និយាយ​បំផ្លើស​

កូនទាហាន​បួន​អ្នក​អង្គុយ​ផឹក​ស្រាស​។ បែប​ស្រវឹង​តិ​តៗ​ក៏​មូលមតិ​គ្នា​និយាយ​រឿង​បំផ្លើស​។ អ្នក​ទី​១​ចាប់ផ្ដើម​…

កាល​ប៉ុន្មាន​ឆ្នាំមុន​អញ​បាន​ជួបនឹង​ក្របី​មួយ​មហា​ធំ វា​ស៊ី​សំណាប​ម្ដង​អស់​មួយ​ស្រែ ផឹកទឹក​ម្ដង​អស់​មួយ​បឹង​ឯណោះ ! អ្នក​ទី​២​ក៏​និយាយ​ម្ដង

ប៉ុន​ហ្នឹង​មានអី​អស្ចារ្យ ! អញ​ធ្លាប់​ឃើញ​ខ្សែ​ចង​ក្របី​ធំ​ជាង​សរសរ ព្រះវិហារ​ដប់​ដង​ឯណោះ។ អ្នក​ទឺ​១​ដឹងថា​គេ​និយាយ​ចំអក​ឱ្យ​ខ្លួន គឺថា​ខ្សែ​ហ្នឹង​ទុក​ចង​ក្របី​របស់គាត់​ដែល​បាន​និយាយ​បំផ្លើស​មុន​នោះ ក៏​សុំ​ចុះចាញ់​អ្នក​ទី​២​។ដល់​វេន​អ្នក​ទី​៣…

កាលពីដើម​មានស្រុក​មួ​យ​នោះ​មាន​ស្ពាន​មួយ​វែង​ណាស់ មើល​ពី​ចុង​ម្ខាង​គ្នា​មិនឃើញ​ទេ​។ មាន​ថ្ងៃមួយ​បុរស​ម្នាក់​គាត់​បាន​ដំណឹង​ថា​ឳ​គាត់​ដែល​នៅ​ម្ខាង​ស្ពាន​ស្លាប់ គាត់​ក៏​ធ្វើដំណើរ​ទៅធ្វើ​បុណ្យ​ឳ​គាត់​។ តែ​ពេល​គាត់​ដើរទៅ​ដល់​ទើប​គាត់​ដឹងថា អ្នកស្រុក​បានធ្វើ​បុណ្យ​ឱ្យ​ឳ​គាត់​បាន​ប្រាំ​ឆ្នាំ​រួចទៅហើយ​។

អ្នក​ទី​៤​តប
កាល​ជំនា​ន់តា​អញ មាន​ដើមឈើ​មួយ​នោះ​ធំ​ហើយ​ខ្ពស់​យកតែ​មែនទែន នៅលើ​ចុងឈើ​នោះ​មាន​សំបុក​សត្វ​ស្លាប​មួយ​។ ថ្ងៃមួយ​ស៊ុត​ចាប​ធ្លាក់​ពី​សំបុក ធ្លាក់​រហូត​មិន​ដល់​ដី​សោះ ទាល់តែ​ស៊ុត​នោះ​ញាស់​ជា​កូន រហូតដល់​ដុះស្លាប រួច​ហើរ​ទៅ​បាត់​។
អ្នក​ទី​៣​ដឹងថា ដើមឈើ​នោះ​សម្រាប់ធ្វើ​ស្ពាន​របស់ខ្លួន ក៏​សុំ​ចុះចាញ់​អ្នក​ទី​៤​។

កំពុងតែ​សើច​សប្បាយ​ក៏មាន​សម្លេង​មួយ​ស្រែក​ឡើង ‹​ចាប់​អា​បួន​អ្នកនេះ​យកទៅ​ដាក់គុក​ភ្លាម !›​។ ទាំង​បួន​អ្នក​ភ័យ​ស្ទើរ​លោះ​ព្រលឹង ងាក់​ខ្វាប់ ស្រាប់តែ​ឃើញ​ក្មេងឃ្វាលគោ កំពុង​ឈរ​សើច ព្រោះ​វា​ក៏​ចង់​ចូលរួម​និយាយ​បំផ្លើស​ដែរ​៕

3 thoughts on “និយាយ​បំផ្លើស​

  1. Sakal, I really like your pages. However, its too small to read . Is there anyways you could make it bigger??
    🙂

  2. It’s because you use default font of the Microsoft Windows Vista or Windows7. If you change the font to any Unicode fonts it will be better.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s