ចម្លងគ្នាពេលប្រឡង

ក្រោយពីការប្រឡងសិស្សប្រុសពីរនាក់ពិភាក្សារគ្នា៖

– ម៉េចហើយអ្ហា?

– ដល់កហើយអញ ! អញគ្មានចេះស្អីសោះ ដល់ចឹងអញឱ្យក្រដាស ស ទៅគ្រូវិញ។ ចុះអ្ហែងយ៉ាងម៉េចដែរ?

– អញក៏អីចឹងដែរ គឺហុចក្រដាស ស ទៅគ្រូវិញ

– យី ! អានេះ ! ពួកយើងប្រាកដជាធ្លាក់ ១០០% ហើយ ! ហោចណាស់ក៏អ្ហែងគួរសរសេរស្អីដាក់ក្នុងក្រដាសប្រឡងបន្តិចទៅ មិនសមណាឱ្យក្រដាស ស ទៅគាត់វិញអីចឹងទេ។ បើអ្ហែងធ្វើបែបនេះ គាត់គិតថាយើងចម្លងគ្នាហើយ បានជាឱ្យក្រដាស ស ដូចគ្នាទៅគាត់អីចឹងនោះ ! ម្ដងនេះច្បាស់ជាបានសូន្យទាំងពីរនាក់មិនខានទេ !

11 thoughts on “ចម្លងគ្នាពេលប្រឡង

  1. ម៉េចហើយអ្ហា? ដល់កហើយអញ ! រុញទុកបណ្តោយទឹក ពេលលិច លិចបាត់អត់អ្នកណាជួយទៀត!!!!! 😆
    ស្មានតែប្រកាសសរសេរពីសិស្សអ្នកប្រឡង រៀបរាប់អី តាមពីតកំប្លែងបែបសំរើបសោះ!!!!!

  2. ក្រោយមកទៀត លោកគ្រូគាត់បានកែអោយសិស្សទាំងបីនាក់នោះហើយ
    គាត់សួរ មើលអ្នកទាំងបីឆ្លើយអោយប្រាកដមើលថាតើអ្នកណាចំលងអ្នក
    ណា ???
    អ្នកទាំងបីឆ្លើយថាពួកខ្ញុំអត់បានចំលងគ្នាទេលោកគ្រូ😀
    លោកគ្រូថាអូអីចឹងទេ ចឹងអ្នកទាំងបីរៀនបានស្មើដៃគ្នាល្អណាស់ណ😀

    • ហេហេ មាន​តែ​​លោក​គ្រូ​ទេ​ ទើប​ស្គាល់​សិស្ស​ច្បាស់​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s