ស្រាទំពាំងបាយជូរ

នា រដូវរងា​យប់​មួយ នៅ​សុខៗ​បុរស​ប្រមឹក​ម្នាក់​ក៏​ដើរ​ចូល​ហាង​លក់​សម្ភារៈ​សំណង់ ហើយ​សួរ​ទៅកាន់​បុគ្គលិក​អ្នកល​ក់ថាៈ​
បុរស​ប្រមឹកៈ មាន​ស្រា​ទំពាំងបាយជូរ​លក់​ឬ​ទេ​?
បុគ្គលិកៈ (​ខឹង​ឆាវ​ក្នុង​អារម្មណ៍​) ហ៊ឺ​យ​!​កន្លែង​នេះ​លក់​សម្ភារៈ​សំណង់​ណា​… តើ​មាន​ស្រា​ទំពាំងបាយជូរ​ឯ​ណា​មក​លក់ …​។​
បុរស​ប្រមឹក​មិន ឆ្លើយតប​អ្វី ហើយ​ក៏​ចាកចេញ​ទៅ​វិញ​បាត់ទៅ ប៉ុន្តែ​បន្ទាប់​ពី​ថ្ងៃ​នោះ​មក គាត់​ក៏​ឆ្លៀត​ចូល​មក​សួរ​រក​ទិញ​ស្រា​ទំពាំងបាយជូរ​រាល់​យប់ ។ រហូតដល់​យប់​ទី​១០​នៅ ពេល​ដែល​គាត់​ដើរ​ចូល​មក​សួរ​រក​ទិញ​ស្រា​ទំពាំងបាយជូ​រ​ដូច​សព្វមួយដង​ទៀត ។​
បុរស​ប្រមឹកៈ មាន​ស្រា​ទំពាំងបាយជូរ​លក់​ទេ​?
បុគ្គលិកៈ ថា​គ្មាន​ទេ​! …​ស្អែក​នេះ​ណា បើ​ពូ​ឯង​នៅ​តែ​រំខាន​មក​សួរ​បែប​នេះ​ទៀត ខ្ញុំ​នឹង​ប្រើ​ឧបករណ៍​បាញ់​ដែកគោល​បាញ់​ជើង​ពូ​ឯក​ប្រាកដ​…​។​
យប់ ត​មក​ទៀត បុរស​ប្រមឹក​ក៏​បង្ហាញមុខ​នៅ​មាត់ទ្វារ​ហាង​ម្តងទៀត និង​ព្រមទាំង​ស្រែក​សួរថាៈ​
បុរស​ប្រមឹកៈ មាន​ឧបករណ៍​បាញ់​ដែកគោល​លក់​ទេ​?
បុគ្គលិកៈ (​ធ្វើ​ទឹកមុខ​ធូរចិត្ត​)​អត់​មាន​ទេ លក់​កាលពី​ព្រឹក​មិញ​អស់ហើយ ។​
បុរស​ប្រមឹកៈ បើ​អ៊ីចឹង​…​មាន​ស្រា​ទំពាំងបាយជូរ​លក់​ទេ​?
បុគ្គលិក​: អា​ដែល !

2 thoughts on “ស្រាទំពាំងបាយជូរ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s