រឿងព្រេងនិទានចម្លែក

អាសម្លាញ់​និង​ខ្ញុំ​ចូល​ចិត្ត​អូស​កាង​ម៉ូតូ​នៅ​មាត់​ទន្លេ​។ វា​ពូកែរ​ណាស់​នៅ​ភ្នំពេញ​គឺ​ស៊ីដាច់​គេ​ខាង​អូស​កាង​និង​ចាក់​ប្រឡោះ​ឡាន​។ តែ​គួរ​ឱ្យ​ស្ដាយ​ព្រោះ​ឆ្នាំ​ទៅ​វា​ងាប់​ចោល​ខ្ញុំ​ដោយសារ​ភ្លាត់ស្នៀត​។ រៀងរាល់ថ្ងៃ មុន​ចេញ​ទៅ​ធ្វើការ ជា​ទម្លាប់​ខ្ញុំ​ទៅ​ផឹក​កាហ្វេ ផ្ទះ​ចឹក​ខ្មៅ​ម៉ោង​៤​ព្រឹក​។ ថ្ងៃនេះ​ខ្ញុំ​ជួប​រឿង​ចម្លែក​ពីរ​ដែល​មិន​គួរឱ្យ​ជឿ​។​

រឿង​ទីមួយ​គឺ​ពេល​ខ្ញុំ​ទៅ​ផឹក​កាហ្វេ​ដូច​សព្វមួយដង​។ ព្រឹក​ហ្នឹង​ទៅ​បាន​ពាក់កណ្ដាល​ផ្លូវ​ម៉ូតូ​រលត់​ធាក់​មិន​ឆេះ គាប់​ជួន​ពេលនោះ​ខ្ញុំ​ប្រទះ​តា​ចាស់​ម្នាក់​យក​ទូរស័ព្ទ​មួយ​គ្រឿង​មក​លក់​ឱ្យ​ខ្ញុំ​ពេលដែល​ខ្ញុំ​ខំ​ធាក់​ម៉ូតូ​បែក​ញើស ក្លៀក​។ គាត់​ប្រាប់ថា ទូរស័ព្ទ​នេះ​ពិសេស​ណាស់ វា​អាច​ទាក់ទង​ទៅ​ឋាននរក​បាន​។ ខ្ញុំ​សួរ​ថា​បើ​ចឹង​មែន ពេល​អស់​លុយ​ធ្វើ​ម៉េច​តេ ចេញ​កើត​? គាត់​ថា បើក​វែបសាយ ឋាន​នរ​កដត​ខម​ទៅ ហើយ ផ្ទេរ​លុយ​តាម​វែបសាយ​ហ្នឹង​ទៅ​។ នៅលើ​វែបសាយ​ហ្នឹង​គេ​មាន​ដាក់​លេខ​សម្រាប់​សេវា​បំរើ​អតិថិជន​ហើយ ទាក់ទង​គេ​ទៅ​។ រី​តម្លៃ​ខ​ល​គឺ​១​នាទី ២០​ដុល្លា​។ ដូច​ជា​គួរឱ្យ​ចាប់អារម្មណ៍​ដែរ​។ ខ្ញុំ​ដក​លុយ ១០០​ដុល្លា​ហុច​ទៅ​តា គ្មាន​តថ្លៃ​គាត់​មួយ​ម៉ាត់​ទេ ហើយ​យក​ទូរស័ព្ទ​ដាក់​ក្នុង​ហោប៉ៅ​ប្លុក រួច​ធាក់​ម៉ូតូ​បន្ត​។ ម៉ូតូ​ក៏​ដំណើរការ ហើយ​ខ្ញុំ​ទៅ​ផឹក​កាហ្វេ​ដូច​ទម្លាប់​។​​

