ហាមយកគ្រឿងផ្ទុះចូល

ពួក​ទាហាន​ជើងចាស់​មួយក្រុម​មាន​គ្នា​ប្រាំមួយ​នាក់​នាំគ្នា​ចូល​ហាង​ផឹកស៊ី​នៅ​ទីក្រុង​ភ្នំពេញ។ ពេលទៅដល់​ច្រកចូល…
អ្នកយាម៖ សុំទោស​បង ! ក្នុង​ភោជនីយដ្ឋាន​នេះ​គេ​មិនឱ្យ​យក​អាវុធជាតិផ្ទុះ​ចូល​ទេ​បង។
មេក្រុម៖ យី​ប្អូនប្រុស ក្រុម​ខ្ញុំ​នេះ​មិនដែល​ឱ្យ​កាំភ្លើង​ឃ្លាត​ពី​ខ្លួន​មួយ​វិនាទី​ណា​ទេ។
អ្នកយាម៖ អីចេះ​ទៅ​ចុះ ! បងអាច​យក​ចូល​ទៅបាន តែ​បង​ត្រូវ​ទុក​គ្រាប់​វា​ទាំងអស់​នៅទីនេះ។ បង​យកតែ​កាំភ្លើង​ចូលទៅ​បាន​ហើយ។
មេក្រុម៖ អើ ! មើល៎​ពួក​អ្ហែង ! ដោះ​បង់គ្រាប់​ចេញមក ហើយ​ប្រមូលយក​ឱ្យ​ប្អូន​ខាង​ណេះ​ទុក​ទៅ !
កូនចៅ៖ បាទ​លោកនាយ !!!!

រួចរាល់​គេ​ក៏​នាំគ្នា​ដើរ​ចូលទៅ។ ស្រាប់តែ​ពេលនោះ​នៅសល់​កូនទាហាន​មួយ​នៅ​អេះអុញៗមិន​ព្រម​ចូល។ ឃើញ​ដូច្នេះ​មេក្រុម​ស្រែក​ឱ្យ។
មេក្រុម៖ អ្ហែង​នៅចាំ​ស្អី​ទៀត​ម៉េច​មិន​ចូលមក៎ !
កូនទាហាន៖ បាទ​លោកនាយ ! ខ្ញុំ​នៅសល់​គ្រាប់បែក​មួយ​គ្រាប់​ទៀត ចាំ​ខ្ញុំ​ដោះយក​គ​ន្លឺះ​វា​សិន ហើយ​ទុកឱ្យ​បង​សន្តិសុខ​គាត់​ជួយ​ទុកឱ្យ។

ថា​ហើយ​គាត់​ដក​គ​ន្លឺះ​គ្រាប់​បែកចេញ ហើយ​ហុច​ឱ្យ​សន្តិសុខ​កាន់ រួច​ផ្ដាំ៖ ‹ខ្ញុំ​យកតែ​គ​ន្លឺះ​វា​ចូល​ទេ ឯ​គ្រាប់បែក​បង​ឯង​ជួយ​ទុកឱ្យ​ខ្ញុំ​ផង​ណា៎ ! កាន់​ឱ្យ​ជាប់ កុំ​លែងដៃ​ឱ្យសោះ ពេលចេញ​មកវិញ​ចាំ​ខ្ញុំ​យក›៕

7 thoughts on “ហាមយកគ្រឿងផ្ទុះចូល

  1. មនុស្សគេមានគំនិតច្នៃប្រឌិតខ្ពស់ មិនចាំបាច់ទៅយកមកពីណាទេ

  2. ពិត​ជា​កំប្លែង​មែន​!!
    ទន្ទឹម​នឹង​នេះ នៅ​លើ​ប្លក់​របស់​ខ្ញុំ​ ក៏​មាន​រឿង​និទាន​មួយ​ដែរ គឺ​រឿង “ចង្កៀង​ដួង​ច័ន្ទ” ៖
    http://kdevevelop.wordpress.com/

  3. ជំនាញទាហានរបស់សកលហើយមើលទៅ រឺក៏កាលណោះ សកលជាអ្នកបំរើ​នោះទេដឹង?

  4. មិនមែនកំប្លែងទេ គឹទុកប្រមាន ម្ចាស់ហាងឯទៀតៗ ទេ ក្រែងហាមដូចនេះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s