ្វើ អត់​មាន​លុយ​ចាយ រៀន​គ្មាន​ទៅ​ពូកែរ​ខ្មោច​សេះ​ស្អី​ទេ តែ​ចេះ​តែ​រៀនៗ​ទៅ​។ ដល់​អី​ឡូ​វ ខ្ញុំ​អភិវឌ្ឍ​ខ្លួន​ខ្លាំងណាស់ ចាំបាច់​រៀន​ស្អី​ទៀត យប់​ឡើង ម៉ោង​9:00 មិនទាន់​ទេ ក្រាល​កន្ទេល ចង​មុង​ដេក​បាត់​។ ប្រាំ​ឆ្នាំ​មុន ស្រា​ស្អី​មិនចេះ​ផឹក​ទេ ត្រឹមត្រូវ​ណាស់ ដល់​ឥឡូវ​វិញ កុំ​ថា​ស្រា ជក់​ទាំង​បារី​ទៀត ហេស ហេស ឡូយ​ណាស់​។ ប្រាំ​ឆ្នាំ​មុន​ពេលទំនេរ​មិន​ដែល​ចេញពីផ្ទះ​ទេ នៅផ្ទះ​បោស​ជូត នាយអាយ យក​សៀវភៅ​មក​អាន ដល់​បច្ចុប្បន្ន ឱ្យតែ​ទំនេរ ប្រុច​បាត់ស្រមោល ទៅ​ដើរលេង​ជាមួយ​អា​ពួកម៉ាក មើល​ក្មេងស្រីៗ​ស្លៀកពាក់​ស៊ិច​ស៊ីនៅ​មាត់ទន្លេ​ឯណោះ​ធ្វើ​ព្រងើយ​។ ឃើញ​រ៉េ ! ខ្ញុំ​អភិវឌ្ឍ​ខ្លួន​អីចឹង មិន​ដូច​មិត្ត​ខ្ញុំ​ខ្លះ​ដឹង​តែ​ពី​រៀន រៀន​ទាល់តែ​អស់​ស្អី​រៀន ទៅ​រៀន​ដល់​ស្រុក​គេ​ទៀត​។ គ្មាន​បានការ​អី​ទេ ! ដូច​ខ្ញុំ​ឯណេះ​បាន​វា​ឡូយ ចេះ​អភិវឌ្ឍ​ខ្លួន​ឆ្ពោះ​ទៅរក​មាគ៌ា​មួយ​ដ៏​ត្រឹមត្រូវ​៕

ខ្ញុំ​និយាយ​លេង​ទេ​ណា៎​! តិច​យក​គំរូ​តាម ខ្ញុំ​មិនដឹង​រ៉េ !

10 thoughts on “អភិវឌ្ឍខ្លួនទើបត្រឹមត្រូវ

  1. ពូកែអភិវឌ្ឍខ្លួនណាស់ និយាយដូចពូកម៉ាកខ្ញុំមួចឹង។ ឡូវនេះខំធ្វើការណាស់ ថាដល់មានលុយត្រូចូល night club អោយបានម្តងដើម្បីអភិវឌ្ឍខ្លួន ហើយថាអាណឹងជាសេចក្តីសុខរម្យនារបស់គេ ហាហា

  2. អានឹងហៅថា អភិវឌ្ឍន៍ទំលាប់ទេ ! អភិវឌ្ឍនខ្លួនបែបនឹងប្រពន្ធឲ្យ គេងក្រៅផ្ទះឥឡូវនឹងឯង។

  3. អីគេ ! ប្រពន្ធឯណាហ៊ានធ្វើដាក់ខ្ញុំបែបហ្នឹង? បើមានប្រពន្ធ គឺខ្ញុំនឹងធ្វើឱ្យខ្លាចខ្ញុំដូចខ្លាចតោអីចឹង ! បើមិនជឿរ៉េ សាករកប្រពន្ធមួយឱ្យខ្ញុំល៎មើល ! ហេស ហេស

  4. អភិវឌ្ឍ​ខ្លួនចឹង​ក៏​ល្អដែរ តែ​អត់​ហ៊ាន​រៀន​តាមទេ! ខ្លាច​ក្មេងៗស្រីៗ​បោក​ប្រាកដ​ជា​អស់​ក្តិត​ខោ​មិនខាន!

  5. Wow, how improvement you are. However, I am strongly agree with 4cambodia. be careful with mosquito na if you wife force you to sleep outside because you are already thin and if thinner than now when the children see you they will cry immediately hey.

  6. ហេហេ នាំគ្នាអភិវឌ្ឍ​បែបណឹង ប្រយ័ត្នជំងឺគ្រុនឈាមកើនឡើង😉

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s