ឆ្កួតបីយ៉ាង

ព្រលឹង​បុរស​បី​នាក់​ក្រោយពី​បាន​ស្លាប់​ទៅ​ក៏​ត្រូវបាន​បញ្ជូន​ទៅ​ឋាននរក​។ បុរស​ទីមួយ​ជា​មនុស្ស​ល្មោភ​ស្រី បុរស​ទី​ពីរ​ជា​មនុស្ស​ឆ្កួត​នឹង​ស្រា ឯ​បុរស​ទី​បី​ជា​មនុស្ស​ឆ្កួត​នឹង​បារី​។ ក្រោយពី​ពិនិត្យ​សំណំ​ឯក​សារ​រួចមក លោក​យមរាជ​បាន​សម្រេច​ដូចតទៅ​ ៖

​បុរស​ទីមួយ ត្រូវ​យកទៅដាក់​ក្នុង​បន្ទប់​មួយ​ដែល​មាន​សុទ្ធតែ​ស្រី​ស្អាតៗ​

​បុរស​ទី​ពីរ ត្រូវ​យកទៅដាក់​ក្នុង​បន្ទប់​មួយ​ដែល​មាន​សុទ្ធតែ​ស្រា​ថ្លៃៗ​

​បុរស​ទី​បី ត្រូវ​យកទៅដាក់​ក្នុង​បន្ទប់​មួយ​ដែល​មាន​សុទ្ធតែ​ប្រភេទ​បារី​ថ្លៃៗ​

​មួយ​រយ​ឆ្នាំ​ក្រោយមក​បុរស​ទាំង​បី​ត្រូវ​បាន​យក​មក​សួរចម្លើយ​។ យមរាជ​ក៏​ផ្ដើម​សំនួរ ‹​យ៉ាងម៉េច​ហើយ​ពួក​ឯង​ទាំងបី​?› បុរស​ទីមួយ​ឆ្លើយ​ប្រាប់​យមរាជ​ថា ‹​ឱ​លោក​ម្ចាស់​……​ជាតិ​ក្រោយ​ខ្ញុំ​លែង​ល្មោភ​ស្រី​ទៀតហើយ​……..› យមរាជ​ក៏​បន្លឺ​សម្ដី ‹​យម​បាល ! យក​វា​ឱ្យទៅ​ចាប់​ជាតិ​ទៅ​›​។ បុរស​ទី​ពីរ ‹​ឱ​លោក​ម្ចាស់​…..​ជាតិ​ក្រោយ​ខ្ញុំ​លែង​ផឹក​ស្រា​ហើយ​…….› យមរាជ​ក៏​បញ្ជា​ឱ្យ​យក​ទៅ​ចាប់ជាតិ​ថ្មី​។ ដល់​វេន​បុរស​ទី​បី​គ្មាន​និយាយ​អ្វី​ទាំងអស់​គិតតែ​ពី​អង្គុយ​យំ ឃើញ​ដូច្នោះ​យមរាជ​ក៏​សួរ ‹​ម៉េច ? ឯង​រាងចាល លែង​ជក់បារី​ទៀត​ហើយ​មែន​ទេ​?› បុរស​ទី​បី​ក៏​តប ‹​លោក​ម្ចាស់​យក​ខ្ញុំ​ទៅ​ឃុំ​ក្នុង​បន្ទប់​ចំនួន​មួយ​រយ​ឆ្នាំ​ដែល​មាន​បារី​ល្អៗ តែ​លោក​ម្ចាស់​មិន​ដាក់​ដែកកេះ​ឬ​ឈើគូស​ឱ្យ​ខ្ញុំ​ផង តើ​ខ្ញុំ​ជក់​យ៉ាងម៉េច​កើត​ទៅ​?›​។ យមរាជ​៖ ‹​អើ​មែន ! អញ​ភ្លេច​ទៅ !› ៕​

 

មិនចាំប្រភពរឿង

3 thoughts on “ឆ្កួតបីយ៉ាង

  1. ដឹងយមរាជថាម៉េចទៀតទេ គឺលោកយមរាជនិយាយថា៖ អើបើដូច្នេះ ឯងត្រូវនៅ១០០ឆ្នាំទៀត ១០០ឆ្នាំមុន អញមានកំហុសបច្ចេកទេស អញសង១០០ឆ្នាំបន្ថែមទៀត ដើម្បីឲ្យគ្រប់២០០ឆ្នាំ ហាសហា៎ កុំភ្លេច ឲ្យចង្ក្រានគះវាមួយទៅ ហាហាហាស! បាទ! បាទ! បាទ អគុណលោកយមរាជណាស់ បានបន្ថែម ឲ្យខ្ញុំ😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s