ណាត់ជួប

ក្រោយពី​ស្គាល់គ្នា​តាមរយៈ​អ៊ី​ន​ធ័​រ​ណែ​ត បុរស​‹​ក​›​បាន​ណាត់ជួប​នារី​‹​ខ​›​ក្នុង​ហាង​កាហ្វេ​មួយ​នាទី​ក្រុងភ្នំពេញដើម្បីបានស្គាល់មុខពិត​។ មុនពេល​ទៅ​ជួប​នារី​‹​ខ​›​បុរស​‹​ក​›​បាន​ប្រាប់​ទៅ​មិត្ត​ភក្ត្រ​គេ​ថា​ត្រូវ​ទូរស័ព្ទ​ទៅ​គេ​៥​នាទី​បន្ទាប់ពី​គេ​បាន​ចូលទៅ​ជួប​នារី​‹​ខ​›​។ ធ្វើបែបនេះ​គឺ​ដើម្បី​ដោះសា​រថា​គេ​មានការ ហើយ​សុំ​ទៅមុន ព្រោះនេះ​ជា​លេស​ដែលមាន​សុជីវធម៌​បំផុត​។

ថ្ងៃ​ណាត់ជួប​បានមក​ដល់​…

នាយ​យើង​ដើរចូល​ទៅក្នុង​ហាង​កាហ្វេ អ្វីដែល​មិនគួរ​ឱ្យ​ជឿ​នោះ​គឺ​នារី​ដែល​អង្គុយចាំ​នាយ​យើង មាន​រូបសម្បត្តិ​ស្អាត​លើសពី​អ្វីដែល​គេ​បាន​ស្រមៃ​ទៅទៀត​។ ក្រោយពី​អង្គុយ​ចុះ​និង​សន្ទនាគ្នា​បាន​ពីរ​បី​ម៉ាត់​រួច​នាយ​យើង​លូកដៃ​ទៅក្នុង​ហោប៉ៅ​ដើម្បី​បិទ​ទូរស័ព្ទ​ចោល ជៀសវាង​មិត្ត​ភក្ដ្រ​ទាក់ទង​មក​ធ្វើឱ្យ​ខូច​បរិយាកាស​។ កិច្ចសន្ទនា​បន្ត​រហូត​បាន​៥​នាទី ស្រាប់តែ​ទូរស័ព្ទ​រោទិ៍​ឡើង​។ នារី​‹​ខ​›​លើក​ទូរស័ព្ទ​និយាយបាន​ពីរ​បី​ម៉ាត់ រួច​ដាក់​ទូរស័ព្ទ​ចុះ​ហើយក៏​បែរ​ទៅរក​បុរស​‹​ក​›​ព្រមទាំង​និយាយ​ដោយ​ញញឹម​ថា ‹​ឱ្យ​ខ្ញុំ​សុំទោស​ផង​… ឥឡូវនេះ​ខ្ញុំ​មានការ​រវល់​បន្តិច ថ្ងៃក្រោយ​ជួបគ្នា​ណា៎​…›​។ ថា​ហើយ​នារី​‹​ខ​› ក៏​ដើរចេញ​បាត់ទៅ​៕

ភ្លេចប្រភពរឿង

6 thoughts on “ណាត់ជួប

  1. ហាហាហា ពិតជាពូកែរកគំនិតនិយាយមែនហ្ន!!

    សូមសរសើរៗៗ!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s