ម្ចាស់ទំព័រ

និយាយ​មិន​អួត

នៅ​ក្នុងភូមិមានតែ​ញុំ​ទេ​ដែល​ស្អាត​ជាងគេ

គ្មាន​គូរ​ប្រៀប

==========

អតីត​សិស្ស​មកពី​ខេត្ត​បាត់ដំបង​។

មាន​ស្រុកកំណើត​នៅខេត្ត​បាត់ដំបង​។

កុំ​ច្រឡំ​ខ្ញុំ​ថា​ជា​អ្នក​កាច​សាហាវ​អី ! ខ្ញុំ​ស្លូត​ណាស់ ! ឱ្យ​តែ​ជាមួយ​នារីៗ ស្លូត​ផុត​លេខ​តែម្ដង !

អូ ! ភ្លេច​ប្រាប់​រឿង​មួយ​ទៀត គឺ​ថា​ខ្ញុំ​ហ្នឹង​នៅ​លីវ​ទេ ! បើ​ចង់​ទាក់ទង​សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​និង​ប្រវត្តិ​ការងារ​ផង​។

ហើយ ល័ក្ខខ័ណ្ឌ នោះ​គឺ​មាន​ដូចខាងក្រោម ៖

១- បេក្ខជនត្រូវតែជាកូនចិន

២- បេក្ខជនត្រូវមានអាយុចាប់ពី ១៨ ដល់ ២០ ឆ្នាំ

៣- បេក្ខជនត្រូវមានសញ្ញាប័ត្រ បរិញ្ញាបត្រលើជំនាញណាមួយ

៤- បេក្ខជនត្រូវមាននិទ្ទេស ល្អបង្គួរឡើងទៅ

សេចក្ដីបញ្ជាក់ ៖ បេក្ខជនដែលមានកម្ពស់ចាប់ពី ១.៧ ម៉ែត្រ ដល់ ១.៨៥ ម៉ែត្រ នឹងមានអាទិភាពជាងគេ

បេក្ខជនដែលជាបុរសមិនអនុញ្ញាតិជាដាច់ខាត។

 

សូមអរគុណ !

 

63 thoughts on “ម្ចាស់ទំព័រ

  1. កោតតែមុខខ្ញុំអ៊ែមប៉ុណ្ណឹងដែរ ចេះច្រឡំទៅកើត ! គួរឱ្យហួសចិត្តតែម្ដង !
    ដោយសារតែអ្នកយល់ច្រឡំជាស្រីស្អាតអីចឹង ខ្ញុំមិនប្រកាន់ទោសពៃរ៍អ្វីទេ។

    ហេស ហេ

  2. ហាហា! ចូល​មក​ប្លក់​របស់ សកល ខ្ញុំ​ចង់​តែ​សើច​ទេ !!! កុំ​ភ័យ​ចាំ​ខ្ញុំ​ជួយ​ផ្សាយ​ដំណឹង​រើស​បុគ្គលិក​អោយ…!

  3. ខ្ញុំដាក់ផ្សាយច្រើនថ្ងៃហើយ អត់ទាន់មានគេមកដាក់ពាក្យសោះ ! សង្ស័យតែ តម្រូវការ ខ្ពស់ពេកទេដឹង !

  4. សូមទោស លោក សកល!
    នេះមកពីខ្ញុំមិនបានដឹងថា លោក អាយុប៉ុន្មានហ្នឹងណា។
    អីចឹង ខ្ញុំគួរហៅថាម៉េចចុះ????????

  5. និយាយអីចឹង លោក អ្នកចម្បាំង រកបុគ្គលិក ភេទស្រីបានហើយឫនៅចុះ?
    ស្អាតប៉ិន គន្ធា បានទេប៉ុណ្ណឹង?

  6. ខ្ញុំប៊ិះតែភេ្លចណែនាំ នារីម្នាក់អោយបាត់ទៅហើយ
    មើលអានេះទៅអីចឹង

  7. បុគ្គលិកដែលបងស្រ៊ីណែនាំ មិនអាចធ្វើការជាមួយខ្ញុំបានទេ ព្រោះអន់ចរិតបន្តិច។

    ហេស ហេស

  8. សម្រស់ស្អាតៗណាស់ សួមធានា ថាម៉ាពេញចិត្តតាម៉ង!!!!!!!!!!!!
    រើសយកទៅមួយណាក័បានដែរ!!!!!!!!!!
    ពេញចិត្តទេ?????????????????

  9. ឱ្យតែបុគ្គលិកស្អាតៗបែបហ្នឹង មិនបាច់ធ្វើការអីទេ គ្រាន់តែអង្គុយឱ្យខ្ញុំមើលមុខ និងឆុងកាហ្វេឱ្យខ្ញុំទៅបានហើយ។

    ហេស ហេស !

