ភ្លេចចំណងជើងបាត់ទៅហើយ !

យុវជន​បីនាក់​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបូរី។ ពួកគេ​ត្រូវ​ស្នាក់នៅ​សណ្ឋាគារ​ដែលមាន​កំពស់​រហូតដល់​ទៅ១០០ជាន់ បន្ទប់​ស្នាក់នៅ​របស់​ពួកគេ​គឺ​ស្ថិតនៅ​ជាន់​ទី១០០។ ថ្ងៃ​ទីមួយ​ពួកគេ​នាំគ្នា​ដើរលេង​កំសាន្ដ​រហូតដល់​ម៉ោង១១:០០យប់​ទើប​ត្រឡប់មកវិញ។ គាប់​ជួន​យប់នោះ​ជណ្ដើរយោង (Escalator) មិន​ដំណើរការ ដូច្នេះ​ពួកគេ​ត្រូវ​ឡើងជណ្ដើរ​ជើង។ ដើម្បី​កុំឱ្យ​ហត់​ពួកគេ​ក៏​ស្រុះស្រួល​គំនិត​គ្នា​ថា ម្នាក់​ត្រូវ​និយាយ​រឿង​កំប្លែង​មួយ​តាម​លេខ​រៀង។ ឡើង​បាន៣០ជាន់​ស្រាប់តែ​បុរស ‹ក› ​នឹកឃើញ​រឿង​មួយ ហើយ​និយាយថា អញ​មានរឿង​មួយ​ចង់​ប្រាប់! ពីរ​នាក់​ទៀត​និយាយថា ម៉េច​មិន​និយាយ​មក! គាត់​ថា ចាំ​ទៅដល់​មុខ​បន្ទប់​ចាំ​អញ​ប្រាប់ រួចហើយ​ពួកគេ​ក៏​ឡើង​រហូតដល់​ជាន់​ទី ១០០។ ឆាប់​និយាយ​រឿង​អ្ហែង​មក ! យុវជន ‹ខ› និង ‹គ› និយាយ​ព្រម​គ្នា។ អញ​ភ្លេច​សោរ​នៅ​កន្លែង​ទទួលភ្ញៀវ​បាត់​ហើយ ! គេ​និយាយ​ហើយ​សើច​ធ្វើ​គ្រ​ហ៊ាញ។ បុរស ‹ខ› និង ‹គ› ខឹង​ស្ទើរ​ឆេះ​សក់​ក្បាល។ ហើយ​ពួកគេ​ក៏​នាំគ្នា​ចុះមក​វិញ។ ចុះ​បាន៣០ជាន់ ស្រាប់តែ​បុរស ‹ខ› បន្លឺឡើង អញ​មានរឿង​មួយ​ចង់​ប្រាប់ ! បុរស ‹ក› និង ‹គ› ក៏​និយាយថា ម៉េច​មិន​និយាយ​មក! បុរស ‹ខ› និយាយថា ចាំ​ដល់​ក្រោម​ចាំ​អញ​ប្រាប់។ លុះ​ទៅដល់​ក្រោម ‹ក› និង ‹គ› ក៏៎​ស្រែកដាក់បុរស ‹ខ› ទាំងមួរម៉ៅ ឆាប់​និយាយ​រឿង​អ្ហែង​មក ! បុរស ‹ខ› សើច​ហើយ​និយាយថា កូនសោរ​បន្ទប់​គឺ​នៅក្នុង​ហោប៉ៅ​របស់​អញ​ទេ ! ‹ក› និង ‹គ› ក្ដៅ​ឆេវ។ ហើយ​ពួកគេ​ក៏​នាំគ្នា​ឡើង​ទៅលើ​វិញ។ ឡើង​បាន៣០ជាន់​បុរស ‹គ› និយាយថា អញ​មានរឿង​មួយ​ដែរ​ចង់​ប្រាប់ ! ‹ក› និង ‹ខ› ស្រែកថា មិនបាច់​និយាយ​ស្អី​ទេ ចាំ​ដល់​មុខ​បន្ទប់​តែម្ដងទៅ ! លុះ​ទៅដល់​មុខ​បន្ទប់ បុរស ‹គ› និយាយថា ការពិត​សណ្ឋាគារ​ដែល​យើង​កំពុង​ឡើងមក​នេះ មិនមែនជា​សណ្ឋាគា​រដែ​ល​យើង​ស្នាក់​នៅទេ ! សណ្ឋាគារ​ដែល​យើង​ស្នាក់នៅ​គឺ​នៅ​ទល់មុខ​នេះ​ឯង!

ទាំងបីនាក់ក៏សើចព្រមគ្នា ហាស៎ ហាស៎ ហាស៎ !!! ហេ ហេ ហេ !!! ហ៊ូ ហ៊ូ ហ៊ូ !!!

ចប់​ទៅ​ហោង


ប្រភព​រឿង​មកពី​កញ្ញា​វ៉ាន់​-​ណាវី​កាលពី​២​ឆ្នាំមុន​រឿង​ដើម​ជា​ភាសា​អង់គ្លេស ខ្ញុំ​ប្រែ​មក​ជា​ខ្មែរ​ដូច្នេះ​ក៏​ឆ្លៀត​ថែម​គ្រឿង​ខ្លះទៅ​ខុស​ត្រូវ​សូមកុំ​ប្រកាន់​៕

9 thoughts on “ភ្លេចចំណងជើងបាត់ទៅហើយ !

  1. ឡើង​ចុះៗ កុំ​ថា​១០០ជាន់ សូម្បី​តែ​១០ជាន់​នឹង លៀន​អណ្តាត​បាត់​ហើយ! កោត​តែ​ពួក​គេ​សើច​ចេញ​កើត! ចុង​ក្រោយ ពួក​គេ​មិន​គួរស្រែក​ថា ហាស៎ ហាស៎ ហាស៎ !!! ហេ ហេ ហេ !!! ហ៊ូ ហ៊ូ ហ៊ូ !!! ទេ គួរ​ស្រែក​ថា ហឹស!! ហឹស!!​😀

  2. សូមថ្លែងអំណរគុណជាអនេកប្បការសម្រាប់ការគាំទ្ររបស់ សមមិត្ត ទាំងអស់គ្នា។ ហេស ហេស !!!

  3. មិន​បាច់ដេក​ទេ ម៉ាយប់​ហ្នឹង​ឡើងចុះៗ​ដើម្បី​លេង​សើច​គ្នា​ហ្នឹង​ទៅ ហាហាហា…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s