ធ្វើដូចម្ដេចទើបបាត់ត្អើក?

ប្រសិនបើលោកអ្នកត្អើកមិនព្រមបាត់សោះសូមសាកល្បងអនុវត្តដូចខាងក្រោម៖

  1. ដកដង្ហើមមួយៗ ហើយវែងៗ មួយសន្ទុះសិន
  2. ផឹកទឹក៩ (ប្រាំបួន) ក្អឹកជាប់ៗគ្នា មិនឱ្យលើស មិនឱ្យខ្វះ

ក្រោយពីអនុវត្តហើយ លោកអ្នកនឹងបាត់ត្អើកភ្លាមមួយរំពេច។

 

ប្រភពមកពីលោក សេង-វ៉ាន់ណារ៉ា

ប្រសិនបើលោកអ្នកមិនជឿរ៉េ សាកមើលសិនរ៉ូវ

14 thoughts on “ធ្វើដូចម្ដេចទើបបាត់ត្អើក?

  1. ផឹក​ឲ្យ​ច្រើន​ក៏​កាន់តែ​ល្អ​ដែរ មិន​ចាំបាច់​កំណត់​ថា​ប្រាំបួន​ក្អឹក​ទេ ព្រោះ​បើ​តាម​ខ្ញុំ​ស្មាន វា​កើត​ដោយសារ​សួត​ស្ងួត​ជាតិ​ទឹក ឬ​ពេល​ញ៉ាំ​ម្ទេស​​ហឹរ​​ពេក មិន​បាន​ញ៉ាំ​ទឹក​ជាមុន​ជា​ដើម។

  2. ម៉ាក់​ខ្ញុំ​ប្រាប់​ថា ពេល​នរណា​ម្នាក់​ត្អើក យើង​ទៅ​បំភ័យ​គេ​ពី​រឿង​អី​មួយ​ឲ្យ​គេ​ភ័យ​ទៅ គេ​នឹង​បាត់​ត្អើក​ហើយ​។

  3. ៩​ក្អឹក ប្រាកដជាបែប​ពោះ​ហើយ! តែអត់អី​ទេ​ចាំសាកមើល!

  4. ៩ក្អឹកគឺត្រូវរាប់ 1,2,3,4,5,6,7,8,9 ។ ប៉ុន្តែបើយើងនៅតែនឹករឿងត្អើក គឺមិនបានលទ្ធផលទេ។ ជាទូទៅពេលផឹកទឹកមិនត្រូវដកដង្ហើមទេ គឺផឹកទាំងអត់ដង្ហើម។ (ឯកសារយោងទស្សនាវដ្តីប្រជាប្រិយ)

  5. ទស្សនាវដ្តីភាគ​ច្រើន​ចេះតែ​ថា​គ្មាន​ការពិតអីទេ!
    ដូច​គេដាក់ថា ចៀន​ពងទា​ឲ្យ​ឡើង​ល្អ ត្រូវ​ច្របាច់​ក្រូច​ឆ្មាចូល​បន្តិច!
    សាករួច​ហើយ​ ឡើង​មែន​ពេលកំពុង​ចៀន តែ​ដាក់​ចូល​ចាន ស្វិត​ជាង​អត់​ដាក់​ក្រូច​ឆ្មាទៀត!

  6. ហាហា​ រឿងពងទាចៀនណឹងអត់ធ្លាប់សាកទេ តែបើអារឿងត្អើកផឹកទឹកណឹង ប្រយ័ត្នឈ្លក់ទៅ គ្រាន់តែប្រាប់ទេ

  7. ឈ្លក់​មែន​ហ្នឹង! បើ​ត្អើក គួរ​តែ​ក្រេប​ទឹក​សន្សឹមៗ​តិចៗ​សិន បង្ខំ​លេប​៩​ក្អឹក​ហ្នឹង ប្រយ័ត្ន​ឈ្លក់​ពិបាក។ បើ​ត្រឹម​ឈ្លក់​មិន​អី​ទេ ប្រយ័ត្ន​តែ​អួល​ទឹក​វិញ ចេត​រយ​ប៉ាដោយ! 😀

  8. ខ្ញុំធ្លាប់ផឹកទឺកតែពីរទៅបីក្អឹកទេ ក៏បាត់ហើយ បងសាកលអើយមិនចាំបាច់ដល់ទៅប្រាំបួនក្ធឹកទេ៕ ខ្ញុំគិតថាមានគំនិតអាក្រក់អីហើយបានជាប្រាប់គេអោយផឹកទឹកអោយច្រើន បែបចង់គេងប្រវ័ញ្ចយកអាហារញាំតែឯងហើយមើលទៅ។

  9. នៅមានវិធីមួយទៀត គឺ លេបបាយក្តៅៗ តែមួយដុំឬពីរដុំ បាត់ដូចគេបេះ បាយត្រូវពូតជាដុំៗ តូចល្មម នៅពេលលេបឲ្យតឹងបំពង់ក ហើយឆ្លាក់ឆ្អឹងត្រីក៏តាមវិធីនេះដែរ :mrgreen:

  10. ខ្ញុំមិនមែនចេះតែថាទេណា៎ ! គឺថាគេប្រាប់ខ្ញុំនឹងត្រចៀកឱ្យច្បាស់ចែសតែម្ដង !
    ហេស ហេស !!!

  11. របៀបធ្វើឱ្យបាត់ត្អើករបស់បងរ៉ាពិតជាមានប្រសិទ្ធភាព ព្រោះញុំសាកល្បងដោយផ្ទាល់ hehehe:D

Leave a reply to សុភា Cancel reply