  10. ហ៊ឺម…ចង់ដាក់ពាកនឺងគេដែរ តែធ្វើម៉េចហ្អកបើយើង out of date ទៅហើយនោះ។
    ខ្ញុំ២២… តែមិនអីទេ ចូលមកអានក៏បានដែរ សខខ

  11. យី ! នរណាថាដួងចន្ទមិនអាចដាក់ពាក្យបាន ! ខុសអាយុបន្តិចបន្ទួចប៉ុណ្ណឹង យ៉ាងហោចណាស់ក៏ជាប់ បម្រុង ដែរ !

    ហេស ហេស

  12. សូម​ជំរាប​សួរ​​ពី​ចំងាយ,
    ខ្ញុំ​អាន​ Blog គេ​ច្រើន​យូរ​ណាស់​មក​ហើយ តែ​មិន​ដឹង​ថា​គ្នា​ឯង​នៅ​ទី​នេះ​សោះ។
    ខ្ញុំ​គឺ​ វីរៈ ដៃ​គូ​រាំ​​ត្រលោក​ជា​មួយ​បង​​ស្រី។

  13. កុំ​ហៅ​បង បាប​ខ្ញុំ​​អស់​ហើយ​។ ខ្ញុំ​ប្អូន​ទេ។

  14. យី ! ចុះនរណាគេ Poor student ហ្នឹង ! ហ៊ានមកថាឱ្យខ្ញុំផង ! កុំតែអត់មានដាក់ អ៊ីម៉ែល និង ប្លុក ភ្ជាប់មកជាមួយ កុំអីតាមទៅរករឿងដល់ផ្ទះតែម្ដង ! ជាមួយខ្ញុំស្មោះ !!!

    អូ ! ច្រឡំ ! ខ្ញុំស្លូតសោះ បែរជាមកបញ្ចេញអាកប្បកិរិយាជាកាចឯណាឯណីទៅវិញ ! សុំធ្វើពុតជាស្លូតបន្តទៀតសិន …
    ហេស ហេស !!!

  15. ដាក់រូប ដូចមានអំណាចដល់ហ្មង ​បែបកុំអោយតែទើសចិត្ត ដកដាវកាប់ឆ្វាច់ភ្លាមហ្នុងមើលទៅ

  16. បាទ ! មិនអីចឹងទេ ! ឱនមកខ្ញុំខ្សឹបប្រាប់ … ដាវហ្នឹងមានតែដងទេ អត់មានផ្លែឡើយ ដូច្វេះចេះតែដាក់បំភ័យគេទៅ មិនដែលហ៊ានដកវាចេញពីស្រោមទេ ព្រោះថាវាអត់ផ្លែ ! ហេស ហេ !!!

  17. គ្រាន់​តែ​មើល​រូប​រួច​ចង់​ចេញ​ទៅ​វិញ, បើ​កុំ​តែ​ប្រាប់ទាន់ កុំ​អី​ដាក់​មេផាយ​បាត់! រ៉េនណា​ព្រលឹង​តិច​ណាស់​ល្បង​អើយ… ថ្ងៃ​ក្រោយ​កុំ​ដាក់​លោក​សាហាវ​ចឹង​មក​ទៀត, គួរ​ឱ្យ​ខ្លាច​ៗៗៗៗៗៗ!

  18. ពិត​ជា​ដឹង​ថា​រាល់​ង៉ៃ​ញ៉ាំ​សាច់​គោ​ហ្នឹង​! តិច​ដល់​គេ​ទៅ​នៅ​ជិត​ឆី​គេ​ទៅ​ធ្វើ​ម៉ិច​?

  19. អូយ ! ខ្ញុំមិនហ៊ានទេ ! ដូចខ្ញុំធ្លាប់ប្រាប់អីចឹង ! ខ្ញុំចំជាកំពូលមនុស្សស្លូតរកលេខដាក់គ្មានទេ ! ហេស ហេស !!!

  20. ណឹង!!!!
    សកល ខ្ញុំស្គាល់នារីម្នាក់ជាកូនកាត់ចឹន អាយុ១៩ឆ្នាំ ខ្ចីញិញ!!!
    គ្នារៀនចប់បរិញ្ញាបត្រ័ឆ្នាំក្រោយ ហើយម្នាក់នឹងគេរៀនពូកែទៀត។
    ម៉េច! គ្រប់លក្ខ័ណតិកៈអីនៅ?
    ម៉េចម៉េចប្រាប់មក ចាំគ្នាជួយណែនាំ។

    PS: ភ្លេចប្រាប់ថាម្នាក់នឹង nickname គេគឺ កែវណាម៉ា ហើយគេរៀនខាងបរិញ្ញាបត្រ័ ចោលកាំបឹត!!!!!
    ហាហាហាហា

  21. Your condition is very high, but any time, you will find a qualified girl/candidate. If you are finding a Chinese girl, it is hard to find one in Cambodia. Chinese girls are half blood.

