ខ្លាចប្រពន្ធ

ក្នុងភូមិ​មួយ​មាន​បុរស​ជា​ប្ដី​សុទ្ធតែជា​អ្នកខ្លាច​ប្រពន្ធ​។ ថ្ងៃមួយ​បុរស​ទាំងអស់​នោះបាន​បើក​កិច្ចប្រជុំ​ដោយ​សម្ងាត់​នៅ​ខ្ទម​អ្នកតា​ក្រោយ​ភូមិ​។ កិច្ចប្រជុំ​គឺ​ផ្ដោតទៅលើ​ការរៀបចំ​បង្កើត​សមាគម​អ្នកខ្លាច​ប្រពន្ធ​។ កិច្ចពិភាក្សា​បន្ដរ​ហូត​ដល់​បី​ម៉ោង ហើយ​អ្វី​ដែលជា​បញ្ហា​គឺ​គេ​មិនដឹងថា តើ​ត្រូវ​ជ្រើសរើស​អ្នកណា​ជា​ប្រធាន​សមាគម​។ កំពុងតែ​ពិភាក្សា​និង​រៀបចំ​ធ្វើការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស ស្រាប់​តែមាន​សម្លេង​មួយ​ស្រែក​ឡើង​ខ្លាំងៗ​ថា​៖ ‹​បំបែកជួរ ! ម៉ែ​ប្រពន្ធ​មកដល់​ហើយ !!!!›​។ ហ្វូង​បុរស​ដែល​ខ្លាច​ប្រពន្ធ​រត់​បែកខ្ញែក​គ្នា​ព្រាត យកតែ​ព្រះ​អាយុ មានតែ​បុរស​ក្លាហាន​ម្នាក់​ប៉ុណ្ណោះ​ដែល​អង្គុយ​ស្ងៀម​ធ្វើ​មិនដឹង​។ ការពិត​សម្រែក​មុននេះ​គឺមាន​អ្នក​ស្រែក​លេង​សោះ​។ ពេល​ក្រុម​បុរស​ខ្លាច​ប្រពន្ធ​ត្រឡប់មក​ជុំគ្នា​វិញ គេ​ក៏​សម្រេច​ថា​យក​បុរស​ដែល​អង្គុយ​ស្ងៀម​ម្នាក់​នោះ​ជា​ប្រធាន​សមាគម ព្រោះ​គាត់​គ្មាន​តក់ស្លុត​អ្វី​បន្តិច​សោះ​មុននេះ​។ ក្រោយពី​សម្រេច​ហើយ គេ​ក៏​នាំគ្នា​ដើរទៅ​រក​គាត់ ស្រាប់តែ​… ព្រះ​អ៊ើ​យ ! គាត់​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ដោយសារតែ​គាំងបេះដូង​ព្រោះ​ភ័យ​ខ្លាំងពេក​៕

2 thoughts on “ខ្លាចប្រពន្ធ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s