ក្រុមខ្ញុំគឺអីចឹង !

កាល​នៅ​ជា​ទាហាន​ផឹកស្រា​ពេល​ល្ងាច​គឺជា​ទម្លាប់​យ៉ាង​សាមញ្ញ​ទៅហើយ​។ នា​ល្ងាច​មួយ​នោះ​…….​នែរ ! ល្ងាច​នេះ​អត់​មាន​លុយ​ទេ​វ៉ើយ ! បាន​ស្អី​ផឹក​ទៅ ? ​អ្ហែង​ទៅ​ខ្វល់​ស្អី ! ផឹកស្រាសតែម្ដងទៅ។ មើល៎ អ្ហែង​ទៅ​រក​ត្រី​រ៉ស់​ពីរ​បី​ក្បាល​មក​គ្រាន់​ក្លែម​។ អាសម្លាញ់​ខ្ញុំ​ល្ងាច​ហ្នុង​ស៊យណា​ស់ រក​បាន​ត្រី​រ៉ស់​បាន​តែ​មួយ​ក្បាល​គត់​។ ពួកយើងនាំគ្នាផឹកផ្ទាល់ដី គ្រាន់តែមានកន្ទេលកញ្ចាស់មួយទ្រាប់ពីក្រោមប៉ុណ្ណោះ។ ដល់​ម៉ោង​៩:០០​យប់​ក្រុម​ខ្ញុំ​ស្រវឹង​ស្រាស ជោគ​តែម្ដង គាប់​ជួន​អស់​ត្រីអាំង​ក៏​អស់ តែ​នៅសល់​ស្រា​។ អាសម្លាញ់​ខ្ញុំ​វា​ឱ្យយោបល់​ថា ជញ្ជប់​ក្បាល​ត្រី​លេងៗ​សិន​ទៅ​ទំ​រាំ​ស្រា​អស់ ! ថា​ហើយ​វា​ថែមទាំង​ហុច​ក្បាល​ត្រី​ចែក​គ្នាជ​ញ្ជប់​ម្នាក់ម្ដងៗ រហូតដល់​ម៉ោង​ដប់​យប់​ទើប​អស់​ស្រា​។ ក្រុម​ខ្ញុំ​នៅ​ដេក​កន្លែង​ផឹក​តែម្ដង ស្រវឹង​ឡើង​ដាច់​ស​សៃ​ខួរ លែង​ដឹង​ថា​មូស​ខាំ​ស្អី​អស់ហើយ ដេក​ដូច​ងាប់​អីចឹង​។ លុះ​ព្រឹក​ឡើង ! ម៉ែ ! ខ្ញុំ​ស្រែក​ឡើង​ភ្លា​ត់មាត់ ហើយ​ស្ទុះ​ទៅ​ទាត់​អាសម្លាញ់​ខ្ញុំ​មួយ​ជើង​។ អា​រំបល់យក៍ ! អ្ហែង​មើលទៅ ! អ្ហែង​យកស្អី​មក​ឱ្យ​ពួក​អញ​ជញ្ជប់​ហ្អា៎ ? របស់​ដែល​យើង​ជញ្ជប់​កាលពី​យប់​ម៉េញ​គឺ​សត្វ​គីង្គក់​ទេ មិនមែន​ក្បាល​ត្រី​ឯណា៎ ! អា​ប៉ុន្មាន​នាក់​ទៀត​ក៏​ភ្ញាក់​ដោយ​សារ​សម្លេង​ឡូឡា​របស់ខ្ញុំ​។ អា​ពីរ​នាក់​ទៀត​វា​សួរថា អ្ហែង​ច្រឡំ​ទេ​ដឹង​? មិនមែន​គីង្គក់​ហ្នឹង​ទេ​មើល​ទៅ​នោះ ! មិនមែន​យ៉ាង​ម៉េច ! ខ្ញុំ​តប​, ត្បិត​អី​អញ​ចាំបាន​ថា ក្បាល​ត្រី​អញ​កាច់​បោះ​ឱ្យ អា​ពពាល តាំងពី​មុន​យើង​ចាប់ផ្ដើម​ផឹក​ម្លេះ ! ពួក​យើង​ទាំង​បួន​នាក់​អស់សំណើច ហើយ​នាំគ្នា​មើល​ទៅ​សត្វ​គីង្គក់​នៅក្នុង​ចាន​ឡើង​កំប្រឹងៗ ព្រោះ​ថា​ត្រូវ​យើង​យក​មក​ជញ្ជប់​ឡើងស្ទីក។​

 

ពិតប្រឌិតផ្សំ

6 thoughts on “ក្រុមខ្ញុំគឺអីចឹង !

  1. ហីទាហ៊ានអស់លោកអីក៏យ៉ាប់ម្លេះ ង៉ៃក្រោយបើអត់ខ្លាំង ក្លែមអំបិលក៏បានដែរ🙂

  2. អីគេ មែនក៏អីនឹង ហាហា កំប្លែងណាស់ សំណាងណាស់ក្រុមបងឯងដែលមិនបានជញ្ជក់មាត់ពស់វែក ហាហា បើបានបឺតមាត់វាមិនដឹងល្អយ៉ាងណាទេ ហាស​ ហាស​​ ហាស

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s