  22. ចឹង​បង​ប្រុស​!​រក​តែ​ស្រី ណា​ស្អាត
    ចុះ ស្រី អាក្រក់​វា​មិន​សល់​អស់​ហើយ​ទេ​ហ្អេ​បង?
    បាន​ឃើញ​ភក្រ្ត័ ភ្លាម​!​រក​កន្លែង​ថា​ចុះ​នរណា
    គេ​អី​ក៏ អាក្រក់​ម្ល៉េះ? ទើ​ប​ស្រាយ​ចេញ
    នៅ ពេល​បាន​ឃើញ​ឈ្មោះ បង​ប្រុស​ហ្នឹង​ណា។
    ស្លូត​រក​លេខ​ដាក់​គ្មាន។
    អា​រក​លេខ​ដាក់​គ្មាន​ហ្នឹង​ហើយ​បាន​ជា​
    លេច​ទៅ ជា​កាច​វិញ នោះ បង។
    និយាយ​លេង​ទេ!

  23. អ្នកប្រយុទ្ធដូចជាខ្ញុំមិនចាំបាច់មុខស្អាតទេ តែបើស្រីស្នេហ៍វិញបើមិនបានកូនចិនសុខចិត្តអត់វិញ។

  24. មិនដែលបានមើលប្រវត្តិ តាមពិតអ្នកស្រុកជាមួយគ្នាសោះ! រីករាយដែលបានស្គាល់! 😀

  25. អូ!នៅភ្លេចរឿងមួយ, ប្រសិនបើ សកល មិនយល់ទាស់ទេ សូមផ្ញើរប្រវត្តិរូប បេក្ខនារីដែលមិនជាប់ shortlist មកឲ្យខ្ញុំមក, ទុកឲ្យខ្ញុំឆែកមួយសារទៀត,​ ខ្ញុំមិនបាច់ខាតថ្លៃពាណិជ្ជកម្ម។ 😀

  26. បើជ្រុលជាយើងមកពីខេត្តជាមួយគ្នាអីចឹងទៅហើយ ឱ្យខ្ញុំសុំស្គាល់មួយមក៎ ! ម៉ោះលើកដាច់តែម្ដងទៅ !

  27. លើក ក៏ លើក! ចាំបានទៅផ្ទះចាំជួបគ្នាលើកមែនទែន។ តែខ្ញុំមិនពូកែទេអារឿងសុរាមេរៃយនោះ(អត់មានវចនានុក្រមមើល) បានតែម៉ាតិចម៉ាតិច។

  28. ប្រើ Khmer Spell Checker ទៅវាងាយ មិនចាំបាច់បើកវចនានុក្រម។

  29. សុំសូរតិចលោកសកល ចុះអាថ្ងៃខែខុសគ្នា ពីអាទិត្រណឹងដូរធ្វើអី ឆ្ងល់ណាស់ 😛

  30. Seem there are a lot of discussion about your requirement. One secrete question, did you find one already or not yet?

  31. ឱ្យខ្ញុំឆ្លើយថាយ៉ាងម៉េចទៅសុភា? បើប្រាប់ថាមាន គឺរកស៊ីលែងបានហើយ។ តែបើប្រាប់ថាអត់ គេប្រាកដជាថាខ្ញុំអន់ ដូច្នេះមានតែនិយាយថា នៅទទួលបានជានិច្ច (I’m still available). ហេស ហេស

  32. Wow! You are too serious . Now find one yet ! Or having girl friend hey nov ber you choose high condition moeng moeng . I afraid you don’t have one te

  33. ស្តាយខ្្ំខ្មែរចំអតើកាត់ចិនម៉ាបៀកផង!

  34. សួស្តីសកល! ប្លុកសកលឯងមើលទៅកំប្លែងដល់ហើយ, ប៉ុន្តែទាស់តែម្យ៉ាង, ខ្ញុំស្គាល់អ្នកបាត់ដំបងប៉ុន្មាននាក់ហើយ សុទ្ធតែពូកែអួត, ចំណែកសកលឯង កំពូលអួតតែម្តង! 😆

  35. អានប្រវត្តិរូបសាកលទៅគួរឲ្យចង់សើចមែនទែន…ហេហេ…it sounds like you’re looking for a model, a chinese model. Anyway, I wish you good luck with that!

  36. សួស្តី ម្ចាស់ផ្ទះ! បើពូកែជក់បារីម្លឹង សួតហ្នឹងមិនដឹងយ៉ាង​ម៉េច​ទៅ​ហើយទេហ្ន៎ ជក់ហើយសៀតត្រចៀកទៀត ។

  37. អូ?ខ្ញុំអាចមានមតិនៅទីនេះដែរ?ហាហា

Leave a reply to Phearin Cancel reply