ដល់​ល្ងាច​ចេញពី​ធ្វើការ មាន​គេ​ហៅ​ទៅ​ផឹក ខ្ញុំ​ក៏​ទៅ​តាម​គេ​។ ថ្ងៃ​ហ្នឹង​ដាក់​ជ្រុល​រហូត​ដាច់​ស​សៃ​ខួរ​តែម្ដង មិនដឹង​ថា​មក​ដល់​ផ្ទះ​វិញ​តាម​ផ្លូវ​ណា​ផង​។ ទុក​ម៉ូតូ​ហើយ​ចាក់សោរ​ផ្ទះ ដើរ​ចូល​ក្នុង​បន្ទប់ មិនទាន់​ទាំង​ផ្លាស់​ខោរ​អាវ​ចេញ​ផង រួច​ក៏​នឹកឃើញ​រឿង​ពី​ព្រឹក ក៏​លូកដៃ​យក​ទូរស័ព្ទ ដែល​តា​ចាស់​លក់​ឱ្យ​ខ្ញុំ ចុច​ទៅរក​អាសម្លាញ់​ចាស់​ខ្ញុំ​តិច​មើល វា​ងាប់​មួយ​ឆ្នាំ​ហើយ​មិនដឹង​សុខ​ទុក​យ៉ាងណាទេ​។ និយាយ​ជាមួយ​អាសម្លាញ់​ចាស់​ជិត​មួយ​ម៉ោង ដល់​ដាក់​ទូរស័ព្ទ​ចុះ ឆែក​លុយ​ស្រាប់តែ​អស់ ត្រឹម ១៥០០៛​។ យី​! អី​ក៏​ថោក​ម្លេះ​! តា​ចាស់​ហ្នុង​បោក​ខ្ញុំទេ​ដឹង​? តេ ទៅ​សួរ​ខាង​សេវា​គេ​តិច​សិន​។ ដល់​សួរ​គេ​គេ​ប្រាប់ថា ក្នុង​តំបន់​ថោក​ចឹង​ហើយ​។ ខ្ញុំ​ដូចជា​មិន​យល់​គេ​ប្រាប់​អី​បន្តិច​ទេ​។ ក្នុង​តំបន់​ស្អី​ទេ មិន​យល់​សោះ​។ ណ្ហើយ​! ខ្ជិល​ខ្វល់​។ ខ្ញុំ​បោះ​ទូរស័ព្ទ​ចោល​លើ​ពូក ហើយ​ទៅ​បើក​ទូរទស្សន៍​មើល ព័ត៌មាន​ទាន់​ហេតុការណ៍​។ ព័ត៌មាន​គឺ​ដដែលៗ គ្រោះថ្នាក់​ចរាចរណ៍ ពេលយប់ បង្ករ​ដោយ​អ្នក​បើ​របរ​យានជំនិះ​ផឹក​គ្រឿង​ស្រវឹង​។ តែ​ព័ត៌មាន​លើក​នេះ​ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ខ្លួន​ព្រឺ​ត ព្រោះ​ម៉ូតូ​ជនរងគ្រោះ​ដូច​ម៉ូតូ​ខ្ញុំ​បេះបិទ ហើយ​ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​នៅនឹងកន្លែង​ទៀតសោត​ក៏​ស្លៀកពាក់​ដូច​ខ្ញុំ​គ្មាន​ខុស​អី​បន្តិច​ទេ​។ ខ្ញុំ​ស្ទុះ​ទៅជិត​ទូរទស្សន៍​ផ្ទៀង​ស្ដាប់​ឈ្មោះ​ជនរងគ្រោះ​។​

​លោកអ្នក​សាក​ទាយ​ទៅ​មើល តើ​រឿង​ចម្លែក​ទី​ពីរ​ដែល​ខ្ញុំ​ជួប​ថ្ងៃនេះ​គឺជា​ស្អី​ដែរ​? ពិតណាស់ គឺ​ឈ្មោះ​ជនរងគ្រោះ​គឺជា ឈ្មោះ​ខ្ញុំ​តែម្ដង​។ ពុ​ទ្ធោ​!!!! ខ្ញុំ​ធ្លាក់តេ​លេ បញ្ជា​ទូរទស្សន៍​ពី​ដៃ​។ ភ្លាម​នោះ​ខ្ញុំ​ឮ ស៊ី​ផ្លេ​ម៉ូតូ​នៅ​ខាងក្រៅ​ផ្ទះ ខ្ញុំ​ក៏​មើល​តាម​កញ្ចក់​បង្អួច​ស្រាប់តែ​ឃើញ​អាសម្លាញ់​ចាស់​ខ្ញុំ​វា​អង្គុយ​លើ​ម៉ូតូ​ហើយ​ស្រេច​ចាំ​ខ្ញុំ​នៅ​មាត់​ថ្នល់ បក់ដៃ​ហៅ​ខ្ញុំ ដូច​វា​ធ្លាប់​ធ្វើ​ដាក់​ខ្ញុំ​កាលពី​ឆ្នាំមុន រាល់ពេល​យើង​ចេញ​ទៅ​អូស​កាង​នៅ​មាត់​ទន្លេ​។ ពេល​នេះ​ទើប​ខ្ញុំ​យល់​ឆ្បាស់​ថា សេវា​ទូរស័ព្ទ​ថោក ដោយសារតែ ‹​ក្នុង​តំបន់​›៕​

ចប់ទៅហោង!

បោកទាំងស្រុងដោយ ទិត-សកល (ទាហានស្អែកស្លាប់)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s